ខេត្តមណ្ឌលគិរី ៖ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយមជ្ឈមណ្ឌល សំ វាសនា បានរៀបចំដាក់ម៉ាស៊ីនថតដោយ ស្វ័យប្រវត្តិ ដើម្បីធ្វើការតាមដាន ស្វែងយល់ អំពីប្រភេទសត្វព្រៃ នៅចំណុចដែនជម្រកសត្វ ព្រៃកែវសីមា។
យោងតាមទំព័រហ្វេសប៊ុក WCS Cambodia បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០១៧ ថា “ក្រុមត្រួតពិនិត្យ និងតាម ដានសត្វព្រៃ និងក្រុមទេសចរធម្មជាតិរបស់ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) រួមគ្នាជាមួយក្រុមការងាររបស់មជ្ឈមណ្ឌល សំ វាសនា បានចំណាយពេលជិតមួយថ្ងៃ ដើម្បី រៀបចំដាក់ម៉ាស៊ីនថតដោយស្វ័យប្រវត្តិ ដើម្បី តាមដាន និងស្វែងយល់អំពីប្រភេទសត្វស្លាប ដែលបានមកស៊ីស្រូវ ដែលក្រុមការងារបាន ដាក់នៅកន្លែងផ្តល់ចំណីសត្វស្លាប ដែលមាន ទីតាំងស្ថិតនៅក្នុងព្រៃក្នុងតំបន់ទេសចរណ៍ធម្មជាតិ ភូមិអណ្តូងក្រឡឹង ដែលមានទីតាំងស្ថិត នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។
ព្រៃឈើនេះ គឺជឺទាជីម្រកដ៏សំខាន់សម្រាប់ ប្រភេទសត្វស្លាបកម្រ ដូចជាមាន់ទោប្រាក់ ពណ៌ប្រផេះបៃតង និងប៉ាក់ខ្ទៀវពោះបង្កង់ ដែល ជាប្រភេទសត្វស្លាបទាក់ទាញភ្ញៀវទេសចរ។ ក្រុមស្រាវជ្រាវសង្ឃឹមថា ម៉ាស៊ីនថតរូបទាំង– អស់នោះ នឹងបង្ហាញប្រភេទសត្វដែលប្រើប្រាស់ ទីកន្លែងផ្តល់ចំណីសត្វស្លាបនេះ ដែលជាព័ត៌មាន ដ៏សំខាន់សម្រាប់ភ្ញៀវទេសចរ ដែលមកកម្សាន្ត នៅកន្លែងទេសចរណ៍ធម្មជាតិភូមិអណ្តូងក្រឡឹង។ តាមដានជាមួយពួកយើងទាំងអស់គ្នានៅសប្តាហ៍ ក្រោយថា តើមានសត្វអ្វីខ្លះដែលយើងថតបាន”