Friday, March 7, 2025
Homeព័ត៌មានជាតិឃាត់​ខ្លួន​វៀត​ណាម​៧​នាក់​ទៀត លួច​ចូល​កាប់​ឈើ​កម្ពុជា

ឃាត់​ខ្លួន​វៀត​ណាម​៧​នាក់​ទៀត លួច​ចូល​កាប់​ឈើ​កម្ពុជា

ខេត្តរតនគិរី ៖ ជនជាតិវៀតណាមចំនួន៧នាក់ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍ នៃ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចុះចាប់ឃាត់ ខ្លួន កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីក្រុម ជនជាតិវៀតណាមនេះ បានលបលួចឆ្លងដែន ចូលមកក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់ ដើម្បី កាប់ឈើ នៅចំណុចភូមិសាស្ត្រព្រៃឈើ ត្រង់ និយាមការ ០៧៥៣៣៩១១៥២៨៦៨០ ព្រំប្រទល់ ៣ស្រុក គឺស្រុកអូរយ៉ាដាវ ស្រុកអណ្តូងមាស និងស្រុកបរកែវ។

ប្រភពពីសមត្ថកិច្ចអន្តោប្រវេសន៍ បានឱ្យដឹងថា ការចុះឃាត់ខ្លួនក្រុមជនជាតិវៀតណាមខាងលើនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ច កំពុងចុះធ្វើការត្រួតពិនិត្យតាមខ្សែក្រវាត់ព្រំដែន និងត្រួតពិនិត្យកម្មករបរទេសនៅតាម ក្រុមហ៊ុនជាប់ព្រំប្រទល់ដែន។ បន្ទាប់មក សមត្ថកិច្ចក៏ទទួលបានព័ត៌មានពីប្រជាពលរដ្ឋដែល រស់នៅតាមខ្សែបន្ទាត់ព្រំដែនថា មានជនជាតិ វៀតណាមជាច្រើននាក់ បានលបលួចចូលមក ក្នុងទឹកដីខ្មែរ កាប់និងអារឈើដោយខុសច្បាប់។ លុះទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចក៏ដាក់ កម្លាំងចុះដល់ទីតាំងខាងលើ ក៏ប្រទះឃើញ ជនជាតិវៀតណាមមួយក្រុម កំពុងកាប់ និង អារឈើនៅលើទឹកដីខ្មែរដោយខុសច្បាប់ប្រាកដ មែន។

ប្រភពដដែលបន្តថា ភ្លាមៗនោះ ជនជាតិ វៀតណាមមួយចំនួន បានរត់គេចខ្លួនបាត់អស់ ដោយកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានតែ៧នាក់ ប៉ុណ្ណោះ និងដកហូតបានវត្ថុតាង រួមមានម៉ាស៊ីន ត្រង់សឺន័រកាត់ឈើចំនួន៥គ្រឿង ត្រាក់ទ័រអូស ឈើចំនួន៣គ្រឿង ព្រមទាំងសម្ភារៈពាក់ព័ន្ធ មួយចំនួនទៀត។

ក្រុមជនជាតិវៀតណាមទាំង៧នាក់ ត្រូវ បានសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងរៀបចំ កសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES