ភ្នំពេញ៖ បុរសម្នាក់កំពុងដេក ត្រូវបានបងថ្លៃវ៉ៃបែកមាត់ ត្រូវបានអ្នកភូមិជួយឃាត់ ត្រូវកម្លាំងនរគបាលនាំមកប៉ុស្ត៏បឹងកក់១ សួរនាំទើបដឹងរឿងហេតុមកពីភ្លើងប្រច័ណ្ឌប្អូនថ្លៃប្រុស ទាក់ទងប្រពន្ធបងថ្លៃមានពោះធំ៧ខែចង់បង្គ្រប់ដៃជើងសូមដេកជាមួយ ។
ករណីហឹង្សាបង្ករបួសស្នាមនេះកើតឡើងកាលពីវេលាម៉ោង១០និង០៥នាទីព្រឹក ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១០៣ហ្សេត ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សម្ថតកិច្ចបាបប្រាប់អោយដឹងថាបងថ្លៃមានឈ្មោះ ម៉េង ចាន់ឌី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះ១០៣ហ្សេត ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រនិងធ្លាប់ជាប់ពន្ធនាគារចំនួន៦ខែពីបទមានផ្ទុកសារធាតុញៀនហើយទើបតែចេញពីគុកបាន១០ថ្ងៃជាង ដោយមានប្រពន្ធពោះធំ៧ខែ ។ចំណែកប្អូនថ្លៃប្រុសមានឈ្មោះ សំ សុភ័ណ្ឌ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនឯកជន មានទីកន្លែងកំណើតនៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មានកូនចំនួន៣នាក់ ស្រី២នាក់និងប្រុស១នាក់ ស្នាក់នៅផ្ទះកើតហេតុខាងលើ ដោយទើបចេញពីធ្វើការងារវេនយប់ ពីម៉ោង៦ល្ងាចដល់ម៉ោង៦ព្រឹក កំពុងដេកលក់មិនដឹងខ្លួន ត្រូវ បងថ្លៃឡើងទៅវ៉ៃមិនដឹងខ្លួនផង ក៏ភ្ញាក់ក្រោកទាំងបែកមាត់រត់ចេញមកខាងក្រៅអោយអ្នកភូមិជួយ ។
បើតាមសំដីរបស់បងថ្លៃដែលជាអ្នកបង្កបានប្រាប់ថាប្រពន្ធខ្លួនមានពោះធំ៧ខែ ដោយប៉ុន្មានថ្ងៃ នេះគឺរយះពេល៤ទៅ៥ថ្ងៃ ប្អូនថ្លៃបានមើលងាយ និងទាក់ទងប្រពន្ធខ្លួន ដោយបបួលទៅបង្គ្រប់ ដៃជើង(រួមរ័ក្ស) ថ្នូរជាលុយកាក់ និងដោយមុនពេលកើតហេតុក៏បានលឺប្អូនថ្លៃទំនាក់ ទំនងជាមួយប្រពន្ធទៀត បានផ្ទុះកំហឹងឡើងទៅវ៉ៃមិនអោយតដៃរួចតែម្តង ។
ហើយតាមសំដីប្អូនថ្លៃជាជនរងគ្រោះនិងជាអ្នករងការចោទទាក់ទងប្រពន្ធបងថ្លៃបានប្រាប់អោយដឹងថា តាំងពីបងថ្លៃចេញពីគុកមកខ្លួនមិនដែលនិយាយជាមួយគាត់(បងថ្លៃ)ឡើង និងមុនពេលកើតហេតុ ខ្លួនកំពុងដេកបន្ទាប់ពីចាកចេញពីធ្វើការងារមួយយប់ ។ ពេលភ្ញាក់ដឹងខ្លួនដោយបែកមាត់ហើយងើបរត់ចេញទៅក្រៅផ្ទះដើម្បីអោយអ្នកភូមិជួយ ហើយបងថ្លៃបន្ទាប់ពីវ៉ៃរួចដើរចេញធ្វើមិនដឹងត្រូវបានកម្លាំងនរគបាលឃាត់ខ្លួនទាំង២នាក់ទៅសាកសួរនាំនៅប៉ុស្ត៏បឹងកក់មួយតែម្តង ។
គួររំលឹកផងដែរថា នៅក្នុងមូដ្ឋានសង្កាត់បឹងកក់១ សម្បូររឿងមែន ដូចករណីប្លន់ម៉ូតូ ករណីឆក់កាបូប ឥឡូវករណីហឹង្សាដោយចេតនាទៀត បើមើលទៅជញ្ជាំងប៉ុស្ត៏នរគបាលវិញឃើញ មានបិតគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច គឺមាន២ទៅ៣ចំណុចកើតមាន តើនៅមានចំណុចអ្វីទៀតដែលកើតឡើងទៀត? ។
បច្ចុប្បន្នជនរងគ្រោះបានដាក់ពាក្យប្តឹងនៅប៉ុស្ត៏បឹងកក់១ ដើម្បីអោយច្បាប់ជាអ្នកដោះស្រាយតាម នីតិវិធី ៕ ឌីណា
បងថ្លៃវ៉ៃប្អូនថ្លៃ បែកមាត់រឿងទាក់ទងប្រពន្ធមានពោះធំ៧ខែ
RELATED ARTICLES