ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាបើកម៉ូតូបុកគូទរថយន្តដែលបត់ចូលព្រលានយន្តហោះ អត់ស៊ីញ៉ូ បណ្តាលឲ្យរងរបួសបែកមុខ២៨ថ្នេរនិងបាក់ធ្មេញអស់២ ចំណែករថយន្តបត់ចូលព្រលានយន្តហោះបាត់ស្រមោល បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៥ខែមិនាឆ្នាំ២០១៧ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទល់មុខព្រលានយន្តហោះពោធិ៍ចិនតុង ភូមិក្បាលដំរីសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ ទួន មករាភេទប្រុស អាយុ៣៦ឆ្នាំមុខរបរលក់និងទិញម៉ូតូ ស្នាក់នៅភូមិព្រៃទាសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅស្រុកកំពង់ភ្នំខេត្តកណ្តាល។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុគេឃើញរថយន្តបង្កមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌កណ្តុរប្រមេះមិនចាំស្លាកលេខ បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច ចំណែកជនរងគ្រោះជិះម៉ូតូម៉ាកZOOMER,X ពណ៌ទឹកក្រូចពាក់ស្លាកលេខកណ្តាល1V.0394ធ្វើដំណើរទិសដៅស្របជាមួយរថយន្តបើកបរក្នុងស្ថានភាពស្រវឹងផងនោះលុះមកដល់ចំណុចកើតហេតុដែលជាចំណុចស្តុបមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ រថយន្តខាងលើបានបត់ឆ្វេងចូលប្រលានយន្តហោះដោយមិនបាន ស៊ីញ៉ូធ្វើឲ្យជនរងគ្រោះជាន់ហ្រ្វាំងមិនទាន់ជ្រុលទៅបុករថយន្តខាងលើពីក្រោយបណ្តាលអោយដួលបោកនឹងថ្នល់បែកមុខបែកមាត់នឹងបាក់ធ្មេញអស់ចំនួន២ភ្លាមៗនោះដែលនាក់បើករថយន្តបានចុះមកមើលរួចហើយឡើងបើករថយន្តចូលព្រលានយន្តហោះបាត់ទៅ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរស្មី ដឹកយកទៅព្យាបាលដោយដេររបួសបែកបបូរមាត់និងបែកមុខចំនួន២៨ថ្នេរ។ ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ក្រុមគ្រួសារយកទៅរក្សាទុក ៕ ថោង ធឹម