ខេត្តកណ្តាល ៖ បុរសជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ ដើរប្រទះឃើញផ្ទះអ្នកភូមិ ម្នាក់ចំហរទ្វារ ខណៈដែលប្តីមិននៅ ក៏លបចូល ទៅបើកមុងសម្ងំដេកឱបថើបប្រពន្ធរបស់គេ និងប្រុងចាប់រំលោភសេពសន្ធវៈប្រពន្ធគេទៀត ផង លុះស្ត្រីរងគ្រោះស្គាល់ក្លិន ដឹងថាមិនមែន ប្តី ក៏ស្រែកឆោឡោផ្អើលទាំងកណ្តាលយប់។
ករណីបុរសញៀនថ្នាំលបបើកមុងឱបថើប ប្រពន្ធគេនោះ បានកើតឡើង កាលពីវេលា ម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះ ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។
ស្ត្រីរងគ្រោះ ដែលត្រូវប្រុសញៀនថ្នាំលប ចូលឱបថើបដល់ក្នុងមុង មានឈ្មោះច.ស.ស អាយុ២៦ឆ្នាំ មុខរបរគ្រូងពេទ្យប្រចាំរោងក្រ មានលំនៅក្នុងភូមិ–សង្កាត់កើតហេតុខាងលើ។ ចំណែកជនសង្ស័យល្មោភកាម មានឈ្មោះប៊ុន វណ្ណៈ អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ មួនតៃ មានលំនៅក្នុងភូមិបត្តាជី១ សង្កាត់ ព្រែកហូរ ក្រុងតាខ្មៅ។
តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ កាលពីវេលាយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ នាងបានចូល ដេកជាមួយប្តីតាមធម្មតា។ លុះដល់វេលារំលង អធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ប្តីក៏ក្រោកចេញពីដំណក ដើម្បីចេញទៅបើក ឡានដឹកដី ដោយមិនបានបិទទ្វារផ្ទះវិញនោះ ទេ។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុ ខាងលើ ក៏លេចមុខជនសង្ស័យស្ថិតក្នុងសភាព ស្រាវឹងជោក បានចូលមកបើកមុង បន្លំធ្វើជា ប្តីរបស់នាង ចាប់នាងឱបថើប និងប្រុងរំលោភ ថែមទៀតផង។
ស្ត្រីរងគ្រោះបន្តថា ដំបូងឡើយ នាងនឹក ស្មានថាជាប្តី ទើបចេះតែនៅស្ងៀមបណ្តោយ ឱ្យប្រុសជើងល្អថើបញក់ញីលូករាវតាមអំពើ ចិត្ត លុះប្រុងនឹងចាប់នាងរំលោភទៅហើយ សំណាងល្អ នាងដឹងខ្លួនទាន់ស្គាល់ក្លិនដឹងថា ទំនងមិនមែនជាប្តី ក៏ស្រែកឆោឡោ ធ្វើឱ្យកើត មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង ទាំងកណ្តាលយប់ និងធ្វើឱ្យជនសង្ស័យភ័យ ស្លន់ស្លោ ក៏រត់គេចខ្លួនបាត់ស្រមោល។ រហូត មកដល់ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នាង ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ព្រែកហូរ រហូតឈានដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យនាំយកមកចាត់ការតាមច្បាប់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ប៊ុន វណ្ណៈ បានសារភាពថា រូបគេពិតជាបាន បន្លំចូលឱបថើបនិងប្រុងចាប់រំលោភប្រពន្ធគេ ប្រាកដមែន។ នៅមុនពេលកើតហេតុ កាលពី យប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ រូបគេបាន ជួបជុំមិត្តភក្តិផឹកស៊ី និងជក់ថ្នាំញៀន រហូតដល់ ពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី១៩ មីនា ក្រោយពេលស្រវឹងទាំងស្រាទាំងថ្នាំញៀនជោក រូបគេក៏ដើរត្រឡប់មកផ្ទះវិញ ស្រាប់តែពេល ដើរកាត់មុខផ្ទះស្ត្រីរងគ្រោះ ស្រាប់តែប្រទះ ឃើញទ្វារផ្ទះស្ត្រីរងគ្រោះបើកចំហ ទើបរូបគេ បានលបចូលទៅបើកមុងបន្លំធ្វើជាប្តីរបស់នាង ឱបថើបលូកស្ទាបសព្វរាងកាយ រួចក៏ប្រុងនឹង ចាត់ការទៅហើយ ស្រាប់តែស្ត្រីរងគ្រោះភ្ញាក់ ដឹងខ្លួនទាន់ថាមិនមែនជាប្តីរបស់នាង ក៏ស្រែក ឆោឡោធ្វើឱ្យរូបគេភ័យស្លន់ស្លោ ស្ទុះរត់ចុះ ពីលើផ្ទះស្ត្រីរងគ្រោះ រត់គេចខ្លួនបាន១យប់ ស្រាប់តែមកដល់ព្រឹកថ្ងៃដដែលក៏មានសមត្ថកិច្ច ចុះមកចាប់ឃាត់ខ្លួនរូបគេតែម្តង។
ក្រោយពីទទួលបានចម្លើយសារភាពពី ជនសង្ស័យសមត្ថកិច្ចបានរៀបចំកសាងសំណុំ រឿង បញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូង ខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕ សិលា