ចំពោះមនុស្សចាស់មួយចំនួន មុខម្ហូបម្រះអាចជាចំណូលចិត្ត ប៉ុន្តែ មនុស្សភាគច្រើន ជាពិសេសវ័យក្មេង តែងគ្រវីក្បាល មិនចង់ទទួលទាន ព្រោះមានរសជាតិល្វីង។ ប៉ុន្តែ ដឹងឬទេថា ម្រះមានប្រយោជន៍ចំពោះសុខភាព ដែលនឹកស្មានមិនដល់?
-ជួយបន្ថយឱកាសក្នុងការកើតជំងឺទឹកនោមផ្អែម ព្រោះម្រះមានរសល្វីង មិនផ្អែម ថែមទាំងជួយជំរុញការបញ្ចោញ អ៊ីនស៊ូលីនក្នុងលំពែង ដើម្បីបន្ថយ ការផលិតជាតិស្ករពីថ្លើមទៀតផង។
-ជួយប្រឆាំងរ៉ាឌីកាល់សេរី ដើម្បីកាត់បន្ថយឱកាសក្នុងការកើត មហារីក និងធ្វើឱ្យស្បែកស ភ្លឺ មិនជ្រីវជ្រួញ។
-ជួយព្យាបាលជំងឺថ្លើម។
-ជួយបង្កើនចំណង់អាហារ។
-ជួយបណ្តេញសត្វល្អ៊ិតក្នុងរាងកាយ។
-ប្រសិនកិនស្រស់ៗពិសាជាប្រចាំ អាចជាថ្នាំបញ្ចុះកម្រិតស្រាលបាន។
-ជួយបំបាត់អាការខ្សោយជង្គង់ បំប៉នសន្លាក់។
-ជួយសម្អាតឈាម ព្យាបាលជំងឺពាក់ព័ន្ធថ្លើម។
-ជួយរំលាយអាហារ។
-ជំនួយឆ្អឹង និងធ្មេញឱ្យរឹងមាំ៕
ប្រយោជន៍ម្រះ ចំពោះសុខភាព
RELATED ARTICLES