ភ្នំពេញ : ស្រ្តីជាប្រពន្ធបន្ទាប់ពីប្ដីវាយបែកចិញ្ចើមខាងឆ្វេងហើយក៏ចាប់អូសដៃបុរសជាប្ដីមកអោយសមត្ថកិច្ចជួយរកដំណោះស្រាយ កាលវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី១៨ ខែ មីនា ឆ្នាំ ២០១៧នៅចំណុចផ្លូវលំ ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ស្រ្តីជាប្រពន្ធមានឈ្មោះ ង្វៀង ចាន់ធី ភេទស្រី អាយុ៣២ឆ្នាំជាតិវៀតណាមមុខរបរមេផ្ទះស្នាក់នៅបន្ទប់ជួលភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានប្ដឹងសមត្ថកិចុចចោទប្រកាន់ប្ដីមានឈ្មោះ ជឿង យំុាងដុង ភេទប្រុស អាយុ៣២ឆ្នាំជនជាតិវៀតណាមមុខរបរជាងបាញ់ថ្នាំសិប្បកម្មតុទូស្នាក់នៅជាមួយគ្នាដោយខឹងខ្លួនជេដែលដើរធ្វើការមិនដែលសល់លុយហើយបុរសជាប្ដឹងក៏ខឹងស្ទុះមកវាយខ្លួនមួយដៃចំចិញ្ចើមខាងឆ្វេងបណ្ដាលបែកហើយក៏ខឹងចាប់អូដៃមកចូលបុ៉ស្តិ៍នគរបាលសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅដើម្បីធ្វើការអប់រំឈប់ប្រព្រឹត្តលើខ្លួនបែបនេះទៀតមិនចង់អោយជាប់គុកទេដោយមានកូនចំនួន២នាក់ប្រុសអាយុ២ឆ្នាំស្រី៤ឆ្នាំដោយគ្មានអ្នចិញ្ចើមទេតែបើមានលើក្រោយសមត្ថកិចុចចាត់ការតាមច្បាប់ទៅ ។
បុរសជាប្ដីបានសារភាពខ្លួនបានវាយប្រពន្ធពិតមែនដោយខឹងជរប្រមាថខ្លាំងពេកខឹងពេកទប់កំហឹងមិនជាប់ក៏វាយមួយដៃហើយប្រើកម្លាំងជ្រុលទើបបែកចិញ្ចើមហើយទទួលកំហុសក៏មិនគេចសុខចិត្តជិះមូ៉តូឌុបមកតាមផ្លូវដើម្បីធ្វើកិច្ចសន្យានិងកែខ្លួនឈប់ប្រព្រឹត្តហិង្សាក្នុងគ្រួសារទៀតដើម្បីបញ្ជក់ថាស្រលាញ់ប្រពន្ធសុំថើបប្រពន្ធចំពោះមុខដើម្បីបញ្ជាក់ស្នេហ៍សោះ ។
បើតាមសំដីសមត្ថកិច្ចនគរបាលទទួលផែនព្រហកមទណ្ឌបុ៉ស្តិ៍សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ២ ខណ្ឌច្បារអំពៅបានប្រាប់ថាបន្ទាប់ពីមានស្រ្តីម្នាក់ជាប្រពន្ធជិះមូ៉តូឌុបអូសដៃប្ដីអោយសមត្ថកិច្ចដោះស្រាយដោយបុរសជាប្ដីប្រើហិង្សាវាយមួយដៃបែកចិញ្ចើមខាងឆ្វេងហើយក្រោយមកពេលមកដល់បុ៉ស្តិ៍សមត្ថកិច្ចក៏ធ្វើការសម្របសម្រួលនិងពន្យាទៅបុរសជាប្ដីនិងប្រពន្ធហើយភាគីខាងប្ដីក៏សុំទោសប្រពន្ធនិងថើបថ្ពាល់ស្រី្តជាបនរពន្ធចំពោះមុខសមត្ថកិច្ចដើម្បីបញ្ជាក់ឈប់ប្រើហិង្សាមកលើប្រពន្ធទៀតនិងយោងតាមសំដីប្រពន្ធមិនអោយដាក់ទោសប្ដីរបស់ខ្លួនទេគ្រាន់តែស្នើសុំអោយប្ដីធ្វើកិច្ចសន្យាបានហើយក្រោយមកក៏ប្ដីប្រពន្ធដឹកដៃគ្នាឡើងជិះមូ៉តូត្រលប់ទៅបន្ទប់ជួលវិញដោយទឹកមុខញញឹមរីកដូចផ្កាម៉ោង១០អញ្ចឹង៕