Sunday, March 9, 2025
Homeព័ត៌មានជាតិដឹក​ស្រី​​ស្នេហ៍​ចូល​ផ្ទះ បើក​រថយន្ត​កិន​ជនអនាថា​ម្នាក់​ បែក​ក្បាល​ស្លាប់

ដឹក​ស្រី​​ស្នេហ៍​ចូល​ផ្ទះ បើក​រថយន្ត​កិន​ជនអនាថា​ម្នាក់​ បែក​ក្បាល​ស្លាប់

​ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តដឹកស្រីស្នេហ៍បត់ចូលផ្ទះសំណាក់មើលអត់ឃើញជន អនាថាដេកនៅមុខផ្ទះសំណាក់បានបត់រថយន្តកិនបែកក្បាលស្លាប់ហើយរថយន្តបង្កបត់ចេញពីក្នុងផ្ទះ​សំណាក់គេចខ្លួនបាត់ ដែលហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង២០នាទីយប់ថ្ងៃទី១៩ខែមីនាឆ្នាំ២០១៧តាមបណ្តោយផ្លូវ៧០កែងផ្លូវK5 នៅចំណុចមុខផ្ទះសំណាក់ហ្វ័រឡេកស្ថិតនៅក្នុងក្រុម៨ភូមិចុងខ្សាច់សង្កាត់ទួលសង្កែខណ្ឌ
ឬស្សីកែវ។

តាមប្រភពពត៌មានពីអ្នកលក់មីឆានៅជិតនឹងកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាជនអណាថាវ័យជាង៥០ឆ្នាំសំបុរ​ស្រអែមពាក់អាវដៃវែងឆ្នូតសគាត់តែងតែស្រវឹងស្រាជារៀងរាល់ថ្ងៃហើយដើរដេកគ្រប់កន្លែងខណៈពេលកើតហេតុគាត់បានដើរមកពីកើតទៅលិចបានមកដេកនៅមុខផ្ទះសំណាក់កើតហេតុខាងលើ ​ស្រាប់តែ​មានរថយន្តមួយគ្រឿងម៉ាកធុនរ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2W9869ជិះគ្នា២នាក់ដឹកស្រីស្នេហ៍​បំនងបត់ចូលផ្ទះសំណាក់ ​មើលអត់ឃើញថាមានមនុស្សដេកនៅមុខផ្ទះសំណាក់បាន​បត់ចូលធ្វើឲ្យ​កិនចំក្បាលជនអនាថាបែកក្បាលហូរឈាមស្លាប់ ភ្លាម ចំណែករថយន្តបង្កបើកចូល ទៅក្នុងផ្ទះសំណាក់បានមួយសន្ទុះក៏បើកចេញមកវិញទៅបាត់ស្រមោល។

ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានដឹកយកទៅបូជានៅវត្តទឹកថ្លា ៕

ឥន សាន់ស៊ីដេត

RELATED ARTICLES