Friday, October 24, 2025
Homeតារាខ្មែរបវរកញ្ញា៣រូប ត្រៀមទៅប្រកួតលើឆាកអន្ដរជាតិ

បវរកញ្ញា៣រូប ត្រៀមទៅប្រកួតលើឆាកអន្ដរជាតិ

ភ្នំពេញ ៖ ស្រីស្អាត ៣ដួង គ្រងមកុដបវរកញ្ញា ឆ្នាំ២០២៥ ដូចគ្នា បានត្រៀមខ្លួន ដើម្បីចូលរួមប្រកួតបវរកញ្ញាអន្ដរជាតិ នាពេលខាងមុខ នោះគឺ កញ្ញាហ៊ែល សារលាតី Miss Cosmo World Cambodia 2025  កញ្ញាសូរ ពេជ្រវលក្ខណ៍ Miss International Cambodia 2025 និងកញ្ញាខន មុំឧត្តមសូរិយា រតនទេវី ដែលគ្រប់គ្នាស្គាល់ថា ខន សូរិយា Miss World Cambodia 2026 រួមទាំងលោក ជា រ៉ាយម៉ុន Mr World Cambodia 2025 សុទ្ធតែបានតាំងចិត្តយ៉ាងមុតមាំនៅក្នុងកម្មវិធីសន្និសីទកាសែត និងបំពាក់មកុដ ឆៀង នៅស្ទីឌីយោ បាយ័ន ស្ទឹងមានជ័យ កាលពីល្ងាចថ្ងៃទី២៣ តុលា ឆ្នាំ២០២៥ ថាពួកគេនឹងធ្វើឲ្យល្អបំផុតនៅលើឆាកអន្ដរជាតិ នាពេលខាងមុខនេះ ដើម្បីឲ្យបរទសស្គាល់អរិយធម៌និងវប្បធម៌កម្ពុជា កាន់តែច្បាស់ ។ ប៉ុន្ដែអ្នកលេងបណ្ដាញសង្គមមួយចំនួន រិះគន់ថា ម្ចាស់មកុដខ្លះ មិនបានឆ្លងកាត់ការប្រកួត (ព្រោះបញ្ហាផ្ទុះអាវុធ សៀមឈ្លានពានព្រំដែនកម្ពុជា) ហេតុនេះការតែងតាំងម្ចាស់ជ័យលាភី យកតែម្ដង ទើបគេពិបាកទុកចិត្តសមត្ថភាពពួកគេ។

 ១- កញ្ញា ខន សូរិយា Miss World Cambodia 2026

ស្រីស្អាត ខន មុំឧត្តមសូរិយា រតនទេវី ដែលគ្រប់គ្នាស្គាល់ថា ខន សូរិយា ម្ចាស់ជ័យលាភី Miss World Cambodia2026 វាចាថា កាលនៅពីក្មេង នាងមានក្ដីស្រមៃ បើសិនជាថ្ងៃណាមួយបានឡើងលើឆាកអន្ដរជាតិ ហើយបានពាក់មកុដ ជាបវរកញ្ញា គឺឡូយណាស់ តែកាលហ្នុងគ្រាន់តែជាក្ដីស្រមៃ ឥឡូវក្ដីស្រមៃនាង ក្លាយទៅ ជាការពិត។ នាងថា សម្រាប់ការប្រកួតនាពេលខាងមុខ នឹងដាក់បេះដូងនាងចូលទាំងអស់ លើឆាកអន្ដរជាតិ អ៊ីចឹងមតិអវិជ្ជមានខ្លះ ដែលខម្មិន នាងទទួលយកមកកែតម្រូវ ឲ្យតែគេនិយាយត្រូវ ។ នាងតាំងចិត្តថា នឹងធ្វើពីអ្វីទាក់ទងផ្លូវចិត្ត ហើយជួយពួកគាត់ដូចមានជីវិតម្ដងទៀត ព្រោះចង់ធ្វើអ្វីមួយទាក់ទងផ្លូវចិត្ត ជីវិតគេឲ្យល្អប្រ សើ។ សម្រាប់ការប្រកួតលើឆាកអន្ដរជាតិ ដែលនៅសល់ពេល ៤-៥ខែទៀត នាពេលខាងមុខនេះ នាងនឹងហ្វឹក ហាត់លើភាសាអង់គ្លេស ការដើរម៉ូដ និងការរៀបចំខ្លួនហើយនាងជឿថា នឹងអាចធ្វើបាន ។

