Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកមីយ៉ាន់​ម៉ា​​ ​គម្រោង​បង្កើន ចំណូលពន្ធឲ្យ​បាន​ ក្បែរ៥ប៊ីលាន ​ដុល្លារ​ឆ្នាំក្រោយ

មីយ៉ាន់​ម៉ា​​ ​គម្រោង​បង្កើន ចំណូលពន្ធឲ្យ​បាន​ ក្បែរ៥ប៊ីលាន ​ដុល្លារ​ឆ្នាំក្រោយ

​ពន្ធ៖ រដ្ឋាភិបាល​គម្រោងនឹង​បង្កើន​ចំណូលពន្ធ​ក្នុង​ឆ្នាំ​សារពើពន្ធ​ឆ្នាំក្រោយ​ផ្អែក​តាម​ការ​​អនុម័ត​ច្បាប់ថ្មីមួយ​ពី​រដ្ឋសភា ។

ប្រទេសមីយ៉ាន់ម៉ា​គម្រោង​នឹង​ប្រមូលពន្ធ​ឲ្យ​បាន៦.៤៨១ប៊ីលានខ្យាដ​ឬស្មើនឹង​៤,៧៧ប៊ីលាន​ដុល្លារ​ក្នុង​ឆ្នាំ​សារពើពន្ធ​ឆ្នាំក្រោយ​។ ខណៈ​តួលេខនេះ​ច្រើនជាង​បរិមាណ​ដែលគ្រោង​ទុក​សម្រាប់​ឆ្នាំ​សារពើពន្ធថ្មី​ដែលបញ្ចប់​ត្រឹមដើមខែមេសា​ប្រមាណ​ជា​២៦១,២៥ប៊ីលានខ្យាដ។

តា​មគម្រោងនេះ​ រដ្ឋាភិបាល​នឹង​បង្កើនអត្រា​ពន្ធ​ពាណិជ្ជកម្ម​លើ​គ្រឿងស្រវឹង​ ស្រាបៀរ ស្រានិង​បារី ។

ការកែទម្រង់​វិស័យ​ហិរញ្ញវត្ថុជាពិសេស​ប្រព័ន្ធ​ពន្ធ​ គឺស្ថិតក្នុងចំណោម​អាទិភាព​ជាចម្បង​របស់​រដ្ឋាភិបាល​ស្របតាមគោលនយោបាយ​សេដ្ឋកិច្ច​១២ចំណុច​​ដែល​បាន​​ណែនាំ​កាលពីឆ្នាំទៅ។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋបាន​បង្ហើបកាលពីសប្តាហ៍មុន​ដោយ​ស្រង់សម្តី​សេដ្ឋវិទូ​ក្នុង​ស្រុក​ឲ្យដឹងថា ការប្រមូលពន្ធ​ដ៏ត្រឹមត្រូវ​នៅតែ​ស្ថិតក្នុង​ចំណោមការធ្វើឲ្យ​ប្រសើរ​ឡើងបំផុត​ចំពោះ​ឱនភាព​ថវិកា​ដ៏ធំ​របស់​ប្រទេសនេះដដែល​ ។

លោកស្រីអ៊ុង សានស៊ូជី បាន​គូសបញ្ជាក់​ក្នុងសនិ្នបាតមួយ​ក្នុង​រដ្ឋធានី​ណៃពិដោ​កាលពីថ្ងៃច័ន្ទសប្តាហ៍មុនដោយ​អំពាវនាវ​ដល់​បណ្តាសហគ្រិន​យកចិត្តទុក​ដាក់​​បង់​ពន្ធជា​វិភាគទាន​ចូល​រដ្ឋ​ ទន្ទឹមនិងនេះលោកស្រី​បានធ្វើការ​ព្រមាន​ដល់​អ្នក​ដែល​គេចវះទាំងឡាយ​មិនបង់ពន្ធផងដែរ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES