ខេត្តឧត្តរមានជ័យ ៖ ជនជាឃាតករដៃឆៅ ដែលបានកាប់ប្រហារស្ត្រីម្នាក់ ចំនួន៧ពូថៅ បណ្តាលឱ្យស្លាប់ទាំងអាក្រាតកាយ នៅក្បែរ គុម្ពោតព្រៃក្នុងភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំង– ប្រាសាទ កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៧ ត្រូវបានសមត្ថកិច្ចវែកមុខឃើញហើយ តាមពិតជនដៃដល់ គឺជាកូនធម៌របស់ស្ត្រីរងគ្រោះ ដែលទើបនឹងមកស្នាក់នៅ ជាមួយម្តាយធម៌ ប្រមាណ១ខែប៉ុណ្ណោះ។
ជនដៃដល់ជាឃាតករដែលកាប់សម្លាប់ម្តាយធម៌នេះ មានឈ្មោះសិត សារ៉ាត អាយុ ៣៤ឆ្នាំ មានស្រុកកំណើត នៅភូមិត្រពាំងខ្យា ឃុំស្វាយអំពេ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ហើយទើបនឹងមកស្នាក់នៅក្នុងភូមិកើតហេតុ ខាងលើជាមួយស្ត្រីរងគ្រោះជាម្តាយធម៌ប្រមាណ ១ខែប៉ុណ្ណោះ ដើម្បីប្រកបរបរឡើងភ្នំកាប់ ឈើ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះជន ចឹប អាយុ៤៥ឆ្នាំ មុខរបរកសិករ មានប្តីឈ្មោះនី ប៊ុនលី អាយុ៥២ឆ្នាំ មុខរបរកសិករ មានលំនៅ ក្នុងភូមិកើតហេតុខាងលើ។
សមត្ថកិច្ចស្រុកត្រពាំងប្រាសាទបានបញ្ជាក់ ថា ក្រោយកើតមានករណីឃាតកម្មដ៏ឃោរ– ឃៅខាងលើរួចមក សមត្ថកិច្ចបានចុះធ្វើការ ស្រាវជ្រាវដល់ទីតាំងកើតហេតុភ្លាមៗ រហូត ឈានដល់ការឃាត់ខ្លួនមនុស្ស៣នាក់ នាំយក ទៅសាកសួរតាមនីតិវិធី។ លុះបន្ទាប់ពីសាក–សួរតាមជំនាញរួចឃើញថា មនុស្ស២នាក់ គឺមិន មានពាក់ព័ន្ធទៅនឹងករណីឃាតកម្មនេះទេ និង ត្រូវបានសមត្ថកិច្ចដោះលែងឱ្យត្រឡប់ទៅផ្ទះ វិញ។ ដោយឡែកបុរសម្នាក់ឈ្មោះសិត សារ៉ាត ដែលត្រូវជាកូនធម៌របស់ស្ត្រីរងគ្រោះ ត្រូវបាន សមត្ថកិច្ចរកតម្រុយឃើញថា គឺជាជនសង្ស័យ តែម្នាក់គត់ក្នុងករណីខាងលើនេះ។
សមត្ថកិច្ចបន្តថា បន្ទាប់ពីសាកសួរតាម ជំនាញអស់រយៈពេលរាប់ម៉ោង ទីបំផុតជន សង្ស័យឈ្មោះសិត សារ៉ាត បានសារភាពថា ខ្លួន ពិតជាឃាតករ សម្លាប់ម្តាយធម៌ដោយផ្ទាល់ដៃ ប្រាកដមែន មូលហេតុព្រោះតែរូបគេញៀនថ្នាំ ផង និងជំពាក់ប្រាក់ស្ត្រីរងគ្រោះផង។
