Thursday, November 20, 2025
Homeតារាខ្មែរលោកគួច ខេវិនៈរំលឹកអនុស្សាវីយ៍ជាមួយលោកអ៊ុន សិទ្ធា កាលពី១៩ឆ្នាំមុន និងស្ញប់ស្ញែងចំពោះ"សិលធ៌ម គុណធ៌ម"របស់លោក

លោកគួច ខេវិនៈរំលឹកអនុស្សាវីយ៍ជាមួយលោកអ៊ុន សិទ្ធា កាលពី១៩ឆ្នាំមុន និងស្ញប់ស្ញែងចំពោះ”សិលធ៌ម គុណធ៌ម”របស់លោក

ភ្នំពេញៈលោកគួច ខេវិន ជាស្ថាបនិកកម្មវិធី«ស្រីស្រស់ ប្រុសស្អាត» របស់CTN ដែលពេលនោះហើយការប្រកួតផ្ដាច់ព្រ័ត្រកាលពីឆ្នាំ២០០៦ ម្ចាស់ជ័យលាភីពីកម្មវិធីនេះផ្នែកបុរសបានទៅលើលោកអ៊ុន សិទ្ធា ចំណែកនារីបានទៅលើកញ្ញាពៅ ធាវី ។ប៉ុន្ដែពេលនេះលោកអ៊ុន សិទ្ធា បានលាចាកលោកទៅហើយកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលធ្វើឲ្យលោកគួច ខេវិន​ តក់ស្លុតនិងសោកស្ដាយលោកសិទ្ធា ជាខ្លាំង។ជាមួយគ្នានេះដែរលោកគួច ខេវិន ថែមទាំងបានរំលឹកអនុស្សាវរីយ៍ចាស់ជាមួយលោកអ៊ុន សិទ្ធា កាលពី១៩ឆ្នាំមុន  ព្រមទាំងថាអតចរឹតលោកសិទ្ធា ជាជាគំរូល្អសម្រាប់ ប្អូនៗជំនាន់ក្រោយយកមកលម្អជីវិតកាន់តែប្រសើរ។

 លោកគួច ខេវិន ថ្លែងសារថា«បានស្គាល់ជាដំបូង គ្រាដែលប្អូនប្រុសមកពីខេត្តស្វាយរៀងបានដាក់ពាក្យប្រកួតប្រជែងក្នុងកម្មវិធីស្រីស្រស់ ប្រុសស្អាតCTN ឆ្នាំ២០០៦ ដែលកាលណោះ មិនជាមានកាម៉េរ៉ាទំនើបផ្តិតរូបភាពបានល្អស្អាតនៅឡើយ ប៉ុន្តែចរិយាមាយាទ ចរឹកឬកពា របស់ប្អូនត្រូវបានកត់សម្គាល់នឹងរុញច្រានឱ្យប្អូនជាប់ចំ ណាត់ថ្នាក់និងចូលមកក្នុងរង្វង់សិល្បៈ ។ ខ្ញុំបានកោតសរសើរតាំងតែតែពីបានស្គាល់តំបូងនោះនូវជីវិតប្រកប ដោយ “គុណធ៌ម”របស់ប្អូនហើយបាន ជួយបណ្តុះបណ្តាល និងទទួលឱ្យរួមកិច្ចការងារជាច្រើនដើម្បីឱ្យប្អូនប្រុសម្នាក់នេះទទួលបានបទពិសោធន៌ កាន់តែមានទេពកោសល្យសិល្បៈខ្ពស់ ។ ប្អូន អ៊ុន សុធា(អ៊ុន សិទ្ធា)  ជាកូនពៅ នៅកៀកកិតស្និតជាប់ជាមួយម្តាយ ឪពុក ចាស់ជរា ដូច្នេះហើយទើបបានជាអំឡុងពេលនៃការប្រ កបអាជីពសិល្បៈប្អូនតែងបដិសេដមិនចេញទៅសម្តែងនៅក្រៅប្រទេសដូច គេដ៏ទៃទៀត ដើម្បីទុកពេលវេលាថែទាំម្តាយ ឪពុក ជរា រហូតលោកទាំងពីររលត់សង្ខាទៅ បន្តបន្ទាប់។ ពេលនេះ ប្អូន អ៊ុន សុធា បានលាលោកនេះ ដោយមិនត្រឡប់ ប៉ុន្តែបងនៅតែកោតសរសើរនិងស្ញប់ស្ញែងចំពោះ”សិលធ៌ម គុណធ៌ម” ប្រកបដោយភាពថ្លៃថ្នូររបស់ប្អូនដែលធ្លាប់មាន នឹងសូមឱ្យបានជាគំរូល្អសម្រាប់ ប្អូនៗជំនាន់ក្រោយយកមកលម្អជីវិតកាន់តែប្រសើរ ។ សូមបួងសួងដល់គុណ្យនៃវត្ថុសក្តិសិទ្ធិលើលោកជួយយិតយោងគាំពារដួងវិញ្ញាណខ្ខន្ធរបស់ ប្អូនប្រុស អ៊ុន សុធា បានទៅដល់ទីសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ! សូមឱ្យមនុស្សម្នាទាំងអស់ដែលរស់នៅក្នុងសង្គម ចេះស្រឡាញ់ អាណិតអាសូរ ចេះជួយគ្នានៅគ្រាដែលមនុស្សដែលគួរឱ្យជួយនៅរស់រានមានជីវិតជួបលំបាក កុំបណ្តោយឱ្យគ្នាវេទនារហូតរលត់ជីវិតទៅហើយ ទើបពោលថាអាណិតណាស់ អ្នកដែលស្លាប់ហើយស្តាប់មិនឮឡើយ May your soul rest in peace and beautifully, Sethear, handsome Bro»។

 គួរបញ្ជាក់ថាលោកអ៊ុន សិទ្ធា អាយុ៤២ឆ្នាំ បានទទួលមរណភាពដោយជំងឺក្រពះ ពោះវៀន ហើយពេលធ្វើទុក្ខខ្លាំងបណ្ដាលឲ្យគាំងបេះដូងស្លាប់នៅមន្ទីពេទ្យ ។ប្រភពខ្លះថាលោកសិទ្ធា ស្លាប់ដោយសាតែជំងឺមហារីកតំ nណាក់កាលចុងក្រោយ ប៉ុន្ដែលោកអ៊ុន ពិសី ជាបងប្រុសលោកសិទ្ធា បានបដិសេធ ។សពរបស់លោកសិទ្ធា នឹងបូជានៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥​ នៅវត្តវត្តពោធិសត្ថារាម(វត្តពោធិ៍ចិនតុង ) នឹងធ្វើបុណ្យ៧ថ្ងៃនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្ទះលេខ1B ផ្ទះលេខ17 ភូមិប៉ប្រកខាងត្បូង សង្កាត់កកាបទីមួយ ខណ្ឌពោធិ សែនជ័យ រាជធានីភ្នំពេញ។ប្រភពថាសាររបស់លោកគួច ខេវិន ជាការដាស់តឿនមួយទៅដល់មនុស្សទូទៅ «កុំបណ្តោយឱ្យគ្នាវេទនារហូតរលត់ជីវិតទៅហើយ ទើបពោលថាអាណិតណាស់ អ្នកដែលស្លាប់ហើយស្តាប់មិនឮឡើយ»៕

RELATED ARTICLES