Thursday, December 5, 2024
Homeព័ត៌មានជាតិប្រូកខូលី និង ផ្កាខាត់ណា ជួយបង្ការមហារីកប្រូស្តាត

ប្រូកខូលី និង ផ្កាខាត់ណា ជួយបង្ការមហារីកប្រូស្តាត

ការស្រាវជ្រាវមួយពីស្ថាប័នជំងឺមហារីករបស់សហរដ្ឋអាមេរិក បានណែនាំថា បុរសគួរទទួលទានបន្លែដូចជា ប្រូកខូលី និងខាត់ណា ជាប្រចាំ ព្រោះវាអាចជួយបង្ការជំងឺមហារីកបាន។
ការសិក្សានេះ បានធ្វើឡើងចំពោះបុរសចំនួន ១៣០០នាក់ ដោយសរុបលទ្ធផលថា ប្រូកខូលី និងខាត់ណា មានប្រយោជន៍ក្នុងការបង្ការជំងឺមហារីក បានល្អច្រើនជាងបន្លែផ្សេងៗ។ បើទទួលទានផ្កាខាត់ណាជាប្រចាំ អាចបង្ការមហារីកក្រពេញប្រូស្តាត បានដល់ទៅ ៥២% ហើយបើទទួលទានប្រូកខូលីជាប្រចាំ អាចបន្ថយបានដល់ទៅ ៤៥% ឯណោះ ៕

RELATED ARTICLES