Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកអត្រាអត់ការងារ ធ្វើ​នៅហ្វីលីពីន​កើនឡើង​៦,៦% ​ដើមឆ្នាំ២០១៧

អត្រាអត់ការងារ ធ្វើ​នៅហ្វីលីពីន​កើនឡើង​៦,៦% ​ដើមឆ្នាំ២០១៧

ទីផ្សារការងារ៖ អាជ្ញាធរ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញនេះ​ថា​បរិមាណ​ប្រជាជន​ហ្វីលីពីន​នៅទូទាំងប្រទេស​ដែលអត់ការងារ​ធ្វើ​បាន​កើន​ឡើង​​ក្នុងខែមករា​ដើមឆ្នាំ២០១៧ ក្រោយ​អំឡុងពេល​ខ្យល់ព្យុះ​ទីហ្វុង​​បាន​បញ្ចប់​​ក្នុងឆ្នាំ​២០១៦​បណ្តាល​ឲ្យ​កសិករ​ជាច្រើន​បាត់បង់ការងារធ្វើ​។

ក្នុង​ខែមករាឆ្នាំនេះអង្គភាព​ស្ទាបស្ទង់​កម្លាំងពលកម្ម​របស់​​អាជ្ញាធរ​ស្ថិតិ​ហ្វីលីពីន​​បានឲ្យ​ដឹងថា​អត្រាអត់ការងារធ្វើនៅ​ទូទាំងប្រទេស​បានកើនឡើង​ដល់​កម្រិត​៦,៦%​ពីតួលេខចាស់ដែលបានចុះបញ្ជី​ក្នុងរយៈ​ពេលដូចគ្នា​កាលពីឆ្នាំ​២០១៦​​ក្នុង​អត្រា​៥,៧%​ ។

អត្រាការងារបានថមថយមកនៅកម្រិត​៩៣,៤%​ក្នុងខែមករា​ឆ្នាំ​២០១៧​ធៀបនឹង​បរិមាណ​៩៤,៣%​កាលពីឆ្នាំ​ចាស់​។ តួលេខនេះ​បាននាំមកនូវ​ពលរដ្ឋ​ហ្វីលីពីន​ដែល​ធ្វើការ​ក្រៅម៉ោង​និង​ពេញម៉ោង​ចំនួន​៣៩,៣លាននាក់ ។

លេខាធិការ​ទទួលបន្ទុកផែនការណ៍​សេដ្ឋកិច្ច​លោក Ernesto Pernia បានថ្លែងថា​យើង​បាន​ឃ្លាំមើល​យ៉ាងយកចិត្តទុកដាក់​ចំពោះ​ការបាត់បង់ការាងារ​ក្នុង​វិស័យ​កសិកម្ម​ដែល​រងផលប៉ះពាល់​មួយផ្នែកធំ​ដោយ​សារតែព្យុះទីហ្វុង Nina និង​ព្យុះ Auring ដែលបានវាយប្រហារ​ប្រទេស​របស់យើង​កាលពីខែ​ធ្នូឆ្នាំ​២០១៦​និង​ខែមករាដើមឆ្នាំ​២០១៧នេះ​។

គួរបញ្ជាក់ថាវិស័យកសិកម្ម​គឺជា​ប្រភពដ៏​សំខាន់​នៃ​ជីវភាពរស់នៅ​របស់​ប្រជា​ជនហ្វីលីពីន​ដែ​ល​​ត្រូវបានបញ្ចូលជាគ្រោះផលិតការងារលំដាប់ទី៤នៃ​ការ​ងារ​សរុបទាំងអស់​របស់ប្រទេសនេះ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES