Thursday, December 5, 2024
Homeព័ត៌មានជាតិចង់បានថ្លើមល្អ ! កុំមើលរំលងអាហារទាំងនេះ

ចង់បានថ្លើមល្អ ! កុំមើលរំលងអាហារទាំងនេះ

ពេលថ្លើមមានសុខភាពរឹងមាំ នឹងជួយឱ្យរាងកាយរឹងមាំដែរ។ ដូច្នេះ គួរជ្រើសទទួលទានអាហារដែលមានគុណប្រយោជន៍ជួយបំប៉នថ្លើមដូចខាងក្រោម ។
ផ្លែគូលែន ៖ សម្បូរប្រូតេអីុន ខ្លាញ់ ខ្លុយកូស (Glucose) ស្ករស៊ូក្រូស (Sucrose) វីតាមីនA, B, C និងអាស៊ីដ ស៊ីទ្រិក (Citric)។ ផ្លែគូលែន ជួយបំប៉ននិងបន្ថយអាការ រលាកថ្លើម ថែមទាំងជួយឱ្យស្បែកមុខស្រស់ថ្លាផងដែរ។
ស្ពៃក្តោប ៖ ជួយលាងជាតិពុលក្នុងថ្លើម ព្រោះសព្វថ្ងៃមានជាតិពុលច្រើនក្នុងបរិយាកាស។ ប្រសិនអ្នកពិសាឱសថជាប្រចាំ មិនព្យាយាមកម្ចាត់ជាតិពុល នឹងធ្វើឱ្យថ្លើមទន់ខ្សោយដោយមិនដឹងខ្លួន។
ផ្សិត ៖ ក្រៅពីបំប៉នថ្លើមហើយ នៅជួយប្រឆាំងកោសិកាមហារីក បន្ថយការកកផ្តុំនៃខ្លាញ់ក្នុងថ្លើម និងបង្ការដុះដុំសាច់ទៀតផង។
រមៀត ៖ ជាឱសថល្អបំផុត ក្រៅពីជួយលាងជម្រះសារធាតុពុលក្នុងថ្លើមហើយ នៅជួយស្តារថ្លើមឱ្យត្រឡប់មករឹងមាំបាន។ តែប្រសិនទទួលទានជាប្រភេទឱសថគ្រាប់ Capsule មិនគួរពិសាឱ្យលើសពី ៥០០០-៨០០០មិល្លីក្រាម ក្នុងមួយថ្ងៃឡើយ ទើបថ្លើមនឹងស្រស់ស្រាយ។
ការ៉ុត ៖ មានសារធាតុអាហារច្រើន ដូចជា វីតាមីន A, B1, B2, C, D, K អាស៊ីដហ្វូលីក ផូស្វ័រ ធាតុដែក សង្ក័សី និងទង់ដែង ទាំងអស់នេះ ជួយបំប៉នថ្លើម បានល្អបំផុត។
តែបៃតង ៖ មានសារធាតុប្រឆាំង រ៉ាឌីកាល់សេរីខ្ពស់ ពិសាហើយជួយលាងជម្រះជាតិពុលក្នុងថ្លើម បង្ការជំងឺមហារីក និងរំលាយខ្លាញ់ដែលរុំព័ទ្ធថ្លើមបានទៀតផង ៕

RELATED ARTICLES