ការស្រាវជ្រាវនៅប្រទេសជប៉ុនរកឃើញថា មនុស្សវ័យលើស ១០០ឆ្នាំ ជាង ២០នាក់ មានតិចនិកដែលធ្វើឱ្យពួកគេអាយុវែងគឺ ៖
-ទទួលទានអាហារសុខភាពល្អ ៖
មនុស្សវ័យចំណាស់ក្រុមនេះ ទទួលទានអាហារពេលព្រឹកជាអាហារពេលចម្បងយ៉ាងរីករាយ ថែមទាំងទទួលទានរួមជាមួយក្រុមគ្រួសាររាប់ម៉ោងទៀតផង។ ការទទួលទានរយៈពេលយូរបែបនេះ អ្នកស្រាវជ្រាវផ្នែកអាហារបានឱ្យ ដឹងថា អាចធ្វើឱ្យជាតិស្ករក្នុងឈាមឡើងយឺតៗ ទើបផ្តល់ផលល្អដល់រាងកាយ។ ក្រៅពីនេះ ក្រុមទាំងនោះក៏ផ្តោតលើការទទួលទានអាហារ ដែលខ្លួនចូលចិត្ត ដូចជា មាន់បំពង ជក់បារី រហូតដល់ការពិសាគ្រឿងស្រវឹងខ្លះៗក្នុងបរិមាណតិចបំផុត ស្ទើររាល់ថ្ងៃ។
-ហាត់ប្រាណជាប្រចាំ ៖
មនុស្សក្រុមនេះ មានរបៀបរស់នៅប្រចាំថ្ងៃដ៏រស់រវើក។ ប្រសិនពួកគេមិនក្រោកពីដំណេកមកពន្យឺតសរសៃ ហាត់ប្រាណ ក៏នៅមានកិច្ចការដែលផ្តោតការប្រើថាមពល ដូចជា ការតុបតែងសួន ជូតផ្ទះ បោកគក់ ដោយស្ទើរតែមិននៅស្ងៀមឡើយ ទោះអាយុឈានចូល ១០០ឆ្នាំ ក៏ដោយ។
-មានគោលដៅក្នុងការប្រើជីវិត ៖
នៅពេលសួរថា គោលដៅគឺអ្វី? មនុស្សជាច្រើនតែងមានគោលដៅខុសៗគ្នា ដូចជា ចង់នៅជាមួយក្រុមគ្រួសារឱ្យបានយូរ ចង់រៀនសូត្របន្ថែម ចង់បង្រៀន ឬចង់ធ្វើការងារដែលមានឱ្យបានល្អបំផុត ៕