ការជិះកង់ ជារឿងមួយល្អចំពោះទាំងសុខភាព និងបរិស្ថានថែមទៀត ។ ក្នុងនោះ ហេតុផលដែលគួរងាកមក ជិះកង់វិញគឺ
សុខភាពល្អ ៖ បុរស ឬស្ត្រី ដែលចង់ឱ្យសុខភាពល្អ និងរាងស្អាត ការជិះកង់ អាចជួយបាន មិនចាំបាច់ចំណាយប្រាក់ហាត់ប្រាណដោយប្រើម៉ាស៊ីនឡើយ។
ងាយរកកន្លែងចត ៖ បើងាកមកជិះកង់ ងាយនឹងរកកន្លែងចតបំផុត មិនដូចម៉ូតូ ឬរថយន្តនោះទេ។
មិនខ្ជះខ្ជាយ ៖ ក្រៅពីមិនចំណាយលុយទៅកន្លែងហាត់ប្រាណ អ្នកក៏មិនចាំបាច់ចំណាយប្រាក់លើថ្លៃសាំង ការផ្ញើទុកដាក់ បង់ពន្ធ ធានារ៉ាប់រង និងសេវាកម្មនានា ទៀតផង។
ជួយបន្ថយជាតិពុល ៖ ពេលធ្វើដំណើរយូរៗទៅ អ្នកនឹងបែកញើស នាំឱ្យជាតិពុលនៅក្នុងរាងកាយ ត្រូវបញ្ចោញមកក្រៅដែរ។ ផ្ទុយទៅវិញ រថយន្តមានតែឧស្ម័ន កាបូនឌីអុកស៊ីដ កាន់តែគ្រោះថ្នាក់ដល់សុខភាព។
មិនពិបាកថែរក្សា ៖ មិនចាំបាច់ផ្លាស់ប្តូរគ្រឿងបន្លាស់ ហើយវាក៏មិនខូច តម្រូវឱ្យរកជាងដូចម៉ូតូ ឬរថយន្តឡើយ។ ម៉្យាងទៀត ទោះបីជាត្រូវជួសជុលខ្លះ ក៏វាមានតម្លៃថោកដែរ។
ដល់គោលដៅបានដូចគ្នា ៖ ក្នុងទីក្រុងដែលស្ទះចរាចរណ៍ជាប្រចាំបែបនេះ មានតែកង់ប៉ុណ្ណោះ ទើបជួយឱ្យទៅដល់គោលដៅបានលឿនរហ័សទាន់ពេលវេលា។
ស្ងប់ស្ងាត់ ៖ អ្នករស់នៅតាមដងផ្លូវធំ តែងរអ៊ូរទាំជានិច្ចថា មានសំឡេងថ្លង់ កងរំពង។ ដូចនេះ បើកាត់បន្ថយការប្រើប្រាស់ម៉ូតូ រថយន្ត ក៏អាចជួយកាត់បន្ថយការតម្លង់ ដោយសំឡេងផងដែរ៕