Monday, March 10, 2025
Homeព័ត៌មានជាតិស្រ្តីមេម៉ាយ​​សង្ស័យ​មាន​ជំងឺ​លើស​ឈាម​ខ្យល់​គ​ស្លាប់

ស្រ្តីមេម៉ាយ​​សង្ស័យ​មាន​ជំងឺ​លើស​ឈាម​ខ្យល់​គ​ស្លាប់

ស្រ្តីកម្មការនីរោងចក្រកាត់ដេរសំលៀកបំពាក់សង្ស័យមានជំងឺលើសឈាមប្រចាំកាយ​កំពុងតែធ្វើការបានខ្យល់គដួលសន្លប់ពេលបញ្ជូនដល់មន្ទីរពេទ្យបានស្លាប់ ​កាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី១៥ ខែ មីនា ឆ្នាំ ២០១៧នៅចំណុចក្នុងរោងចក្រអេសអ៊ិល (SL) ផ្លូវលេខ​៣៧១​ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ​។

សពមានឈ្មោះ ប្រាក់ កល់ ភេទស្រី អាយុ៤៣ឆ្នាំ ​មុខរបរកម្មការិនី​រោងចក្រអេសអ៊ិល
ស្នាក់នៅផ្ទះជួល ផ្លូវលំភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ​មានស្រុកកំណើតនៅភូមិតាឡឹង ឃុំភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ ។

បើតាមសំដីប្អូនស្រីបង្កើតសពមានឈ្មោះ ប្រាក់ វុទ្ធី ​ អាយុ២៤ឆ្នាំ មុខរបរធ្វើការនៅរោងចក្រជាមួយគ្នា បានប្រាប់ឲ្យដឹងថា គាត់ជាស្រ្តីមេម៉ាយមានកូនចំនួន៤នាក់ ស្រី៣នាក់និងប្រុសម្នាក់ ប្តី​មានជំងឺស្លាប់ជិត១០ឆ្នាំមកហើយ ។ កន្លងមកសាច់ញាតិមិនបានដឹងថា ស្រ្តី​ខាងលើ​មានជំងឺលើសឈាមទេព្រោះមិនដែលទៅមន្ទីរពេទ្យពិនិត្យសុខភាពទេ ទាល់តែ​ពេលស្លាប់ទើបគ្រូពេទ្យ​សង្ស័យថាមានជំងឺលើសឈាម ។

ប្រភពដដែលបានឲ្យដឹងទៀតថា មុនកើតហេតុបងស្រីរបស់គាត់កំពង់ធ្វើការស្រាប់តែដួលសន្លប់ហើយស្មានតែគាត់ខ្យល់គបានយកទៅអោយពេទ្យរោងចក្រពិនិត្យ តែពេទ្យប្រចាំការនៅរោងចក្រថាវាស់ឈាមគាត់ឡើងខ្ពស់ពេកបានប្រញាប់ដឹកតាមរថយន្តយកទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត​ ពេលទៅ​ដល់មន្ទីរពេទ្យគ្រូពេទ្យប្រាប់ថាស្លាប់ហើយ សឹងតែមិនចង់ជឿ ។

នគរបាលខណ្ឌមានជ័យបានប្រាប់ថា ​បន្ទាប់ពីជនរងគ្រោះបានប្ដឹងសមត្ថកិច្ចចុះមកត្រួតពិនិត្យកម្មការិនីរោងចក្រកាត់ដេរម្នាក់ស្លាប់ពេលដឹកមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហៅពេទ្យរុស្ស៊ី ទើបទាក់ទងទៅកម្លាំងការិយាល័យ​បច្ចេក​ទេស​វិទ្យា​សាស្រ្ត​​រាជធានី​ភ្នំពេញ និងគ្រូពេទ្យកោសល្យវិច័្ឆយរាជធានីភ្នំពេញ បានចុះមកត្រួតពិនិត្យសាក​សព​រួច​បញ្ជាក់​ថា​ ពិតជាស្លាប់​ដោយ​សារគាំងបេះដូង សង្ស័យមានជំងឺលើសឈាមប្រចាំកាយ ។ ​សព​បានប្រគល់ឲ្យក្រុមគ្រួសារ​យក​ទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតនៅភូមិតាឡឹង ឃុំ ភ្នំឌិន ស្រុកគីរីវង្ស ខេត្តតាកែវ  ៕

គួន ចំរើន

 

RELATED ARTICLES