Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកវិនិយោគ​​ អចលនទ្រព្យ​​ថយចុះ​ស្របពេលកូរ៉េរៀបចំ បោះឆ្នោត

វិនិយោគ​​ អចលនទ្រព្យ​​ថយចុះ​ស្របពេលកូរ៉េរៀបចំ បោះឆ្នោត

ទីផ្សារអចលនទ្រព្យ៖ អង្គការ​ឃ្លាំមើលទីផ្សារ​បានបង្ហើបកាលពី​ថ្ងៃព្រហ្បត្តិ៍នេះថា​មហទ្ធជន(មូលធនិកធំៗ)អចលនទ្រព្យ​ក្នុងស្រុកកំពុង​ងាកចេញពីការវិនិយោគ​ទ្រង់ទ្រាយធំ​ក្នុង​វិស័យ​អចលនទ្រព្យ​​កូរ៉េខាងត្បូង​ ស្របពេលដែលប្រទេសនេះ​​រៀបចំ​ប្រារព្ធការបោះឆ្នោត​ប្រធានាធិបតី​គួបផ្សំនិងការដំឡើងអត្រាការប្រាក់​។

អ្នកវិភាគ​មួយរូបរបស់ធនាគារសេអ៊ូលបានលើកឡើងថា​វិនិយោគិនធំៗ​ថ្មីៗនេះ​កំពុង​ប្រុងប្រយ័ត្ន​​ចំពោះ​ការ​ផ្លាស់ប្តូរ​តំណែង​មេដឹកនាំ​របស់ប្រទេសនេះ ថ្វីត្បិត​តែ​ពួកគេនៅតែ​​មិនសប្បាយចិត្ត​ចំពោះ​អត្រាការប្រាក់​ក្នុង​ឧស្សាហកម្ម​​នេះ​យ៉ាងណាក្តី ។

ធនាគារកណ្តាល​សហរដ្ឋអាមេរិក​បានដំឡើង​អត្រាការប្រាក់​គោល​ប្រមាណជា​២៥ពិន្ទុក្នុងកម្រិត​០,៧៥ទៅ​១%​កាលពីថ្ងៃពុធ​ ដែលជាសញ្ញា​នៃបង្កើនបន្ថែម​​នៅលើ​ផ្លូវ​​មួយ​ដែលប៉ះពាល់​​ជាវិជ្ជមាន​ដល់​ការអភិវឌ្ឍ​ក្នុង​វិស័យសេដ្ឋកិច្ច​សហរដ្ឋអាមេរិក​។

អ្នកតាមដានទីផ្សារបានព្យាករទុកថា​កូរ៉េខាងត្បូង​អាច​នឹង​ធ្វើតាម​ការ​ពេញចិត្ត​នៅ​ថ្ងៃអនាគត​ដ៏ខ្លីនេះ​ថ្វីបើ​ធនាគារកណ្តាល​បានបញ្ជាក់យ៉ាងច្បាស់ថា​ខ្លួននឹង​មិន​ឆ្លើយតប​នឹង​យន្តការ​នៃ​ការ​ដំឡើង​អត្រាការប្រាក់​សហរដ្ឋអាមេរិក​ឡើយ​។

ការបោះឆ្នោត​ប្រធានាធិបតី​នៅថ្ងៃទី​៩ខែ​ឧសភា​ខាងមុខនេះ​គឺជា​កត្តា​ដ៏ធំមួយ​ផ្សេង​ទៀត​ដែលប៉ះពាល់ដល់​ទីផ្សារ​អចលនទ្រព្យ​របស់ប្រទេស​នេះ​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES