ខេត្តព្រះសីហនុ ៖ យុវតីឈាមរាវ ចំនួន២ក្រុម បានណាត់ជួបគ្នា ស្រាយគំនុំចាស់វ៉ៃតប់គ្នា យ៉ាងអាណាធិបតេយ្យទាំងកណ្តាលអធ្រាត្រ ជាលទ្ធផលអ្នកចាញ់ម្នាក់ ទទួលរងរបួសធ្ងន់ រយះក្បាល៣កន្លែង ចូលដេកពេទ្យ ចំណែក ក្រុមអ្នកឈ្នះចំនួន៣នាក់ ត្រូវបានសមត្ថកិច្ច ចាប់ក្របួចជាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវែលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅ ចំណុចកន្ទុយនាគ ឆ្នេរម៉ូតែលសុខា។
យុវតីទំនើងម្នាក់ ដែលទទួលរងរបួសធ្ងន់ មានឈ្មោះម៉ី ស្រីនិច អាយុ១៥ឆ្នាំ មុខរបរ បុគ្គលិកបម្រើការនៅក្នុងហាងបារាំងមួយកន្លែង កណ្តាលក្រុងព្រះសីហនុ ស្នាក់នៅក្រុមទី៥ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ រងរបួសធ្ងន់ ត្រង់ ក្បាលផ្នែកខាងក្រោយចំនួន៣កន្លែង និងកំពុង សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត។
ចំណែកជនបង្កហេតុ៣នាក់ (ស្រី២ ខ្ទើយ ១) ដែលត្រូវសមត្ថកិច្ចក្របួចជាប់ រួមមាន ទី១- ឈ្មោះអ៊ំ សុផានិត ភេទស្រី អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកបម្រើការនៅក្នុងហាងបារាំងមួយ កន្លែងកណ្តាលក្រុងព្រះសីហនុ ស្នាក់នៅផ្ទះ ជួល ស្ថិតក្នុងក្រុមទី៤១ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (ជនដៃដល់) ទី២-ឈ្មោះធារ៉ា ចិន្តា ភេទស្រី អាយុ១៧ឆ្នាំ មខុរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលជាមួយឈ្មោះអ៊ំ សុផានិត (ជា អ្នករួមគំនិត) និងទី៣-ឈ្មោះឈុន អាយុ១៨ឆ្នាំ ជាភេទទី៣ មុខរបរលក់គ្រឿងអនុស្សាវរីយ៍ នៅតាមឆ្នេរសមុទ្រ ស្នាក់នៅក្រុមទី២៦ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (ជាអ្នករួមគំនិត)។
តាមប្រភពពីសមត្ថកិច្ចក្រុងព្រះសីហនុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ យុវតីទាំង ២ក្រុម មិនដឹងជាមានគំនុំអ្វីនឹងគ្នាពីមុនមក នោះទេ ស្រាប់តែមកដល់យប់កើតហេតុ ក៏បាន ណាត់ជួបគ្នានៅចំណុចកើតហេតុខាងលើ រួច ក៏បើកឆាកវាយតប់គ្នា យ៉ាងអនាធិបតេយ្យ រហូតបណ្តាលឱ្យភាគីម្ខាង ដែលមានតែម្នាក់ ឯង រងរបួសរយះក្បាលខាងក្រោយយ៉ាងធ្ងន់ និងសន្លប់នៅនឹងកន្លែងទៀតផង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្ត- រាគមន៍ដល់ទីតាំងកើតហេតុ និងបានចាត់បញ្ជូន ជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ មក ក៏ចាប់ឃាត់ខ្លួនជនបង្កហេតុទាំង៣នាក់ ខាងលើ នាំយកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ក្រុមជនបង្កហេតុ បានសារភាពថា នៅមុនពេលកើតហេតុ ឈ្មោះ ស្រីនិច និងគ្នីគ្នា បានទិញស្រាបៀរមកផឹកនៅ ចំណុចសួនច្បារកន្ទុយនាគ លុះក្រោយពីស្រវឹង ធ្លាក់ភ្នែក ស្រាប់តែទូរស័ព្ទហៅពួកនាង មកវ៉ៃ គ្នានៅកន្លែងកើតហេតុ ទើបពួកគេទប់ចិត្តមិន បាន ក៏ជិះម៉ូតូឌុបគ្នាទៅរក លុះជិះទៅហួស ក៏ ត្រូវឈ្មោះស្រីនិច ស្រែកហៅមកវិញ រួចក៏ចុះ ពីលើម៉ូតូស្ទុះទៅវ៉ៃគ្នា១ស្មើ ហើយនាងយក កូនសោម៉ូតូធ្វើជាអាវុធ ក៏ចាក់ក្បាលឈ្មោះ ស្រីនិច បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។
យុវតីបង្កទាំង៣នាក់ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ សាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី៕