Monday, March 10, 2025
Homeព័ត៌មានជាតិឃាត់ខ្លួន​ជន​ជាតិ​វៀត​ណាម​១០​នាក់​ យក​ទៅ​អគ្គនា​យ​កដ្ឋាន​អន្តោ​ប្រវេសន៍

ឃាត់ខ្លួន​ជន​ជាតិ​វៀត​ណាម​១០​នាក់​ យក​ទៅ​អគ្គនា​យ​កដ្ឋាន​អន្តោ​ប្រវេសន៍

ភ្នំពេញ : សមត្ថកិច្ចអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចុះប្រមូលជនជាតិវៀតណាមចំនួន១០នាក់ក្នុងនោះប្រុស៩នាក់ស្រី១នាក់នៅសិប្បកម្មតុទូ កាលវេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី១៦ ខែមីនា  ឆ្នាំ ២០១៧នៅចំណុចរោងសិប្បកម្មតុទូ តាមផ្លូវ១០៣ ក្រុម៣២ ស្ថិតនៅភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី​ និងសម្របសម្រួលដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនិងសហការជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានឲ្យដឹងថាដោយរសៀលនេះកម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍បន្ទាប់ពីធ្វើការស្រាវជ្រាវចុះឃាត់ជនជាតិវៀតណាមចំនួន១០នាក់ប្រុស៩នាក់ស្រីចំនួន១ម្នាក់នៅសិប្បកម្មតុទូហើយគ្មានឯកសារត្រឹមត្រូវសរុប១០នាក់ក្នុងនោះដោយសង្ស័យរស់នៅនិងធ្វើការអត់ច្បាប់និងលិខិតឆ្លងដែននិងសៀវភៅការងារគ្មានជាប់និងខ្លួនសង្ស័យលួចរស់នៅប្រទេសកម្ពុជានិងធ្វើការខុសច្បាប់ដោយឃាត់យកទៅសាកសួរនាំនៅអគ្គនាយកដ្ឋានដើម្បីសាកសួរនាំបើមានឯកសារនិងសៀវភៅការងារ។

ប្រភពពត៍មានបន្តពីប្រធានអគ្គនាយកដ្ឋានអន្តោប្រវេសន៍បន្តថាដោយចុះឃាត់ជនជាតិវៀតណាមដោយកម្លាំងធ្វើការស្រាវជ្រាវនិងសើុបអង្កេតទើបឈានចូលដល់ចុះប្រតិបត្តិការឃាត់បានសរុប១០នាក់និងស្រី១ប្រុស៩ដោយគ្មានលិខិតស្នាមត្រឹមត្រូវរួចបញ្ជូលទៅអគ្គនាយដ្ឋានអន្តោប្រវេសន៍ជាបណ្ដោះអាសន្នសិនរងចាំពួកគាត់យកឯកសារពាក់ព័ន្ធមកបើមើលថាត្រឹមត្រូវនិងអោយត្រលប់មកវិញតែបើមានមានឯកសារជាក់លាក់និងកសាងសំណុំរាល់ឯកសារនិងបញ្ជូលទៅប្រទេសដើមវិញ ។

RELATED ARTICLES