Sunday, March 9, 2025
Homeព័ត៌មានជាតិកម្មករ​ភ័យ​ស្លន់​ស្លោ ដួល​សន្លប់​រហូត​ជាង​៧០​នាក់

កម្មករ​ភ័យ​ស្លន់​ស្លោ ដួល​សន្លប់​រហូត​ជាង​៧០​នាក់

ភ្នំពេញ ៖ កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ យុីហោ ធៀន ស៊ុង ខេមបូឌា ហ្គាមេន ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុង ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានកម្មករជាច្រើននាក់ ភ័យស្លន់ស្លោ រត់ចែកជើងគ្នា ឈានដល់ដួលសន្លប់សរុបចំនួន៧៤នាក់ ក្នុងនោះប្រុស១នាក់ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧ ផ្តើមចេញពីមានកម្មការនី ភ័យស្លន់ដោយសារ ក្នុងរោងចក្រ កើតមានទុស្សេចរន្តភ្លើង កាលពីរសៀលថ្ងៃទី១៧ ខែមិនា ម្សិលមុិញ ខណៈដែលអារម្មណ៍ ដិតដាមនឹងរឿងភិតភ័យ ទើបបន្តសន្លប់មកដល់ព្រឹកថ្ងៃទី១៨នេះបន្ថែមទៀត ។

តាមអាជ្ញាធរបានឲ្យដឹងថា រោងចក្រកាត់ដេរសម្លៀកបំពាក់ ធៀន ស៊ុង ខាងលើមានកម្មករសរុបចំនួន១២៣៧នាក់ បម្រើការងាររាល់ថ្ងៃ មានថៅកែជាជនជាតិចិន ដោយកាលពីរសៀលថ្ងៃទី១៧ ខែមិនា ក្នុងរោងចក្រ កើតមានករណីទុស្សេរចរន្តភ្លើង បង្កឲ្យកម្មករក្នុងរោងចក្រទទួលរងភិតភ័យ ហើយមានកម្មការនីចំនួនជាង២០នាក់ ភ័យរហូតដល់សន្លប់ ម្តងរួចមកហើយ តែមិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ រួចក្រុមហុ៊នអនុញាតិឲ្យកម្មករចេញមុនម៉ោង អស់ទៅ លុះរហូតមកដល់ព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧ ខណៈដែលបងប្អូនកម្មករ ចូលធ្វើការងារជាធម្មតា តែដោយសារកម្មករ នៅមានអារម្មណ៍ដិតដាម រឿងភិតភ័យដោយសារទុស្សេរចរន្តភ្លើងកាលពីម្សិល ស្រាប់តែមានកម្មការនីម្នាក់ភ័យ ឈានដល់សន្លប់ ទើបធ្វើឲ្យកម្មករ នៅជុំវិញភ័យស្លន់តាម រហូតសន្លប់ជាបន្តបន្ទាប់ សរុប៧៤នាក់ ក្នុងនោះមានប្រុស១នាក់ ។ ភ្លាមៗត្រូវបាន រថយន្តរបសើក្រុមហុ៊ន មូ៉តូផ្ទាល់ខ្លួន រថយន្តគ្គីនិក ដឹកបញ្ជូនទៅសម្រាលព្យាបាលនៅគ្លីនិកមូលមិត្ត ផ្លូវវេងស្រេងចំបួន២៥នាក់ បញ្ជូនទៅគ្លីនិក នៅភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ផ្លូវជាតិលេខ៣ ចំនួន៤៩នាក់ ។

តាមប្រភពដោយឡែកមួយទៀតបានឲ្យដឹងថា កាលពៅរសៀលថ្ងៃទី១៧ ម្សិលមុិញ រោងចក្របានដាច់ចរន្តអគ្គីសនី ហើយត្រូវបាន ខាងរោងចក្របញ្ឆេះម៉ាសុីនភ្លើងដោយខ្លួនឯង ហើយនៅពេលបញ្ឆេះម៉ាសុីនភ្លើងធ្វើឲ្យសម្លេងរោទ៍ លាយឡំជាមួយផ្សែងហុយខ្មួល ធ្វើឲ្យកម្មករ នៅជាប់នោះភ័យ បង្កឲ្យដួលសន្លប់ជាង២០នាក់ លុះរហូតមកដល់ព្រឹកថ្ងៃទី១៨ ខែមិនា នេះដោយសារការភិតភ័យបមិនទាន់ស្ងប់ស្ងាត់ ទើបធ្វើឲ្យកម្មករ បន្តភ័យ រហូតសន្លប់បន្តបន្ទាប់បៀបនេះ ។

តាមកម្មករបម្រើការងាររោងចក្រខាងលើបានឲ្យដឹងថា ខណៈដែលកម្មករមិនទាន់មានអារម្មណ៍ស្ងប់ រឿងទន់ដៃទន់ជើងសន្លប់កាលពីរសៀលថ្ងៃទី១៧បាត់ផង មកដល់ព្រឹកថ្ងៃទី១៨នេះ កម្មករបន្តភ័យសន្លប់ ម្នាក់ហើយម្នាក់ទៀត ទើបផ្អើលទូទាំងរោងចក្រ ដែលមានកម្មករសរុប១២៣៧នាក់ ចែកជើងគ្នារត់ចេញក្រៅ ។

បន្ទាប់ពីកើតមានបាតុភាពកម្មករដួលសន្លប់ជាបន្តបន្ទាប់ ចំនួន២ថ្ងៃជាប់គ្នា ហើយសម្រាប់នៅព្រឹកថ្ថៃទី១៨ខែមិនានេះ ក្រោយពីបងប្អូនផ្អើល ក្រុមហ៊ុនសម្រេចឲ្យកម្មករទូទាំងរោងចក្រ ឈប់សម្រាកជាបណ្តោះអាសន្ន រងចាំស្ថានភាព ធូរស្រាលឡើងវិញ ។

តាមនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្រោយពីផ្ទុះរឿងអាស្រូវនៅរោងចក្រខាងលើ កើតមានកម្មករដួលសន្លប់ ឃើញថាភ្លាមៗ ត្រូវបានខាងក្រុមហុ៊ន រថយន្រគ្លីនិក មូ៉តូផ្ទាល់ខ្លួន ដឹកបញ្ជូនជនរងគ្រោះ ទៅគ្លីនិកមូលមិត្តចំនួន២៥នាក់ គ្លីនិក ផ្លូវជាតិលេខ៣ចំនួន៤៩នាក់ ហើយក្រោយពីគ្រូពេទ្យ ព្យាបាល ជនរងគ្រោះមានអាការៈធូរស្រាលមកវិញជាបន្តបន្ទាប់ហើយ ៕

RELATED ARTICLES