Saturday, July 19, 2025
Homeព័ត៌មានជាតិដេក​លក់​ចត​រថយន្ត​​ មុខ​បន្ទប់​ជួល​ចោរ​លួច​បាត់

ដេក​លក់​ចត​រថយន្ត​​ មុខ​បន្ទប់​ជួល​ចោរ​លួច​បាត់

​បុរសម្នាក់បានរត់ទៅប្តឹងនគរបាលប៉ុស្តិ៍​ចោមចៅអោយជួយអន្តរាគមន៍ទាំងកណ្តាល
អាធ្រាត្របន្ទាប់ពីដឹងខ្លួនឡើងឃើញជនសង្ស័យលួចបើករថយន្តរបស់គាត់ចតនៅមុខ​បន្ទប់ជួលយកទៅបាត់ដោយសុវត្ថិភាព ​កាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រ ឈានចូល ថ្ងៃទី១៦ ខែ​មិនា ២០១៧ នៅចំណុចមុខផ្ទះជួលផ្លូវចូលអាងទឹក ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីម្ចាស់រថយន្តឈ្មោះ ងួន ស៊ីថេង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរត់តាក់ស៊ី
ស្នាក់នៅផ្ទះជួលភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិត្បែង ឃុំគគីរធំ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានប្រាប់អោយដឹងថារថយន្តដែលបាត់ម៉ាកសាំយ៉ុង ពណ៍សប្រភេទ១៥កៅអី ពាក់ស្លាកលេខភ្នំពេញ2AB-7230។ នៅមុនពេលកើតហេតុម៉ោងជាង៦ល្ងាចគាត់បានបើករថយន្តមកចតនៅមុខផ្ទះជួលដូចសព្វមួយដង លុះដល់ម៉ោងកើតហេតុគាត់បានឮសម្លេងបញ្ឆេះរថយន្តក៏បានបើកបង្អួចបន្ទប់អើតមើល ក៏ស្រាប់តែឃើញរថយន្តរបស់គាត់រ៉ឺយ៉ែថយក្រោយបត់ក្បាលចេញទៅផ្លូវបាត់ទៅហើយ ភ្លាមៗនោះគាត់ក៏បានរត់ចេញមកក្រៅដែរ ប៉ុន្តែជនសង្ស័យ​បានបើករថយន្តចេញទៅយ៉ាងលឿនទិសដៅឆ្ពោះទៅខាងស្ទឹងមានជ័យបាត់ដោយសុវត្ថិភាព ។ ម្ចាស់រថយន្តបានបញ្ជាក់ថា ពេលដែលគាត់​ឃើញភ្លាមនោះបើសិនជាមានម៉ូតូដេញតាមទាន់​ហើយ​ ។​

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល​ចោមចៅអោយសមត្ថកិច្ចជួយអន្តរាគមន៍ ៕ ថោង ធឹម

 

RELATED ARTICLES