ភ្នំពេញ ៖ កម្មករសំណង់ម្នាក់ រងរបួសធ្ងន់ បន្ទាប់ពីឈោងចាប់ធុងខ្សាច់ដែលយោងទៅជាន់លើ ភ្នាត់ស្នៀតជាន់ផុតក្តាទម្រ ផុងរបូតជើងធ្លាក់តាំងពីជាន់ទី២ មកជង់ចម្រឹងដែកទ្វារ បណ្តាលឲ្យមុតរយះជើង ទ្រូង ធ្ងន់ធ្ងរ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅការដ្ឋានសំណង់ ផ្ទះមួយកន្លែងក្នុងភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះ មានឈ្មោះ ផាន់ សៀន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ មកធ្វើការងារបានរយៈពេល២ខែមកហើយ ស្នាក់នៅក្នុងការដ្ឋានសំណង់ កន្លែងកើតហេតុ មានប្រពន្ធឈ្មោះ មុល ម៉ារិនអាយុ៣២ឆ្នាំ មានកូនចំនួន៤នាក់ មានស្រុកកំណើតនៅ
ភូមិព្រៃខ្ជាយ ឃុំស្នាយអាណិត ស្រុកជុំគិរី ខេត្តកំពត ។
ចំណែកម្ចាស់ផ្ទះកើតហេតុខាងលើមានឈ្មោះ ញ៉េមអាង ភេទស្រី អាយុ៦៤ឆ្នាំ ។
តាមសម្តីសាច់ញាតិរបស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះបានមកបម្រើការងារអស់រយៈពេល២ខែកន្លងមកហើយ ដោយស្នាក់នៅក្នុងការដ្ឋនសំណង់តែម្តង ហើយនៅមុនពេលកើតហេតុ ខណៈដែលម៉ោងករងារត្រូវបានបញ្ចប់ តែឃនរងគ្រោះ បានបង្ហើយ ដោយរងចាំចាប់យកធុងខ្សាច់ យោងយកទៅដាក់នៅជាន់ទី២ ពេលដែលធុងខ្សាច់ដល់លើហើយ ជនរងគ្រោះឈោងចាប់យកធុង តែភ្លាត់ស្នៀតពេលដែលជាន់ក្តាទម្រ បែជាផុតជើងជ្រុលធ្លាក់តាំងពីជាន់ទី២មកជង់ចម្រឹងដែកទ្វារបណ្តាលឲ្យរងរបួសមុតរយៈជើងស្តាំ ទ្រូងធ្ងន់ធ្ងរ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តរបស់មន្ទីរពេទ្យបង្អែកពោធិចិនតុង ដឹកយកទៅរុំជូត ឃាត់ឈាមជាបឋមរួច បន្តដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