ជនសង្ស័យឈ្មោះសិត សារ៉ាត បានសារ ភាពថា រូបគេត្រូវជាកូនធម៌របស់ស្ត្រីរងគ្រោះ ហើយរូបគេទើបនឹងធ្វើដំណើរចេញពីស្រុកកំ– ណើតឯខេត្តកំពង់ស្ពឺ មកស្នាក់នៅជាមួយម្តាយ ធម៌បានរយៈពេលប្រមាណជាង១ខែប៉ុណ្ណោះ ដោយប្រកបរបររកស៊ីឡើងភ្នំ កាប់ឈើគ្រញូង ជាមួយប្តីស្ត្រីរងគ្រោះ។ នៅអំឡុងពេលរស់នៅ ជាមួយនឹងគ្រួសារម្តាយធម៌នេះ រូបគេត្រូវឪពុក ធម៌ប្រមាថមើលងាយយ៉ាងខ្លាំង ពិសេសមាន អ្នកភូមិជិតខាង បានលួចខ្សឹបប្រាប់រូបគេថា ឪពុកធម៌គេ ធ្លាប់និយាយថា ចិញ្ចឹមវា (ជន សង្ស័យ) អន់ជាងចិញ្ចឹមឆ្កែទៅទៀត ចិញ្ចឹមឆ្កែ វាស្គាល់ម្ចាស់ តែបើអាមួយនេះ ថ្ងៃណាមួយវា ច្បាស់ជាខាំវិញមិនខាន។ នៅពេលស្តាប់ឮបែប នេះ រូបគេក៏ចងគំនុំទុកក្នុងចិត្ត ថានឹងធ្វើឱ្យគ្រួ– សារឪពុកម្តាយធម៌ ទឹកភ្នែកនៅថ្ងៃណាមួយ មិនខាន ម៉្យាងដោយរូបគេជំពាក់ប្រាក់ម្តាយ ធម៌ជាង១លានរៀលផង ទើបពេលផឹកស្រា–ស្រវឹង និងជក់ថ្នាំញៀនជោកជាំ ក៏បែកគំនិត ឈានដល់ការប្រព្រឹត្តបែបនេះតែម្តង។
ជនសង្ស័យបានបន្តសារភាពថា នៅមុន ពេលកើតហេតុ រូបគេទើបនឹងចុះពីកាប់ឈើ លើភ្នំវិញ រួចក៏បានផឹកស្រាបៀរជាមួយនឹងមិត្ត ភក្តិ ៤–៥នាក់ អស់ជាច្រើនកេស រហូតដល់ ស្រវឹងធ្លាក់ភ្នែក បន្ទាប់មករូបគេក៏ដើរទៅផ្ទះ ស្ត្រីរងគ្រោះជាម្តាយធម៌ តែម្នាក់ឯង លុះចូល តាមទ្វារមុខ គោះទ្វារហៅម្តាយឱ្យបើកទ្វារ ចូលក្នុងផ្ទះទើបដឹងថា ឪពុកធម៌មិននៅផ្ទះទេ គឺបានឡើងភ្នំបាត់ទៅហើយ។ លុះចូលដល់ ក្នុងផ្ទះរូបគេ បានសួររកលុយពីម្តាយ ទើបកើត មានការប្រតាយប្រតប់គ្នា ធ្វើឱ្យម្តាយធម៌ភ័យ រត់ចុះដីសំដៅទៅថ្នល់ដើម្បីហៅគេឱ្យជួយ ទើប រូបគេស្ទុះរត់ដេញតាមពីក្រោយ ទាញពូថៅ ដេញកាប់ម្តាយធម៌ជាច្រើនពូថៅ បណ្តាល ឱ្យស្លាប់តែម្តង លុះខ្លាចបែកការណ៍ ទើបរូបគេ បានដើរយកពូថៅប្រឡាក់ឈាមទៅលាង រួច យកទៅទុកនៅកន្លែងដើមវិញ បន្ទាប់មកក៏–លាងដៃជើងប្រឡាក់ឈាមចេញ ធ្វើដូចមិនដឹង រឿង។ ទីបំផុតសមត្ថកិច្ចនៅតែសង្ស័យ ក៏ហៅ រូបគេទៅសាកសួរ កាលពីវេលាម៉ោង១០ និង ៣០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ទើប រូបគេមិនអាចលាក់បាំងជិត ក៏សារភាពប្រាប់ ថា ខ្លួនជាឃាតករតែម្តង។
ជនសង្ស័យជាឃាតករដៃឆៅរូបនេះ ត្រូវ បានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូន ខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការ បន្តតាមនីតិវិធី។
