ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ នៃ ក្រសួងមហាផ្ទៃ បានចេញសេចក្តីបំភ្លឺមួយ ស្តី ពីព័ត៌មានមួយចំនួន ដែលផ្សព្វផ្សាយថា ការ គ្រប់គ្រងជនជាប់ឃុំពាក់ព័ន្ធគ្រឿងញៀនមាន តែឈ្មោះក្នុងបញ្ជី តែពិរុទ្ធជនចេញមកជួញដូរគ្រឿងញៀន នៅក្រៅមន្ទីរឃុំឃាំង។
សេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធនាគារ លេខ០៩៦ ស.ជ.ណ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៧ ដែលចុះហត្ថលេខាដោយលោកនុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យ មាន ខ្លឹមសារទាំងស្រុងថា “រយៈពេលថ្មីៗកន្លងមក នេះ មានវិទ្យុ និងសារព័ត៌មានមួយចំនួន បាន ផ្សព្វផ្សាយនូវអត្ថបទ និងបទអត្ថាធិប្បាយ ស្តីពីការគ្រប់គ្រងជនជាប់ឃុំពាក់ព័ន្ធបទល្មើសគ្រឿងញៀន មានតែឈ្មោះក្នុងបញ្ជី តែមនុស្ស ចេញមកជួញដូរគ្រឿងញៀនខុសច្បាប់ នៅខាង ក្រៅ។ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយខាងលើនេះ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ មាន កិត្តិយស សូមបំភ្លឺជូនសាធារណជន និងបណ្តាញ សារព័ត៌មានដូចតទៅ ៖
-ដំណឹងដែលបានផ្សព្វផ្សាយកន្លងមកនេះ មិនឆ្លុះបញ្ចាំងអំពីការពិតជាក់ស្តែង ដែលបាន និងកំពុងអនុវត្តឡើយ ពោលគឺគ្មានជនជាប់ឃុំ ណាម្នាក់ត្រូវបានដោះលែងឱ្យនៅក្រៅពន្ធនាគារ ក្នុងរយៈពេលដែលមិនទាន់អនុវត្តទោសពន្ធ- នាគារចប់សព្វគ្រប់នោះឡើយ។
-ការគ្រប់គ្រងជនជាប់ឃុំនៅតាមមណ្ឌល អប់រំកែប្រែ និងពន្ធនាគារ រាជធានី/ខេត្ត មិន- មែនជាសមត្ថកិច្ចផ្តាច់មុខរបស់មណ្ឌលអប់រំ កែប្រែ និងពន្ធនាគារ រាជធានីខេត្តនោះទេ។ ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ និងច្បាប់ ស្តីពីពន្ធនាគារ បានកំណត់យ៉ាងច្បាស់ អំពីការ ធ្វើអធិការកិច្ចពន្ធនាគារជាប្រចាំពីអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ព្រះរាជអាជ្ញាប្រធាន សភាស៊ើបសួរ និងចៅក្រមស៊ើបសួរ។ ក្នុងសកម្មភាពជាក់ស្តែង អាជ្ញាធរខាងលើនេះ តែងធ្វើ អធិការកិច្ចជារឿយៗនៅតាមមណ្ឌលអប់រំ កែប្រែ និងពន្ធនាគាររាជធានី/ខេត្ត ជាពិសេស គឺពិនិត្យបញ្ជី និងរាប់ចំនួនជនជាប់ឃុំជាក់ស្តែង ហើយមិនដែលមានបញ្ហាដូចការផ្សព្វផ្សាយ នោះឡើយ។
-ពិតណាស់ មានជនជាប់ឃុំមួយចំនួន បាន និងកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ខាងក្រៅ ចំណុចនេះ អគ្គនាយកដ្ឋានពន្ធនាគារ សូមជម្រាបជូនថា តាមបញ្ញត្តិដែលមានចែង ក្នុងមាត្រា៣៨ នៃច្បាប់ស្តីពីពន្ធនាគារ តម្រូវ ឱ្យប្រធានពន្ធនាគារ ត្រូវបញ្ជូនជនជាប់ឃុំ ដែល មានជំងឺធ្ងន់ទៅសម្រាកព្យាបាល ឬសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យខាងក្រៅ ប៉ុន្តែត្រូវជូនដំណឹង និងសុំការអនុញ្ញាតពីព្រះរាជអាជ្ញាក្នុងដែន សមត្ថកិច្ច។ គ្រប់ករណី ដែលបញ្ជូនជនជាប់ឃុំ ទៅសម្រាកព្យាបាល ឬសង្គ្រោះបន្ទាន់ នៅមន្ទីរ- ពេទ្យខាងក្រៅ សុទ្ធតែមានការដឹងឮ និងការ អនុញ្ញាតពីព្រះរាជអាជ្ញា។ ផ្ទុយពីដំណឹងដែល បានផ្សព្វផ្សាយខាងលើអគ្គនាយកដ្ឋានពន្ធនា- គារសូមជម្រាបជូនថា តាំងពីឆ្នាំ២០១៥ រហូត មកទល់ពេលនេះ អនុវត្តតាមគោលការណ៍ របស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានពន្ធនាគារ ពុំដែលស្នើសុំលើកលែងទោស ឬបន្ធូរបន្ថយ ទោសទណ្ឌិតណាម្នាក់ ដែលជាប់ទោសពីបទ- គ្រឿងញៀនឡើយ។
អគ្គនាយកដ្ឋានពន្ធនាគារយល់ថា ជា ការប្រសើរ ប្រសិនបើបណ្តាញសារព័ត៌មាន ធ្វើការទំនាក់ទំនងរកការបំភ្លឺពីសំណាក់អ្នកនាំ ពាក្យមុនការផ្សព្វផ្សាយ ដើម្បីកុំឱ្យមានការ ភ័ន្តច្រឡំ។ ជាថ្មីម្តងទៀត អគ្គនាយកដ្ឋាន ពន្ធនាគារ សូមថ្លែងអំណរគុណ ដល់មជ្ឈដ្ឋាន សារព័ត៌មាន ដែលតែងយកចិត្តទុកដាក់ផ្សព្វ- ផ្សាយជូនដំណឹងឱ្យសាធារណជនបានជ្រាបពី កិច្ចខិតខំរបស់មណ្ឌលអប់រំកែប្រែនិងពន្ធនាគារ រាជធានី/ខេត្ត ក្នុងការលើកកម្ពស់គុណភាព សេវាអប់រំកែប្រែ ក៏ដូចជាការផ្តល់ព័ត៌មានក្នុង ន័យស្ថាបនាសំដៅលុបបំបាត់ចំណុចខ្វះខាតនានា ដែលយើងកំពុងជួបប្រទះ និងកំពុងបន្តព្យាយាម ដោះស្រាយ៕