ខេត្តឧត្តរមានជ័យ ៖ សពស្ត្រីអាក្រាតកាយម្នាក់ ត្រូវបានគេប្រទះឃើញដេកផ្កាប់មុខស្លាប់ យ៉ាងអាណោចអាធ័មនៅក្នុងគុម្ពោតព្រៃមួយ កន្លែងដោយមានស្នាមកាប់នឹងពូថៅនៅលើ ដងខ្លួន៧កន្លែងនិងត្រូវគេសង្ស័យថា ជាករណី ឃាតកម្មផ្តើមចេញពីគំនុំ។ ហេតុការណ៍នេះ បាន កើតឡើងស្របពេលដែលប្តីរបស់ស្ត្រីរងគ្រោះ មិននៅផ្ទះ ព្រោះរវល់ឡើងភ្នំកាប់ឈើ។
ករណីប្រទះឃើញសពស្ត្រីអាក្រាតកាយ ត្រូវឃាតករដៃឆៅកាប់សម្លាប់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅចំណុចគុម្ពោតព្រៃ (១០៩២១– ៨០២១៤) ចម្ងាយពីផ្ទះស្ត្រីរងគ្រោះប្រមាណ ៣០ម៉ែត្រ ស្ថិតក្នុងភូមិអូរជីក ឃុំផ្អាវ ស្រុក ត្រពាំងប្រាសាទ។
សពស្ត្រីរងគ្រោះនោះ មានឈ្មោះជន ចឹប អាយុ៤៥ឆ្នាំ មុខរបរកសិករ មានប្តីឈ្មោះនី ប៊ុនលី អាយុ៥២ឆ្នាំ មុខរបរកសិករ មានលំនៅ ក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ មានអ្នកភូមិម្នាក់ បានដើរឆ្លងកាត់កន្លែងកើតហេតុ រួចក៏ប្រទះ ឃើញសពស្ត្រីរងគ្រោះដេកស្លាប់ផ្កាប់មុខ ក្នុង សភាពអាក្រាតកាយ ព្រមទាំងមានស្នាមរបួស ដោយការកាប់ប្រហារនឹងពូថៅ៧កន្លែង ទើប កើតមានការភ្ញាក់ផ្អើល រត់ទៅប្រាប់ក្រុមគ្រួសារ និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។
ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ថា មាន ករណីប្រទះឃើញសពស្ត្រីអាក្រាតកាយត្រូវគេ កាប់ស្លាប់ក្នុងគុម្ពោតព្រៃរួចមក សមត្ថកិច្ចបាន ចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ។ តាមការពិនិត្យស្ថានភាពជាក់ស្តែងស្ត្រីរងគ្រោះ ដេកស្លាប់ដោយកាយអាក្រាត គ្មានសម្លៀក– បំពាក់អ្វីជាប់ខ្លួនសូម្បីតែបន្តិច និងស្លាប់ក្នុង សភាពដេកផ្កាប់មុខ។ នៅលើខ្លួនសព សមត្ថ–កិច្ចរកឃើញមានស្លាកស្នាមកាប់ប្រហារដោយ ពូថៅ៧កន្លែង រួមមានត្រង់ស្លាបប្រចៀវ ខាង ឆ្វេងចំនួន៣ពូថៅ ត្រង់ស្មាខាងស្តាំចំនួន២ពូថៅ ត្រង់កំភួនដៃខាងឆ្វេងចំនួន១ពូថៅ និងផ្នែក ខាងមុខចំណុចថ្ងាសខាងស្តាំចំនួន១ពូថៅ។
តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ ស្ត្រីរងគ្រោះខាងលើ ត្រូវឃាតករដៃឆៅកាប់សម្លាប់ នៅចន្លោះម៉ោងប្រមាណ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ពោលគឺ ស្របពេលដែលថ្ងៃកើតហេតុ ប្តីរបស់ស្ត្រីរងគ្រោះ មិននៅផ្ទះ រវល់ចេញទៅឡើងភ្នំកាប់ឈើ។ ចំណែកនៅលើកាំជណ្តើរផ្ទះរបស់ស្ត្រីរងគ្រោះ សមត្ថកិច្ចបានរកឃើញមានស្នាមប្រឡាក់ភក់ ចំនួន៣កាំ ប៉ុន្តែរបស់ទ្រព្យនៅក្នុងផ្ទះ មិនមាន ការបាត់បង់អ្វីនោះទេ។ តាមការសន្និដ្ឋានជា ជំហានដំបូង ករណីខាងលើនេះគឺជឺការណីឃាតកម្មផ្តើមចេញពីរឿងគំនុំ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការ ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនមនុស្ស ៣នាក់ នាំយកទៅសាកសួរតាមនីតិវិធី។ ប៉ុន្តែ មកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់បង្ហើប ឱ្យដឹងនៅឡើយ ជុំវិញអត្តសញ្ញាណមនុស្ស ទាំង៣នាក់ខាងលើ ដោយសំអាងថា កំពុងស្ថិត ក្នុងដំណាក់កាលសាកសួរនិងស៊ើបអង្កេតបន្ត នៅឡើយ។
សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕
ឡុង