២- កញ្ញា ហ៊ែល សារលាភី Miss Cosmo World Cambodia 2025

កញ្ញាហ៊ែល សារលាភី ម្ចាស់មកុដ Miss Cosmo World Cambodia 2025 ថ្លែងថា នាងមានអារម្មណ៍រំភើប ព្រោះអត់ធ្លាប់គិតថា ខ្លួននាងអាចគ្រងមកុដដ៏អស្ចារ្យនេះបានទេ ។ នាងថា ធ្លាប់ស្រមៃថា ធំឡើងចង់ក្លាយជាបវរកញ្ញា ១រូប តំណាងឲ្យកម្ពុជា លើឆាកអន្ដរជាតិ ហើយពេលនេះ នាងបានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួត នាខែវិច្ឆិកា ខាងមុខ។ នាងថា ចង់ឲ្យគេដឹងអំពីប្រទេសកម្ពុជា ប្រាសាទអង្គរវត្ត និងប្រាសាទនានានៅប្រទេសកម្ពុជា ដើម្បីឲ្យពិភពលោក បានស្គាល់កម្ពុជា ថែមទៀត។ នាងប្ដេជ្ញាថា នឹងធ្វើឲ្យបានល្អបំផុត លើឆាកអន្ដរជាតិ សម្រាប់កម្ពុជា ។

៣- កញ្ញា សូរ ពេជ្រវលក្ខណ៍  Miss International Cambodia 2025

ស្រីស្រស់ សូរ ពេជ្រវលក្ខណ៍ ជាម្ចាស់មកុដ  Miss International Cambodia 2025 បានប្រាប់ថានាងតាំងចិត្តឲ្យបានមោះមុត នឹងត្រៀមខ្លួនរួចជាស្រេចក្នុងការតំណាងឲ្យប្រទេសកម្ពុជា ទៅកាន់ឆាកអន្ដរជាតិ ដ៏ធំមួយនេះ ហើយជាឆាកទី២ សម្រាប់នាង ក្នុងការប្រកួតនៅបរទេស។ តែនាងថា ការប្រកួតលើកនេះ ធំជាងលើកមុន ហេតុនេះនាងត្រូវរៀនសូត្រច្រើនពីបវរកញ្ញាតំណាងម្ចាស់កមុដ ២០២៤ ខ្លះដែរ។ ពេជ្រវលក្ខណ៍ ស្នើសុំឲ្យមហាជន គាំទ្រនាង ក្នុងដំណើរប្រកួតលើវេទិការអន្ដរជាតិនេះផង ។

៤- លោក ជា រ៉ាយម៉ុន Mr World Cambodia 2025

បុរសរូបសង្ហា លោកជា រ៉ាយម៉ុន ជ័យលាភី Mr World Cambodia 2025 បានថ្លែងថា នេះជាឱកាសដ៏ល្អមួយ សម្រាប់ការផ្សព្វផ្សាយពីប្រទេសកម្ពុជា កាន់តែច្រើន លើឆាកអន្ដរជាតិ។ លោកថា លើកនេះ នឹងយកការផ្សព្វ ផ្សាយសហគមន៍មួយចំនួននៅក្នុងប្រទេសកម្ពុជា សម្បត្តិធម្មជាតិ អរិយធម៌ វប្បធម៌ មរតក នៅតាមសហគមន៍នីមួយៗ នៅតាមខេត្តនីមួយៗ ទៅបង្ហាញពិភពលោក។ លោកថា នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព មិនថាជាការផ្សព្វផ្សាយពីប្រទេសកម្ពុជា  លោកនឹងបញ្ចេញឲ្យអស់ពីសមត្ថភាព ។

លោក ម៉ែន និមលរតន៍ នាយកគ្រប់គ្រងក្រុមហ៊ុន Cambodia International Models (CIM) បានឲ្យដឹងថា ក្រៅពីរូបសម្រស់ សមត្ថភាព ចំណេះដឹង ភាសា ទេពកោសល្យរបស់ពួកគាត់ ក្នុងតំណែងនីមួយៗ គឺពិតជា ស័ក្តិសម។ លោកនិមលរតន៍ បានឲ្យដឹងដែរថា សម្រាប់ Miss World 2026  មិនទាន់ដឹងថា ប្រទេសណារៀបចំទេ តែអាចដឹងនៅខែធ្នូ ទើបម្ចាស់កម្មវិធីប្រាប់ តែកាលពីឆ្នាំ២០១៥ កម្មវិធីនេះ ធ្វើនៅឥណ្ឌា មាន១១៨ ប្រទេស ចូលរួម។ លោកថា បានប្រឡូកក្នុងវិស័យបវរកញ្ញា តាំងពីឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ន ដោយធ្លាប់បរាជ័យច្រើន តែលោកព្យាយាមពង្រឹងនិងកែប្រែចំណុចខ្សោយរបស់ខ្លួន ដោយព្យាយាមរកអ្នកពូកែល្អ បណ្ដុះអ្នកថ្មីៗ ដែលមានអ្នកជំនាញបរទេស មកបង្វឹក ខណៈរូបលោកមានជំនាញនេះ ២០ឆ្នាំមកហើយ នឹងប្រគល់ជូនអ្វីដែលខ្លួនមាន ទៅពួកគាត់ទាំងអស់ ៕

RELATED ARTICLES