Monday, March 10, 2025
Homeព័ត៌មានជាតិប្តីលួច​រៀប​សែន​ស្រី​ថ្មី ប្រពន្ធ​មិន​ថា​អី បាន​ចិត្តមក​​​គំរាម​​តាម​វ៉ៃ នាង​ភ័យ​រត់​ទៅ​ប្តឹង​សង្កាត់

ប្តីលួច​រៀប​សែន​ស្រី​ថ្មី ប្រពន្ធ​មិន​ថា​អី បាន​ចិត្តមក​​​គំរាម​​តាម​វ៉ៃ នាង​ភ័យ​រត់​ទៅ​ប្តឹង​សង្កាត់

ភ្នំពេញ ៖ ស្រ្តីម្នាក់រត់ទៅប្តឹងមន្រ្តីសាលាសង្កាត់ចោមចៅ កាលពីព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧នេះ បន្ទាប់ពីលោកប្តីលួចចាកចេញចុះចោលពីផ្ទះ លួចរៀបសែនជាមួយស្រីថ្មី ជិត១ខែមិនមាត់ មិនហារស្តី មិនទាំងថាអី បែជាមកគម្រាមតាមវ៉ៃ បង្កឲ្យភ័យព្រួយ រត់ទៅប្តឹងមន្ត្តីសង្កាត់រក្សាទុកជាមុន ។

ភាគីខាង ស្រីមានឈ្មោះ  ជន ស្រៀង អាយុ៣៧ឆ្នាំ  មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិ ព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិគក ឃុំគក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងមានកូនស្រីម្នាក់រស់នៅក្នុងបន្ទុក ។ ចំណែកភាគីខាងប្តី មានឈ្មោះ មាស ធីតា អាយុ៤១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅសោយសុខ ជាមួយស្រីថ្មី ក្រោយពីចុះចោលប្រពន្ធ ដើមរយៈពេលជិត១ខែកន្លងមកនេះ  នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត ស្រុកស្វាយទាប ខេត្តកំពង់ស្ពឺ ។

តាមការរៀបរាប់ពីស្រ្តីជាប្រពន្ធ បានឲ្យដឹងថា គាត់បានរៀបការ ដោយពិធីរៀបចំឡើងដោយមួយព្រឹក ជាមួយបុរសឈ្មោះ មាស ធីតា ពោះម៉ាយកូន១  មានមេបាចាស់ទុំដឹងឮសងខាង អស់រយៈពេល៨ឆ្នាំកន្លងមកហើយ រហូតមកដល់ពេលនេះមានកូនស្រីម្នាក់ ជាចំណងស្នេហ៍ ។ ស្រ្តីដដែលបន្តទៀតថា ប្តីរបស់គាត់ ខិលណាស់ ក្នុងរយៈពេល ២ទៅ៣ឆ្នាំនេះ លោកប្តីមានស្រី តាមអ្វីដែលនាងដឹង ទាន់ ៣នាក់ហើយ ក្រៅពីរូបខ្លួន រហូតមកដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បែជាលោកប្តី ចុះចោលប្រពន្ធកូន សើុបដឹង រត់ទៅសែនសង្ងំសោយសុខ ជាមួយស្រីក្មេង នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ យកទាំងគ្រឿងអល័ង្កកា ខ្សែកមាសទម្ងន់៥ជីទៅជាមួយផង អស់រយៈពេល១៦ថ្ងៃមកហើយ មកដល់ព្រឹកថ្ងៃទី១៥ ខែមិនា នេះលោកប្តីលេចមុខមកដល់ មុខបន្ទប់ជួល ឌុបទាំងស្រីក្មេងមកជាមួយ គម្រាម ហាមតវ៉ា ហាមរករឿង ហាមប្តឹង ពេលគេមានស្រីថ្មី  គម្រាមវ៉ៃ កាលបើប្តឹងប៉ូលីស ទើបធ្វើឲ្យនាងភិតភ័យ នាំកូនស្រីរត់ទៅប្តឹងមន្រ្តីសាលាសង្កាត់ ឲ្យជួយអន្តរាគមន៍ ។

ស្រ្តី ជន ស្រៀង នៅចំពោះមុខមន្រ្តីសាលាសង្កាត់ បានបង្ហាញពីគោលចំហរដែរ កាលបើរស់នៅជា មួយគ្នាមិនមានសេចក្តីសុខទៅហើយ ល៩កប្តីចង់រៀបការ សែនយកប្រពន្ធថ្មីក៏យកទៅចុះ សុំអញ្ជើញ ចូលខ្លួនដោយស្ម័គចិត្ត ផ្តិតមេដៃ កិច្ចសន្យាផ្តាច់សង្វាស់គ្នាជាមុនសិន កុំឲ្យពាក់ព័ន្ធទៅ ថ្ងៃក្រោយ ម្យ៉ាងវិញទៀត កូនស្រីម្នាក់ ធ្លាក់មកលើបន្ទុករបស់ខ្លួនជាអ្នកចិញ្ចឹមបីបាច់ សុំតែខ្សែកមាសទម្ងន់៥ជី មកគល់ឲ្យនាងវិញ កុំឲ្យស្រីក្មេងពាក់ ធ្វើឫកសង្ហារ ជាមួយខ្សែករបស់គេបែបនេះ ។

មន្រ្តីសាលាសង្កាត់វិញបានឲ្យដឹងថា រឿងរ៉ាវ ប្តីប្រពន្ធខាងលើ ខាងអាជ្ញាធរសង្កាត់ បានចេញលិខិតហៅអញ្ជើញភាគីខាងប្តី មកធ្វើការសម្របសម្រួលជាមុនសិន ចំពោះសម្ភារៈពាក់ព័ន្ធ បែងចែកទ្រពកយយ៉ាងណានោះ អាស្រ័យទៅលើ ភាគីសងខាង ឯកភាពគ្នា តែបើច្បាស់ជាងនេះមានតែផ្លូវតុលាកាទេ ជាអ្នកសម្តេច ក្នុងការបែងចែក ៕

RELATED ARTICLES