Monday, March 10, 2025
Homeព័ត៌មានជាតិចាប់​ខ្លួន​កូន​ប្រុស​បាញ់​ឪ​ចុង​ធ្លាយ​ក្បាល

ចាប់​ខ្លួន​កូន​ប្រុស​បាញ់​ឪ​ចុង​ធ្លាយ​ក្បាល

ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យជាកូនចុងម្នាក់ ដែលបានធ្វើសកម្មភាពទាញកាំភ្លើង ច្នៃបាញ់ឪពុកចុងធ្លាយក្បាលរងរបួសធ្ងន់នៅ ចំណុចបន្ទាយវៀតណាម ស្ថិតក្នុងភូមិទំនប់ថ្មី ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ កាលពី វេលាទៀបភ្លឺ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ កន្លងមកនោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ ខ្លួនបានកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០១៧ នៅចំណុចឃុំអូរស្វាយ ស្រុក ត្រពាំងប្រាសាទ។

ជនសង្ស័យជាខ្មាន់កាំភ្លើងដែលបាញ់ឪពុក ចុងធ្លាយក្បាល និងត្រូវសមត្ថកិច្ចចាប់ឃាត់ ខ្លួននោះ មានឈ្មោះឈឿន ធារ័ត្ន ហៅជឿន អាយុ២៤ឆ្នាំ មានលំនៅក្នុងភូមិខ្នងទួល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ។ ចំណែកជនរងគ្រោះ ជាឪពុកចុងមានឈ្មោះតង សឿន អាយុ៤១ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា រងរបួសចំត្រចៀក ខាងឆ្វេង ធ្លាយទៅក្រោមភ្នែកខាងស្តាំ។

លោកវរសេនីយ៍ទោ គង់ ដារ៉ា មេបញ្ជា- ការកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បាន ឱ្យដឹងថា ជនសង្ស័យជាកូនចុងដែលបានបាញ់ ឪពុកចុងរបស់ខ្លួនឱ្យរងរបួសធ្ងន់នោះ ត្រូវបាន កម្លាំងយោធាសឹករងស្រុកត្រពាំងប្រាសាទ និង កម្លាំងប្រជាការពារឃុំអូរស្វាយ ចាប់ឃាត់ខ្លូន ប្រគល់មកឱ្យកម្លាំងអាវុធហត្ថស្រុកត្រពាំង- ប្រាសាទ ដើម្បីចាត់ការបន្តតាមនីតិវិធី។

នៅចំពោះមុខមន្ត្រីអាវុធហត្ថ ជនសង្ស័យ ឈ្មោះឈឿន ធារ័ត្ន ហៅជឿន បានសារភាព ថា រូបគេពិតជាបានបាញ់ឪពុកចុងនឹងកាំភ្លើង ច្នៃប្រាកដមែន មូលហេតុដោយសារតែរូបគេ មានគំនុំចាស់ជាមួយនឹងឪពុកចុង ហើយនៅ អំឡុងពេលកើតហេតុ រូបគេនិងឪពុកចុងបាន កើតមានទំនាស់ពាក្យសម្តីនឹងគ្នាបន្តិចបន្តួច ទើបរូបគេខឹងពេក ក៏ទាញកាំភ្លើងច្នៃបាញ់ប្រហារឪចុងតែម្តង។

ជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថ រៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ សាលាដំបូងខេត្ត កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ដើម្បីចាត់ការ បន្តតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ មានហេតុការណ៍ គួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅចំណុច បន្ទាយវៀតណាម ស្ថិតក្នុងភូមិទំនប់ថ្មី ឃុំ អូរស្វាយ ស្រុកត្រពាំងប្រាសាទ ដោយបុរស ជាឪពុកចុងម្នាក់ ត្រូវកូនប្រុសទាញកាំភ្លើងច្នៃ មកបាញ់ប្រហារទាំងកំរោល បណ្តាលឱ្យធ្លាយ ក្បាលរងរបួសធ្ងន់ក្រោយពីកើតមានទំនាស់ ពាក្យសម្តីជាមួយគ្នាបន្តិចបន្តួច។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា កន្លងមកជនសង្ស័យជាកូនចុង និងបុរស រងគ្រោះជាឪពុកចុងមិនធ្លាប់មានទំនាស់អ្វីនឹង គ្នានោះទេ ពោលគឺរស់នៅចុះសម្រុងនឹងគ្នាល្អ ណាស់ ដោយប្រកបរឡើងភ្នំអូសឈើគ្រញូង ប៉ុន្តែកន្លងមក ជនសង្ស័យរូបនេះត្រូវគេដឹងថា បានប្រើប្រាស់ថ្នាំញៀនយ៉ាងជោក។

ប្រភពដដែលបន្តថា កន្លងមក គ្រួសារ ជនរងគ្រោះ តែងនាំគ្នា៣នាក់ ប្តីប្រពន្ធ និងកូន ប្រុស (ជនសង្ស័យ) ឡើងភ្នំដើម្បីអូសឈើគ្រញូង ឱ្យគេគ្រាន់បានប្រាក់ចិញ្ចឹមជីវិត។ លុះ មកដល់យប់កើតហេតុ ជនរងគ្រោះ និងជនសង្ស័យបាននាំគ្នាក្រោកតាំងពីកណ្តាលអធ្រាត្រ ឡើងភ្នំអូសឈើគ្រញូងពីទឹកដីថៃ តែ២នាក់ ប៉ុណ្ណោះ ចំណែកស្ត្រីជាប្រពន្ធមិនបានទៅជាមួយ នោះទេ។ បន្ទាប់មក មិនដឹងជាមានបញ្ហាអ្វី ស្រាប់តែជនសង្ស័យជាកូនប្រុសបានទាញកាំភ្លើងច្នៃប្រភេទកាំភ្លើងឆ្នុកដូង បាញ់ឪពុកចុង របស់ខ្លួនចំត្រចៀកខាងឆ្វេងធ្លាយទៅក្រោម ភ្នែកខាងស្តាំ រងរបួសធ្ងន់ ដេកដួលក្នុងថ្លុក ឈាមនៅចំណុចបន្ទាយយួន និងត្រូវបានក្រុម- គ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យឯខេត្ត សៀមរាប ដើម្បីសង្គ្រោះជីវិត ហើយគិតត្រឹម ល្ងាចថ្ងៃទី១៤ ខែមីនា ប្រភពពីក្រុមគ្រួសារ ជនរងគ្រោះបានប្រាប់ថា ស្ថានភាពរបួសរបស់ ជនរងគ្រោះបានធូរស្រាលឡើងវិញហើយ៕

 

RELATED ARTICLES