Monday, March 10, 2025
Homeព័ត៌មានជាតិឆេះគំនរ​កាក​សំណល់​រោង​ចក្រ ផលិត​ស្បែក​ជើង នឹង​គ្រឿង​បន្សំ​ស្បែក​ជើង

ឆេះគំនរ​កាក​សំណល់​រោង​ចក្រ ផលិត​ស្បែក​ជើង នឹង​គ្រឿង​បន្សំ​ស្បែក​ជើង

ភ្នំពេញ ៖ គំនរកាកសំណល់រោងចក្រផលិតស្បែកជើងនឹងគ្រឿងបន្សំស្បែកជើងរបស់ ក្រុមហ៊ុន វ៉ាន់ស្កូ អ៊ីនធេណេតសិនណល ត្រូវបានអគ្គីភ័យឆាបឆេះសន្ធោសន្ធៅ បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៩យប់ថ្ងៃទី១៥ខែមិនាឆ្នាំ២០១៧ ស្ថិតនៅភូមិត្រពាំងជ្រៅ សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ នៅវេលាម៉ោង៧យប់នៅចំណុចកើតហេតុដោយឃើញភ្លើងឆេះតិចៗនៅខាងក្រោយរោងចក្រដែលជាកន្លែងផ្ទុកកាកសំណល់ដែលសល់ពីស្បែកជើងបានឆេះជាបន្តបន្ទាប់រហូតបង្កឲ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់មកប្រជាពលរដ្ឋបាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យអស់ចំនួនជាង១០បំពង់និងនាំគ្នាដងទឹកជួយពន្លត់តែអណ្តាតភ្លើងនៅតែឆាបឆេះទៀត ទើបប្រជាពលរដ្ឋទូរស័ព្ទហៅរថយន្តពន្លត់អគ្គីភ័យមកជួយពន្លត់ទើបរលត់អស់ទាំងស្រុង ។
អគ្គីភ័យខាងលើនេះមានរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ចំនួន៨គ្រឿង ប្រើប្រាស់ ទឹកអស់៦គ្រឿង គឺរថយន្តរបស់ស្នងការរាជធានីភ្នំពេញចំនួន៤គ្រឿង និងរថយន្តរបស់អង្គភាព ៧១១បានមកជួយពន្លត់ចំនួន៤គ្រឿងបាញ់ពន្លត់អស់២គ្រឿង ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានកោតសើរដល់ក្រុមរថយន្តពន្លត់អគ្គីភ័យរបស់អង្គភាព៧១១ដែលឃើញមាននារីៗចុះប្រត្តិការបាញ់ដោយស្វាហាប់ក្នុងការជួយពន្លត់ដោយមិនខ្លាចអណ្តាតភ្លើងសន្ធោសន្ធៅនោះទេ ។
អគ្គីភ័យខាងលើនេះមិនបានឆ្លងរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះទេ ៕
ថោង ធីម

RELATED ARTICLES