Sunday, March 9, 2025
Homeព័ត៌មានជាតិជិះ​ម៉ូតូ​គេច​ពី​ក្រុម​ស្ទាវ ​បុក​ដើម​អំពិល​បារាំង ​ស្លាប់​ម្នាក់ របួស​២​នាក់

ជិះ​ម៉ូតូ​គេច​ពី​ក្រុម​ស្ទាវ ​បុក​ដើម​អំពិល​បារាំង ​ស្លាប់​ម្នាក់ របួស​២​នាក់

ភ្នំពេញ ៖ យុវជន១ក្រុមមានគ្នា៧នាក់ ជិះម៉ូតូ៤គ្រឿងទៅដើរលេង​ត្រូវក្មេងស្ទាវមានគ្នាជាង​១០នាក់ប្រដាប់ដោយដាវសាំម៉ូរ៉ៃដេញកាប់ធ្វើឲ្យភ័យស្លន់ស្លោជិះម៉ូតូរត់គេចជ្រុលទៅបុកដើមអំពិលបារាំងបណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់និងរបួសស្រាលម្នាក់ ​បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៧នៅចំណុចមុខ​ហុងម៉េងលក់សំបកកង់រថយន្តគ្រប់ប្រភេទ ស្ថិតនៅភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ​។

សពជនរងគ្រោះមានឈ្មោះ អ៊ុក ភេទប្រុស អាយុ១៦ឆ្នាំមុខរបរនៅផ្ទះជាមួយបងស្រីស្នាក់ នៅបុរីសន្តិភាព២ សង្កាត់ពងទឹក ខណ្ឌដង្កោ ។ជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ​ ជូ អាយុ១៥ឆ្នាំមុខរបរសិស្សនិងជនរងគ្រោះដែលរងរបួសស្រាលមានឈ្មោះធី ភេទប្រុសអាយុ១៧ឆ្នាំ ​ទាំង២នាក់​ស្នាក់នៅបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ​ ។

​មិត្តភក្តិរបស់ជនរងគ្រោះដែលស្លាប់​មានឈ្មោះ អ៊ូ សំណាង ភេទប្រុស អាយុ១៦ឆ្នាំមុខរបរជាសិស្សស្នាក់នៅបុរីសន្តិភាព២ សង្កាត់ពងទឹក ខណ្ឌដង្កោ​បានប្រាប់ថា​មុនកើតហេតុពួកគេមានគ្នា៧នាក់ក្នុងនោះស្រីម្នាក់ជិះម៉ូតូ៤​​គ្រឿងម៉ាកហុងដាឌ្រីម ម៉ាកនិចពណ៍សចំនួន២គ្រឿងនិងម៉ាកហុងដាMSXពណ៍ខៀវគោលបំណង​ទៅដើរលេងនៅកោះពេជ្រ​​ខណៈពេលជិះម៉ូតូមកដល់ផ្លូវម៉ៅសេទុងទិសដៅពីត្បូងទៅជើង ​ស្រាប់តែមានក្មេងស្ទាវ១ក្រុមមានគ្នាជាង១០នាក់​ជិះម៉ូតូ​៧គ្រឿង​ប្រដាប់ដាវសាំម៉ូរ៉ៃកាន់ជាប់ដៃបាននាំគ្នាជិះម៉ូតូដេញតាមកាប់ក្រុមម៉ូតូរបស់ជនរងគ្រោះធ្វើឲ្យជនរងគ្រោះនាំគ្នាជិះម៉ូតូរត់គេចទាំងភ័យ​ស្លន់ស្លោជាអកុសលជនរងគ្រោះជិះម៉ូតូ​និចពណ៌សពាក់ស្លាកលេខភ្នំពេញ១FT ៤៩២៨ជិះគ្នា៣នាក់ បើកលឿនពេក​ជ្រុលចង្កូត​ទៅបុកដើមអំពិលបារាំងបណ្តាលឲ្យដួលបោកទៅនឹងគល់ដើមដើមអំពិលបារាំងទាំងបីនាក់បណ្តាលឲ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុរង​របួសធ្ងន់ម្នាក់និងរបួសស្រាលម្នាក់ ចំនែកជនដៃដល់រត់គេចបាត់ស្រមោល ។

ប្រភពព័ត៌មានបានបន្តទៀតថាខណៈពេលមិត្តភក្កិរបស់ជនរងគ្រោះជិះម៉ូតូទៅមុខបានបន្តិចឃើញជនរងគ្រោះជិះម៉ូតូទៅបុកដើមអំពិលបារាំងបានជិះម៉ូតូត្រឡប់មកខាងក្រោយវិញហៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះរងរបួសធ្ងន់និងស្រាលទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។

​ក្រោយពេលកើតហេតុសមត្ថកិច្ចចុះទៅដល់ធ្វើកំណត់ហេតុរួចហើយដឹកសពយកទៅ​តម្កល់ទុកនៅវត្តទឹកថ្លាចំណែកម៉ូតូរបស់ជនរងគ្រោះយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនជាបណ្ដោះអាសន្នសិនរងចាំក្រុមគ្រួសារសពយកឯកសារពាក់ព័ន្ធមកយកម៉ូតូត្រឡប់ទៅវិញ ៕ គួនចំរើន

RELATED ARTICLES