Thursday, October 30, 2025
Homeតារាខ្មែរSK ធ្វើខួបកំណើតឲ្យសង្សារ

SK ធ្វើខួបកំណើតឲ្យសង្សារ

ភ្នំពេញ ៖ SK បាន Surprise សង្សាររបស់នាង លោក Step នៅថ្ងៃខួបកំណើតគម្រប់៣១ឆ្នាំ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ តាមរយៈការលើកនំខេកអុជបំភ្លឺដោយភ្លើងទៀន ទៅឲ្យលោកបួងសួង និងផ្លុំពន្លត់ភ្លើង នៅថ្ងៃពិសេ សរបស់ខ្លួន។ លោកStep បង្ហាញសញ្ញាចង់សុំ SK ថើប ជាកាដូដែលលោកចង់បាននៅថ្ងៃខួបឆ្នាំនេះ តែត្រូវបានស្រីស្រស់សាច់សខ្ចីដូចបណ្ដូលចេក រូបនេះ ប្រកែក ព្រោះមានកាមេរ៉ាភ្ជង់នៅពីមុខនាង ប៉ុន្ដែបើនៅក្រៅឆាក គេជឿថា SK មិនអាចគេចឬបដិសេធសំណើសុំថើប របស់សង្សារ នៅថ្ងៃខួបកំណើតបែបនេះបានឡើយ ព្រោះកាដូអ្វីក៏មិនអាចធ្វើឲ្យលោក Step រំភើបដូចបានយកច្រមុះទៅស្រង់ក្លិនថ្ពាល់សង្សារបានដែរ ។

 SK ក្រៅពីបង្ហាញការយកចិត្តទុកដាក់នៅថ្ងៃខួបកំណើតរបស់សង្សារ ពួកគេទាំងពីរក៏មានដំណើរកម្សាន្ដជាលក្ខណៈឯកជនរួមគ្នាដែរ ប៉ុន្ដែមិនបើកចំហ បើទោះជាគ្មានពិធីធំដុំ តាមរយៈការជប់លៀងផឹកស៊ី ហៅតារារួមអាជីព មកសាទរដូចតារាផ្សេងៗទៀតក្ដី ។ ចំណែក Fan តារាទាំងពីរ បានសរសើរថា នេះជាគូស្នេហ៍តារាដ៏សមគ្នា ព្រោះស្រីស្រស់ ប៉ះប្រុសសង្ហា ហេតុនេះហើយបានជាទៅណាមកណា ស្អិតល្មូតដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីអីចឹង ខណៈដែលស្ទីលនៃការតែងខ្លួនរបស់ SK ស្រដៀងគ្នាទៅនឹងតារាកំពូលសម្រស់ របស់កូរ៉េខាងត្បូង នាង Jisoo សមាជិកក្រុម Blackpink ស្របពេលលោក Step ដែលលេងស្ទីលតារាកូរ៉េលោក Rain (លី យ៉ុងជេ) ។ ប៉ុន្ដែរហូតមកដល់ពេលនេះ ទោះជាមិនទាន់មានដំណឹងថា SK- Step មានគម្រោងភ្ជាប់ពាក្យ ឬត្រៀមដឹកដៃគ្នាចូលរោងការក្ដី តែនៅលើឆាកតន្រ្ដី គេឃើញថា ជាញឹកញាប់ លោក Step តែងតែសារភាពស្នេហ៍ដោយបើកចំហតែម្ដង ដែលរឿងបែបនេះ គេជឿថា មកពីលោកចង់ប្រាប់ប្រុសៗទាំង ឡាយដែលចង់ប្រមាញ់បេះដូងស្រីស្អាតរូបនេះថា នាងមានម្ចាស់ចិត្តហើយ មិនបាច់តាមញ៉ែទៀតទេ ។

 SK មានឈ្មោះដើមថា ហៀង ជាស្រីស្អាត លេចធ្លោជាងគេនៅផលិតកម្ម Gen Musix សាខាហង្សមាស ល្បីបទ «សំខាន់ច្រើននាក់» និង «រក្សាគម្លាត» ហើយនាងធ្លាប់ច្រៀងឆ្លងឆ្លើយជាមួយលោក Step បទ «ថ្ងៃមួយ», «សៀវភៅកំណែ», «អ្នកកំដរឈ្លោះ» និង «និស្ស័យ៥០%»។ ប្រភពថា អាជីពសិល្បៈរបស់ SK មួយផ្នែកក៏មានជំនួយពីលោក Step ដែរ ទាក់ទងការធ្វើបទចម្រៀង និងដឹកនាំសម្ដែង MV ហេតុនេះទើបទាំងក្នុងនិងក្រៅឆាក ពួកគេពិតជាមិនអាចខ្វះគ្នាបានឡើយ ។          

តាមព័ត៌មានថា SK នៅតែបន្ដច្រៀងឲ្យហង្សមាស ជាច្រើនឆ្នាំទៀត បើទោះជាបច្ចុប្បន្នតារាល្បីៗរបស់ផលិ តកម្មមួយនេះ បាននាំគ្នាដើរចេញសឹងតែអស់ក្ដី ប៉ុន្ដែដរាបណាលោក Step នៅតែច្រៀងឲ្យទ្រនំនេះ គ្មានថ្ងៃដែលពួកគេអាចចេញចោលគ្នាឡើយ ពោលគឺបើនៅឬចេញ គឺទាំងពីរតែម្ដង ។ សម្រាប់ SK គឺទោះជាលោក Step ប្រកាសប្រាប់គេគ្រប់គ្នាថា លោកជាសង្សារ ប៉ុន្ដែប្រសិននៅតែពន្យារពេលរៀបការនោះ ចំណងស្នេ ហានេះ មិនទាន់មានសុវត្ថិភាព ១០០% ឡើយ ព្រោះអូនហៀង នៅតែជាមុខសញ្ញានៃការតាមប្រមាញ់បេះដូង ពី សំណាក់ប្រុសៗអ្នកមានទ្រព្យ ដោយពួកគេមិនខ្វល់ថា នាងម្ចាស់ចិត្តទៅហើយនោះទេ ៕

RELATED ARTICLES