Monday, March 10, 2025
Homeព័ត៌មានជាតិឃាត់​ខ្លួន​ជន​ជាតិ​ស្បែក​ខ្មៅ នីហ្សេរីយ៉ា​ចំនួន​២៦​នាក់ នៅ​សង្កាត់​ចោម​ចៅ

ឃាត់​ខ្លួន​ជន​ជាតិ​ស្បែក​ខ្មៅ នីហ្សេរីយ៉ា​ចំនួន​២៦​នាក់ នៅ​សង្កាត់​ចោម​ចៅ

ភ្នំពេញ ៖ ជនជាតិស្បែកខ្មៅ នីហ្សេរីយ៉ាចំនួន២៦នាក់ ត្រូវបាននាយកដ្ឋានសើុបអង្កេត អនុវត្តិន៍នីតិវិធី នៃនាយកដ្ឋានអន្តោប្រវេសន៍ របស់ក្រសួងមហាផ្ទៃ ចុះស្រាវជ្រាវចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងផ្ទះជួលបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនជាតិបរទេស ស្បែកខ្មៅ ទាំង២៦នាក់ជាជនជាតិនីហ្សេរីយ៉ា ខណៈមកស្នាក់នៅ ធ្វើការងារ សង្ស័យអត់មានច្បាប់ ទម្លាប់ ឯកសារត្រឹមត្រូវ ស្នាក់នៅផ្ទះជួលត្រង់ចំណុចខាងលើ ។

តាមនគរបាលបានឲ្យដឹងថា កម្លាំងនគរបាលនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើុបអង្កេត និងអនុវត្តិន៍នីតិវិធី ក្រោមការសម្របសម្រួលដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះស្រាវជ្រវ ចាប់ឃាត់ខ្លួនបុរសជនជាតិ ស្បែកខ្មៅ បានចំនួន២៦នាក់ ។ ននរបាលបានឲ្យដឹងថា ជនជាតិទាំងនេះ ក្រោយពីឃាត់ខ្លួន ពិនិត្យជាបឋមឃើញថា ខ្លះមានល៨ខិតឆ្លងដែន ខ្លះមិនមានឯកសារ ទើបកម្លាំងនគរបាលនាយកដ្ឋាន ឃាត់ខ្លួនជនបរទេសទាំង២៦នាក់ នាំយកទៅ បន្តសាកសួរនិងពិនិត្យលើឯកសារស្នាក់នៅ ឆ្លងដែននៅនាយកដ្ឋានអន្តោប្រវេសន៍ ៕

RELATED ARTICLES