ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀនដោយខុសច្បាប់ ក្រោយពីកម្លាំងជំនាញនគរបាលខណ្ឌពោធិសែនជ័យ រួមសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ស្រាវជ្រាវតាមបង្ក្រាបចាប់ខ្លួនបានចំនួន៣នាក់ និងថ្វាំញៀនមួយចំនួនធំ សម្ភារៈវេចខ្ចប់ ឧបករណ៍សម្រាប់ជក់ និងរបស់របរពក់ព័ន្ធមួយចំនួនទៀត កលពីវេលាម៉ោង៥និង៣០នទីល្ងាចថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់ជួលភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យទាំង៣នាក់ នគរបាលឃាត់ខ្លួនបាន ទី១ ឈ្មោះ បុិក សេដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ ទី២ ឈ្មោះ ភន សំផល ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ មានស្រុកកំណើតភូមិ ទួលសាមគ្គី ឃុំសាមគ្គី ស្រុកបាសាទបល័ង្គ ខេត្តកំពង់ធំ ។ ទី៣ ឈ្មោះ លឹម ឡុង ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់បំបង ។
តាមនគរបាលបានឲ្យដឹងថា ក្រោយពីធ្វើការស្រាវជ្រាវមុខសញ្ញាខាងលើ ក្រោមបញ្ជារបស់លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ ទើបកម្លាំងនគរបាលឈានទៅដល់ ចុះប្រតិបត្តិការបង្ក្រាបចាប់ឃាត់ខ្លួនបានជនសង្ស័យជួញដូរគ្រឿងញៀនបាន៣នាក់ត្រង់ចំណុចភូមិខាងលើ ដកហូតបានថ្នាំញៀនមួយចំនួន សម្ភារៈ មូ៉តូធូដេ មួយគ្រឿង ។
ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ ត្រូវបាននាំខ្លួនទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ។