ភ្នំពេញ : ឃាត់ខ្លួនបុរស២នាក់ លួចគ្រឿងសង្ហារឹមក្នុងផ្ទះវីឡាហើយពេលដាក់លើមូ៉តូរឺុកម៉កកង់បីដឹកចេញបានបន្តិចស្រាប់តែម្ចាស់ឃាត់ជាប់ប្រគល់អោយសមត្ថកិច្ចចាត់ការតាមច្បាប់ កាលវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៩ ខែ មីនា ឆ្នាំ ២០១៧នៅចំណុចផ្ទះលេខ៤៤ តាមផ្លូវលំ ភូមិអូអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ពៅ សារិទ្ធ ភេទប្រុស អាយុ៤៨ឆ្នាំមុខរបរនគរបាលជាតិស្នាក់នៅផ្ទះលេខ៤៤ ផ្លូវលំ ភូមិអូអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានប្រាប់សមត្ថកិច្ចគាត់សមត្ថកិច្ចយាមនៅផ្ទះកើតហេតុខាងលើហើយពេលខ្លួនទៅក្រៅទិញកាហ្វផឹកបន្តិចពេលមកវិញស្រាប់តែឃើញទ្វាបើកចំហរក៏មើលក្នុងផ្ទះបាត់គ្រឿងសង្ហារឹមក្រោយមកក៏មើលឃើញមូ៉តូរឺុកម៉កកង់បីដឹកកៅអីនិងតុហើយដេញឃាត់និហចាប់បានបុរសជនសង្ស័យ២នាក់ហើយប្ដឹងសមត្ថកិច្ចអោយយកទៅបុ៉ស្តិ៍ដើម្បីសាកសួរនាំ ។
ជនសង្ស័យទី១មានឈ្មោះ លឹម យីងជុង ភេទប្រុស អាយុ២៨ឆ្នាំជនជាតិវៀតណាមមុខរបររត់ម៉ូតូរឺុកម៉កកង់បីស្នាក់បន្ទប់ជួលភូមិអូអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ជាអ្នកម្ចាស់មូ៉តូរឺុកម៉កកង់បី)ជនសង្ស័យទី២មានឈ្មោះ សឿត សុផល ភេទប្រុស អាយុ ភេទប្រុស អាយុ៣៧ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលភូមិអូអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញស្រុកកំណើតនៅស្រុកគគរ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចនគរបាលបុ៉ស្តិ៍សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅបានប្រាប់ថាបន្ទាប់ពីទទួលពាក្យជនសង្ស័យ២នាក់ពីសមត្ថកិច្ចដែលយាមនៅផ្ទះវីឡាកើតហេតុដោយប្ដឹងថាជនសង្ស័យទាំង២នាក់ម្ចាស់ផ្ទះភ្លេចបិទទ្វាក៏ឆ្លៀតអាកាសចូលលួចគ្រឿងសង្ហារឹមហើយក៏យកមកសាកសួរនាំរួមនិងវត្ថុតាង ។
សមត្ថកិច្ចបន្ទាប់ថាបុរសជនសង្ស័យទាំង២នាក់ក្នុងម្នាក់មានឈ្មោះ សឿត សុផលចូលទៅលួចនិងហៅមូ៉តូកង់បីរបស់បក្សពួកខ្លួនមកដឹកហើយរួចក៏បានលើគ្រឿងសង្ហារឹមយកចេញបំរុងនិងដឹកយកទៅលក់នៅក្រុងតាខ្មៅតែត្រូវម្ចាស់តាមទាន់ចាប់ប្រគល់អោយសមត្ថកិច្ចហើយជនសង្ស័យទាំង២នាក់ក្នុងម្នាក់រត់មូ៉តូកង់បីពីបទសមគំនិតបានសារភាពខ្លួននិងធ្វើការដកហូតវត្ថុតាងកៅអីចំនួន១តុសំអាងចំនួន២បានប្រព្រឹត្តពិតមែនរួចកសាងសំណុំរឿងពីបទលួចបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការបន្ត៕