ភ្នំពេញ ៖ តារាកំប្លែង អ្នកស្រី អ៊ុន សុភឿន ហៅគ្រត បានអះអាងថា ទោះជាភាគីសៀម (ថៃ) ត្រូវគ្នាវិញជាមួយភាគីកម្ពុជា ក៏ដោយ ប៉ុន្ដែអ្នកស្រី បានតាំងចិត្តថា លែងទៅជាន់ដីថៃ ជារៀងរហូត មួយជីវិត ចាប់ពីពេលនេះតទៅ ។ ការតាំងចិត្តរបស់អ្នកស្រី គ្រត បែបនេះក្រោយពីអ្នកស្រី យល់ឃើញថា នៅលើពិភពលោកនេះ មានតែជាតិសាសន៍សៀម នេះមួយទេ ដែលក្រឡេចក្រឡុច និយាយយកជាការមិនបាន និងអាក្រក់សា មាន្យ និងធ្លាប់ឈ្លានពានទឹកដីខ្មែរ ជាច្រើនលើកច្រើនសា ហើយក៏នៅតែចិញ្ចឹមចិត្តឈ្លានពានរហូត ហេតុនេះសាសន៍មួយនេះ មិនអាចទុកចិត្តបានជាដាច់ខាត ។

អ្នកស្រី គ្រត ប្រាប់អ្នកយកព័ត៌មាន «នគរធំ» កាលពីពេលថ្មីៗនេះថា «ខ្ញុំឈប់ទៅជាន់ដីសៀម ទៀតហើយ ។ ឈឺចាប់ ចងចាំតចៅតកូន តពូជវង្សត្រកូល ពូជពង្សខ្មែរ ឈឺចាប់ទាំងអស់គ្នា។ ល្បិចដេញអត់ទាន់។ បើយើងនិងសៀម ត្រូវគ្នាវិញ ក៏ខ្ញុំលែងទៅហ្នឹង (ថៃ)ទៀតដែរ គឺជារៀងរហូតហ្មង»។

ជាមួយគ្នានេះដែរ អ្នកស្រី គ្រត ថាអ្នកស្រី និងក្រុមគ្រួសារទាំងមូល ធ្វើពហិការ លែងប្រើផលិតថៃ ទាំងស្រុង តាំងពីផ្ទុះសង្រ្គាមលើកទី១ ម៉្លេះ ហើយការតាំងចិត្តនេះ គ្មានអ្នកណាអាចផ្លាស់ប្ដូរចិត្តអ្នកស្រីបានទេ ព្រោះខួរក្បាលនៅដក់ជាប់ទៅដោយការឈឺចាប់ ដោយសារសៀម ឈ្លានពាន និងធ្វើបាបខ្មែរខ្លាំងពេក ។ អ្នកស្រី គ្រត ថាមិនមែនតែរូបអ្នកស្រីទេ ប៉ុន្ដែខ្មែរទូទៅ តជំនាន់ ដែលចងចាំនូវទង្វើអាក្រក់របស់សៀម មកលើខ្មែរ។

អ្នកស្រី គ្រត បន្ថែមថា «នៅលើពិភពលោកនេះ មានតែជាតិសាសន៍សៀម ហ្នឹងមួយទេ ដែលប្រៀបដូចជាប្រេតអសុរកាយ នរក ម៉េចទេ។ សម្តីពួកវា យកជាសាច់ការអត់បានទេ»។

អ្នកស្រី គ្រត ថាធ្លាប់បានទៅចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ពជូរមុខ នៅវត្តកាបៅ ខេត្តកណ្ដាល កន្លងមក ខណៈដែលមុនផ្ទះសង្រ្គាមលើកទី២ អ្នកស្រី កំពុងនៅប្រទេសអូស្រា្ដលី និងបានចូលរួមធ្វើបាតុកម្មជាមួយខ្មែរអូស្ត្រាលី មួយចំនួនទៀតផង ដើម្បីថ្កោលទោសសៀម ។

សម្រាប់អ្នកស្រី គ្រត ក្នុងអាជីពកំប្លែង ជាង៣០ឆ្នាំ ធ្លាប់បានទៅច្រៀងសម្ដែងអូស្រា្ដលីចំនួន ៩ដង និងធ្លាប់បានទៅប្រទេសប៉ែកអឺរ៉ុប ជាច្រើនប្រទេស មានដូចជា បារាំង អាមេរិក ប៊ែលហ្សិក និងហូឡង់ ជាដើម ដែលភាគច្រើនអ្នកស្រីទៅជាតារាកិត្តិយស ។ ចំណែកការទៅអូស្រា្ដលី លើកចុងក្រោយ អ្នកស្រីទៅរកមូលនិធិជួយកងទ័ព តាមរយៈសមាគមមួយ ហើយអ្នកស្រីមិនបានគិតតម្លៃខ្លួនទេ គឺជួយចេញពីចិត្តស្នេហាជាតិ ។

អ្នកស្រី គ្រត ថាស្វាមីអ្នកស្រី ជាប៉ូលិសចូលនិវត្តន៍ ហើយវ័យជ្រេដូចគ្នា ប៉ុន្ដែថ្ងៃក្រោយបើជាតិត្រូវការ អ្នកស្រីនិងស្វាមីការពារជាតិ គឺត្រូវតែទៅកាន់កំភ្លើង ដោយអ្នកស្រី និយាយថា «មិនមែនឲ្យអ្ហែង (សៀម) សម្លាប់ខ្មែរ ដោយងាយៗទេ អាចោរសៀម!»៕