គួររំលឹកថា កាលពីវេលាម៉ោង២ និង៣០ នាទីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ មាន ករណីឃាតកម្មដ៏សាហាវឃោរឃៅមួយ បាន កើតឡើងនៅចំណុចគុម្ពោតព្រៃ (១០៩២១–៨០២១៤) ស្ថិតក្នុងភូមិអូរជីក ឃុំផ្អាវ ស្រុក ត្រពាំងប្រាសាទ ដោយស្ត្រីម្នាក់ត្រូវឃាតករដៃ ឆៅកាប់ប្រហារចំនួន៧ពូថៅ បណ្តាលឱ្យស្លាប់់ ទាំងអាក្រាតកាយយ៉ាងអាណោចអាធ័ម នៅ ក្នុងគុម្ពោតព្រៃមួយកន្លែងចំងាយពីផ្ទះស្ត្រីរងគ្រោះ ប្រមាណ៣០ម៉ែត្រ ខណៈដែលប្តីរបស់ ស្ត្រីរងគ្រោះមិននៅផ្ទះ ព្រោះរវល់ឡើងភ្នំកាប់ ឈើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ មានអ្នកភូមិម្នាក់ បានដើរឆ្លងកាត់កន្លែងកើតហេតុ រួចក៏ប្រទះ ឃើញសាកសពស្ត្រីរងគ្រោះដេកស្លាប់ផ្កាប់មុខ ក្នុងសភាពអាក្រាតកាយ ព្រមទាំងមានស្លាក ស្នាមរបួសដោយការកាប់ប្រហារនឹងពូថៅ នៅ ជាប់ខ្លួនទៀតផង ទើបកើតមានការភ្ញាក់ផ្អើល រត់ទៅប្រាប់ក្រុមគ្រួសារ និងរាយការណ៍សុំ អន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។
ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹង ថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ថា មានករណីប្រទះឃើញសពស្ត្រីអាក្រាតកាយ ត្រូវគេកាប់ស្លាប់ក្នុងគុម្ពោតព្រៃរួចមក សមត្ថ កិច្ចបានចុះអន្តរាគមន៍ ដល់ទីតាំងកើតហេតុ ភ្លាមៗ។ តាមការពិនិត្យស្ថានភាពជាក់ស្តែង ស្ត្រីរងគ្រោះ ដេកស្លាប់ដោយកាយអាក្រាត គ្មានសម្លៀកបំពាក់អ្វីជាប់ខ្លួនសូម្បីតែបន្តិច និង ស្លាប់ក្នុងសភាពដេកផ្កាប់មុខ។ នៅលើខ្លួនសាក សព សមត្ថកិច្ចរកឃើញ មានស្លាកស្នាមកាប់ ប្រហារដោយពូថៅជាច្រើនកន្លែង រួមមានត្រង់ ស្លាបប្រចៀវខាងឆ្វេងចំនួន៣ពូថៅ ត្រង់ស្មាខាង ស្តាំចំនួន២ពូថៅ ត្រង់កំភួនដៃ ខាងឆ្វេងចំនួន ១ពូថៅ និងផ្នែកខាងមុខចំណុចថ្ងាសខាងស្តាំ ចំនួន១ពូថៅ។
តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ ស្ត្រីរង គ្រោះខាងលើ ត្រូវឃាតករដៃឆៅកាប់សម្លាប់ នៅចន្លោះម៉ោងប្រមាណ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ពោល គឺស្របពេលដែលថ្ងៃកើតហេតុ ប្តីរបស់ស្ត្រីរង គ្រោះមិននៅផ្ទះ រវល់ចេញទៅឡើងភ្នំកាប់ ឈើ។ ចំណែកនៅលើកាំជណ្តើរផ្ទះរបស់ស្ត្រីរង គ្រោះ សមត្ថកិច្ចបានរកឃើញមានស្នាមប្រ–ឡាក់ភក់ចំនួន៣កាំ ប៉ុន្តែរបស់ទ្រព្យនៅក្នុងផ្ទះ មិនមានការបាត់បង់អ្វីនោះទេ៕