Sunday, March 9, 2025
Homeព័ត៌មានជាតិហៅ​ផឹក​សុី​ក្លែម​សាច់​ឆ្កែ មិន​ព្រម​កើត​ហិង្សា​វាយ​គ្នា​ទៅ​វិញ​ទៅ​មក

ហៅ​ផឹក​សុី​ក្លែម​សាច់​ឆ្កែ មិន​ព្រម​កើត​ហិង្សា​វាយ​គ្នា​ទៅ​វិញ​ទៅ​មក

ភ្នំពេញ ៖ បុរស២នាក់រងរបួសចូលពេទ្យ ចំណែកម្នាក់ទៀតប៉ូលីសឃាត់ខ្លួន បន្ទាប់ពីភាគីទាំង២កើតជម្លោះបង្កហឹង្សាដាក់គ្នាវ៉ៃទៅវ៉ៃមក ដោយសារហៅឲ្យចូលរួមផឹកសុីក្លែមសាច់ឆ្កែ បែជាភាគម្ខាងមិនចូល ក៏កើតជាទម្លាស់ ប្រកាន់រៀងខ្លួន កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅហាងលក់សាច់ឆ្កែមួយកន្លែងក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្រោយកើតហេតុ ជនរងគ្រោះ២នាក់ចូលពេទ្យ រហូតដល់ព្រឹកថ្ងៃទី១៨ ខែមិនា ទើបនគរបាលទៅតាមឃាត់នាំខ្លួន ភាគីបង្ក នៅរោងសិប្បកម្មកែច្នៃឈើ តាមផ្លូវ២០០៤ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ យកទៅសាកសួរនៅប៉ុស្តិ៍ ។

ភាគីបង្កមានឈ្មោះ ប៊ិន សំបូរ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។ ចំណែកជនរងគ្រោះ ទី១ ឈ្មោះ អ៊ួន សំអន ភេទប្រុស អាយុ៣៥ឆ្នាំ កម្មករជាងឈើ ស្នាក់នៅរោងសិប្បកម្ម ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ មានស្រុកកំណើត ភុមិគោកភ្នៅ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងរបួសដៃ  ។ ទី២ ឈ្មោះ ហួរ ដែន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករជាងឈើ ស្នាក់នៅ និងស្រុកកំណើត ភូមិឃុំជាមួយគ្នា ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា រងរបួសជាំភ្នែកឆ្វេង ។

តាមសម្តី ភាគី២នាក់បងប្អូន រងរបួសបានឲ្យដឹងថា កាលពីមុនពួកគេទាំងអស់គ្នា ជាមួយភាគីបង្ក នៅធ្វើការងារ ក្នុងរោងសិប្បកម្មកែច្នៃឈើ ជាមួយគ្នានៅក្នុងភូមិគោកចំបក់ តែមួយរយៈក្រោយមក ជនបង្កបានបែកចេញទៅធ្វើការនៅរោងសិប្បកម្មផ្សេង ហើយចេះតែមករំអុក ទាមទារលុយ២០ដុល្លា របស់មិត្តភ័ក្រគេម្នាក់ទៀតដែលបានឈប់ ចេញទៅបាត់កន្លងមក ពីបងស្រីរបស់ខ្លួនជាម្ចាស់សិប្បកម្ម  លុះរហូតមកដល់វេលាម៉ោង៩យប់ថ្ងៃទី១៧ ខែមិនា ជនបង្កមានគ្នា២នាក់ មកទារលុយ២០ដុល្លាម្តងទៀត ខណៈដែលខ្លួនកំពុងអង្គុយផឹកសុី ក្លែមសាច់ឆ្កែនៅក្នុងភូមិថ្មគោល ដោយស្រវឹងស្រឿងៗដូចគ្នាផង ក៏កើតជាទំនាស់សម្តីបង្កហឹង្សាឈានដល់វ៉ៃប្រតាយប្រតបគ្នា បណ្តាលឲ្យ ខ្លួន២នាក់បងប្អូនរងរបួស ។

