ភ្នំពេញ : សមត្ថកិច្ចកម្លាំងព្រហ្មទណ្ឌខណ្ឌចុះបង្ក្រាប់ចាប់មេកត់ឆ្នាតខុសច្បាប់រួមទាំងកូនជឹង២នាក់ និងអ្នកចាក់ចំនួន៤នាក់រួមនិងវត្ថុតាងនិងលុយខ្មែរដុល្លា១ចំនួនធំសង្ស័យបា៉កខ្សែធំមិនដឹងហើយប្រញ្ញាប់ទាំងមិនទាន់ធ្វើឯកសារបញ្ជូលមកខណ្ឌភ្លាម កាលវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៨ ខែ មីនា ឆ្នាំ ២០១៧នៅចំណុចផ្ទះលេខ១៣ តាមផ្លូវ៣០៨ ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យទី១មានឈ្មោះ បូ៉ វណ្ណឌី ភេទស្រី អាយុ២៤ឆ្នាំមុខរបរកត់ឆ្នាតវៀតណាមខុសច្បាប់ (មេនិង ជាម្ចាស់ផ្ទះ)ស្នាក់នៅផ្ទះលេខ១៣ ផ្លូវ៣០៨ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញជន សង្ស័យទី២មានឈ្មោះ មុយ តាក់ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរសីុ ឈ្នួលកត់ឆ្នាតក្នុង១ខែ១០០ ដុល្លា សហរដ្ឋអាមេរិចស្នាក់នៅផ្ទះមេឆ្នាតជនសង្ស័យទី៣មានឈ្មោះ សឿត ព្រហស្បតិ៍ ភេទប្រុស អាយុ១៧ ឆ្នាំមុខរបរសីុឈ្នួលកត់ឆ្នាតវៀតណាមប្រាក់ខែក្នុង ១ខែ១០០ដុល្លាសហរដ្ឋអាមេរិចស្នាក់នៅផ្ទះ មេឆ្នាត ជនសង្ស័យទី៤មានឈ្មោះ ចាន់ សារឿន ភេទប្រុស អាយុ២៧ឆ្នាំមុខរបរសន្តិសុខឯកជនស្នាក់នៅភូមិឃ្លាំង សាំង សង្កាត់ឬស្សុីកែវ ខណ្ឌឬរស្សុីកែវ រាជធានីភ្នំពេញ(អ្នកមកចាក់ឆ្នាត)ជនសង្ស័យទី៥មានឈ្មោះ ញ៉ង យិុន ភេទប្រុស អាយុ៥៥ឆ្នាំមុខរបររត់មូ៉តូរឺុកម៉កកង់បីស្នាក់នៅលើកង់បី(អ្នកមកចាក់ឆ្នាត)ជន សង្ស័យទី៦មានឈ្មោះ សួស យីម ភេទស្រី អាយុ៦០ឆ្នាំមុខរបរអូសរទេះលក់តាមផ្លូវស្នាក់នៅតាមចញ្ចើម ផ្លូវ(អ្នកមកចាក់ឆ្នាត)ជនសង្ស័យទី៧គង់ វុធី ភេទស្រី អាយុ៣៩ឆ្នាំមុខរបរបោកសំអាត ស្នាក់នៅបន្ទប់ជួលសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ(ជាអ្នកមកចាក់ឆ្នាត)យកមក សាកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ។
ប្រភពពត៍មានពីមន្រ្តីពនរហ្មទណ្ឌខណ្ឌចំការមនបានប្រាប់ថាដោយឃាត់ខ្លួនស្រ្តីកត់ឆ្នាតវៀតណាមម្នាក់និងបុរស២នាក់ជាសីុឈ្នួលកត់ឆ្នាត២នាក់រួមនិងអ្នកមកចាក់ឆ្នាតចំនួន៤នាក់សរុប៧នាក់រួមនិងវត្ថុតាងម៉ាសីុនគិតលេខចំនួន២និងត្រាសំរាប់ដាក់ថ្ងៃខែនិងឈ្មោះកន្លែងកត់រួមនិងក្រដាសកត់ឆ្នាតមួយចំនួនធំនិងលុយខ្មែរបន្តិចទេគ្រាន់តែសមត្ថកិច្ចមិនបញ្ជាក់ថាតំលៃបុ៉ន្មានគ្រាន់ប្រាប់ថាបន្តិចបន្តួចហើយបន្ទាប់ពីធ្វើកំណត់ហេតុរួចអ្នកមកចាក់ប្រុសស្រី៤នាក់និងអោយបងប្អូនអ្នកមកចាក់ឆ្នាតមកធានានិងធ្វើកិច្ចសន្យាឈប់លេងល្បែងសីុសងខុសច្បាប់ទៀតតែបើមូលដ្ឋានខណ្ឌចំការមនឃាត់បានជាលើកទី២ខ្លួនសុខចិតនតទទួលទោសតាមផ្លូវច្បាប់តែចំណែកស្រ្តីមេឆ្នាតនិងកូនជឹងបុរស២នាក់និងកសាងសំណុំរឿងបញ្ជូលទៅតុលាការពីបទកត់ឆ្នាតវៀតណាមខុសច្បាប់ដើម្បីចាត់ការបន្ត ។
ប្រភពពត៍មានលួចខ្សឹបប្រាប់ថាចាប់ចំស្រ្តីរូបស្អាតមេកត់ឆ្នាតខ្សែធំដំស្លែប្រចាំនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនទាំងអាជ្ញាធរមូលដ្ឋានមិនហានមាត់ហើយក៏កម្លាំងព្រហ្មទណ្ឌខណ្ឌចំការមនដើម្បីបង្រ្កោបបង្ការមិនអោយមានល្បែងសីុសងខុសច្បាប់គ្រប់ប្រភេទហើយចាប់ចំខ្សែធំហើយទើបសមត្ថកិច្ចមិនចង់អោយផ្សប់ផ្សាយតាមរយះពត៍មានទាំងស្នាដៃបង្រ្កាបបទល្មើសហើយទើបស្ងប់ស្ងាត់បែបនេះគ្មានអ្នកចាប់ហើយមិនចង់អោយថ្នាក់លើសរសើរពីបង្រ្កោបបទល្មើសទេទាន់តែមានករណីពិសេសទប់មិនហានមាត់កបែបនេះ ។