ខេត្តត្បូងឃ្មុំ ៖ ដោយសារតែជីវភាពក្រីក្រ ហើយកូនប្រុសបានធ្លាក់ពីលើដើមត្នោត បាក់ ចង្កេះ មិនអាចប្រកបរបរចិញ្ចឹមជីវិតបាន ទើប ធ្វើឱ្យលោកតាវ័យ៨៥ឆ្នាំ រស់នៅភូមិឈើទាលធំ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ បង្ខំដើរសុំទាន តាមផ្សារ ដើម្បីយកលុយទៅចិញ្ចឹមកូនប្រុស និងក្រុមគ្រួសារ។
លោកញែមុ ប៉េញរិន អាយុ៦០ឆ្នាំ រស់– នៅភូមិទោង សង្កាត់សួង ក្រុងសួង មុខរបរ ជាសន្តិសុខ យាមនៅចំណតរថយន្តក្រុងសួង បានឱ្យដឹង កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៧កន្លងទៅនេះថា ជារៀងរាល់ព្រឹកព្រលឹម ស្រាងៗ គាត់តែងតែឃើញលោកតាពិការភ្នែក ទាំងទ្វេ មានវ័យ៨៥ឆ្នាំ បានកាន់ឈើច្រត់ ដោយ មានទាំងចៅប្រុសម្នាក់ឈ្មោះខ្យង ជាអ្នកជួយ នាំផ្លូវ ដើរសំដៅទៅផ្សារក្រុងសួង ដើម្បីសុំទាន គេ រហូតដល់វេលាម៉ោងជាង១០ព្រឹក ទើបនាំ គ្នាត្រឡប់មកវិញ។
លោកប៉េញរិន បានបន្តថា មានពេលខ្លះ លោកតាឆេង និងចៅប្រុស បាននាំគ្នាទៅសុំ ទាន រហូតដល់ផ្សារស្រុកអូររាំងឪ ទៀតផង។ លុះពេលត្រឡប់មកវិញ ឃើញលោកតាអស់ កម្លាំងពេក គាត់ក៏បានជូនទឹក ឬភេសជ្ជៈផ្សេងៗ ឱ្យលោកតាពិសា។ មានពេលមួយ លោកតា កំពុងតែអង្គុយនៅលើបង់បេតុង ស្រាប់តែ ខ្យល់គរ ធ្លាក់មកលើកម្រាលចាក់សាប បណ្តាល ឱ្យសន្លប់មួយសន្ទុះ។ នៅពេលនោះ គាត់បាន ស្ទុះទៅជួយលើកបីត្រកងឡើង និងបានយក ប្រេងកូឡាមករឹតលាប ព្រមទាំងបានធ្វើចលនា បេះដូងមួយសន្ទុះទើបលោកតាដឹងឡើងវិញ។ ដោយសារតែលោកតាចាស់ជរា និងកម្លាំង ខ្សោយធ្វើឱ្យគាត់មានការអាណិតអាសូរ ក៏ជូន បាយទឹកដល់លោកតាពិសា។
សន្តិសុខចំណតរថយន្តដដែល បានបន្តថា ដោយឃើញលោកតាលំបាកបែបនេះ គាត់ចេះ តែធ្វើអំពើល្អយកបុណ្យទៅ ដោយអនុញ្ញាតឱ្យ លោកតានិងចៅប្រុសម្នាក់សម្រាន្តនៅលើបង់ បេតុងរាល់យប់ និងថែមទាំងប្រាប់ដល់ក្រុម ក្មេងៗ មិនឱ្យប៉ះពាល់លោកតាទៀតផង។
លោកតាចាន់ ឆេង អាយុ៨៥ឆ្នាំ ពិការ ភ្នែកសងខាង មានប្រសាសន៍ថា គាត់មានតែ កូនប្រុសម្នាក់ ឈ្មោះចាន់ សុខ អាយុ៣០ឆ្នាំ រស់នៅភូមិឈើទាលលើ ឃុំពាមជីលាំង ស្រុក ត្បូងឃ្មុំ ហើយគេបានប្រកបរបរឡើងត្នោត ដើម្បីយកទឹកត្នោតរម្ងាស់យកស្ករលក់។ ប៉ុន្តែ ថ្ងៃមួយ កូនប្រុសរបស់គាត់ក៏ជួបនឹងគ្រោះ អកុសល ធ្លាក់ពីលើដើមត្នោតបាក់ចង្កេះរកស៊ី អ្វីមិនកើត។ រីឯរូបគាត់ពិការភ្នែកទាំងសងខាង ដោយសារតែត្រូវនឹងមែកឫស្សីចាក់ចំភ្នែក ហើយប្រពន្ធរបស់គាត់បានស្លាប់ចោលគាត់អស់ រយៈពេលច្រើនឆ្នាំមកហើយដោយបន្សល់ទុក តែកូនប្រុសម្នាក់នេះ។ នៅពេលគាត់ដើរសុំទាន បានលុយ៥ទៅ៦ម៉ឺនរៀល គាត់យកលុយទៅ ឱ្យកូនទុកដាក់ និងត្រឡប់មកដើរសុំទានវិញ៕