Monday, March 10, 2025
Homeព័ត៌មានជាតិស្គាល់​គ្នាពី​យប់ ស្អែក​ឡើង​ប្រើ​ល្បិច​ខ្ចីម៉ូតូ​ជិះ​គេច​ខ្លួនទៅបាត់

ស្គាល់​គ្នាពី​យប់ ស្អែក​ឡើង​ប្រើ​ល្បិច​ខ្ចីម៉ូតូ​ជិះ​គេច​ខ្លួនទៅបាត់

ភ្នំពេញ ៖ យុវជនម្នាក់ រត់ទៅប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅ កាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៧ បន្ទាប់ពីសេពគប់បានមិត្តភ័ក្រ ប៉ះចំជើងល្អ ទើបតែស្គាល់គ្នាបាន១យប់ ស្ធែកឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី១៦ ខែមិនា ប្រើល្បិចខ្ចីម៉ូតូ បែជាសុីដាច់ជិះគេចខ្លួនទៅបាត់ នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ មានឈ្មោះ សុខ បូរៈធន់ អាយុ ២០ឆ្នាំ មុខរបរ ជាងពិដាន ស្នាក់នៅផ្ទះជួល ភូមិចោមចៅ សង្កាត់ចោមចៅ មានស្រុកកំណើតភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ចំណែកម៉ូតូដែលមិត្តភ័ក្រសុីដាច់ ម៉ាក សុ៊យហ្ស៊ុយលេត ពណ៌ស សេរី២០១៥  ពាក់ស្លាកលេខ ភ្នំពេញ 1FK-0283 ។ ចំណែកមិត្តភ័ក្រក្បត់មិត្តភ័ក្រ គ្រាន់តែស្គាល់ឈ្មោះ ស្វិត អាយុជាង២០ឆ្នាំ ស្នាក់នៅម្តុំ ផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យគ្រាន់តែស្គាល់គ្នាមួយដំណើរ គ្រាដែលចូលផឹកសុីក្នុងក្លឹប លុះមកដល់វេលាម៉៩ង៣រសៀលថ្ងៃទី១៦ ខែមិនា ខណៈដែលខ្លួនជិះមូ៉តូត្រឡប់មកពីសង្កាត់ព្រែកឯងវិញ ជនសង្ស័យបានទូរស័ព្ទហៅ ឲ្យទៅជួបនូវក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង ហើយនៅពេលបានជួបហើយ ជនសង្ស័យបានខ្ចីមូ៉តូ ដោយប្រាប់ថា ជិះទៅផ្លាស់ខោអាវនៅផ្ទះឪពុក ក្បែរនោះមួយភ្លែត បែជាទៅបាត់រហូត អស់សង្ឃឹមនឹងយកមូ៉តូមកវិញ ចាំបាត់ៗ ទូរស៍ព្ទចុចលែងចូល ។

ជនរងគ្រោះ រហូតមកដល់ព្រឹកថ្ងៃទី១៧ ខែមិនានេះ បន្ទាប់ពីដ២ងខ្លួនថាចាញ់ល្បិចមិត្តស្គាល់មួយដំណើរហើយ ក៏បានទៅដាក់ពាក្យបណ្តឹងនៅបុ៉ស្តិ៍នគរបាលចោមចៅ ដើម្បីឲ្យជួយស្រាវជ្រាវ ៕

RELATED ARTICLES