ចំណែកភាគីឈ្មោះ ប៊ិន សំបូរ វិញបានឲ្យដឹងថាកាលពីយប់ថ្ងៃទី១៧បឭ ខ្លួនបានជិះមូ៉តូឌុបគ្នាជាមួយកម្មករម្នាក់ទៀត ទៅរកទិញសាច់ឆ្កែ នៅភូមិថ្មគោល ពេលទៅដល់ក៏ជួប ឈ្មោះ អ៊ួន សំអន និងឈ្មោះ ហួរ ដែន កំពុងអង្គុយផឹកសុី ក្លែមសាច់ឆ្កែ ហើយក៏សួររឿងលុយ២០ដុល្លា ពេលណាបងស្រី ជាម្ចាស់សិប្បកម្មឲ្យគេ ពេលនោះអ្នកទាំង២ក៏បានហៅចូលមកផឹកមួយសិន ចាំនិយាយគ្នាជាក្រោយ តែខ្លួនមិនចូលរួមផឹកជាមួយ បែជាអ្នកទាំង២នាក់ យកកំប៉ុងស្រាបៀកប់មកលើខ្លួន ក៏កើតជាទំនាស់សម្តី ប្រតាយប្រតប់ វ៉ៃទៅវ៉ៃមក រួចចែកផ្លូវគ្នារៀងខ្លួន រហូតដល់ព្រឹកថកងៃទី១៨ ខណៈដែលខ្លួនកំពុងធ្វើការ ត្រូវបាននគរបាល មកកេះខ្នងហៅនាំទៅសាកសួរនៅបុ៉ស្តិ៍ចោមចៅ ។

តាមស្រ្តីឈ្មោះ អ៊ួន សុខា អាយុ៣៨ឆ្នាំ ជាម្ចាស់រោងសិប្បកម្មកែច្នៃឈើ នៅភូមិគោកចំបក់ សង្កាត់ចោមចៅ  ហើយក៏ជាបងស្រីបង្កើតរបស់ ជនរងគ្រោះ អ៊ួន សំអន បានឲ្យដឹងថា ឈ្មោះ ប៊ិន សំបូរ និងកម្មករម្នាក់ទៀត ត្រូវជាមិត្តភ័ក្ររបស់គេ ក្រោយពីបានឈប់ធ្វើការងារជាងឈើនៅសិប្បកម្មរបស់គាត់ ជាច្រើនខែមកហើយ ទៅធ្វើការនៅកន្លែងផ្សេង  បែជាឈ្មោះ ប៊ិន សំបូរមកទារលុយ២០ដុល្លា ជំនួសមិត្តភ៍ក្រទៅវិញ ទោះជាប្រាប់ថា ឲ្យម្ចាស់មកយកលុយដោយខ្លួនឯង តែនៅមិនឃើញម្ចាស់លុយមកយក បែជាកម្មករម្នាក់នេះ មកទាមទារលុយជំនួសវិញ រហូតដល់យប់ថ្ងៃកើតហេតុ ផ្ទុះរឿងបង្កហឹង្សាជាមួយប្អូនប្រុសរបស់ខ្លួន ដោយសារលុយ២០ដុល្លា របស់គេទៅវិញ ។

វត្តមានភាគីសងខាង នៅប៉ុស្តិ៍ប៉ូលីស នាព្រឹកថ្ងៃទី១៨ ខែមិនានេះ អំណះអំណាងមានរៀងខ្លួន ក្រោមការសម្របសម្រួល របស់នគរបាល ខណៈភាគីទាំងអស់សុទ្ធតែមនុស្សស្គាល់គ្នា អតីតរួមការងារជាមួយគ្នា ទុកឲ្យចរចាគ្នា រកដំណោះស្រាយដោតសន្តិវិធី តែដោយសារនិយាយមិនត្រូវគ្នា ម្ខាងប្រកែក ម្ខាងប្រកាន់ ទើបនគរបាលឃាត់ខ្លួនជនបង្ក ឈ្មោះ ប៊ិន សំបូរ កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន ដើម្បីសាកសួរបន្តទៅតាមនីតិវិធី ៕

 

RELATED ARTICLES