Thursday, April 25, 2024
Homeព័ត៌មានអន្តរជាតិចាប់ជនសង្ស័យ ៣នាក់នៅក្រុង Nice ក្រោយISអះអាង ទទួលខុសត្រូវ

ចាប់ជនសង្ស័យ ៣នាក់នៅក្រុង Nice ក្រោយISអះអាង ទទួលខុសត្រូវ

បារាំង៖ ក្រោយពីក្រុម រដ្ឋអ៊ីស្លាមបានចេញមុខ អះអាងពីការទទួល ខុសត្រូវលើការវាយប្រហារ ដោយរថយន្តដែល បានផ្តាច់ជីវិតមនុស្ស៨៤នាក់ ក្នុងពិធីបុណ្យ ជាតិនៅទីក្រុងឆ្នេរ សមុទ្រប្រទេស បារាំងកាល ពីថ្ងៃសៅរ៍ មន្ត្រីប៉ូលិសបាន ចាប់ខ្លួនមនុស្ស៣នាក់ថែម ទៀតដែលមានជាប់ពាក់ព័ន្ធនឹង ការសម្លាប់រង្គាលនេះ។

ទីភ្នាក់ងារព័ត៌មាន Amaq ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមរសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានចេញផ្សាយនៅលើគណនី Telegram របស់ខ្លួនថា បុរសម្នាក់ដែលបានបើករថយន្តបុករះ លើហ្វូងមនុស្សរាប់រយ នាក់នោះជាទាហាន ម្នាក់ក្នុងចំណោម សមាជិក របស់រដ្ឋអ៊ីស្លាម(IS)។

មួយវិញទៀត ការបើកប្រតិបត្តិការ មួយនេះ(វាយប្រហារ)ជាការឆ្លើយ តបនឹងការដាក់ទិស ដៅលើប្រជាជាតិទាំង ឡាយណា ដែលជា ផ្នែកមួយនៃ ក្រុមចម្រុះដែល វាយលុករដ្ឋអ៊ីស្លាម។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីមហាផ្ទៃលោក Barnard Cazeneuve បានថ្លែងថា អាជ្ញាធរ មានសមត្ថកិច្ច បារាំង នៅមិនទាន់ ផលិត ភស្តុតាង ដែលបញ្ជាក់ ថាឃាតករដែលជាបុរសទុយនេស៊ីវ័យ៣១ឆ្នាំត្រូវបាន បាញ់សម្លាប់ដោយ មន្ត្រីប៉ូលិសក្នុង ការវាយ ប្រហារនោះជាភេរវជន អ៊ីស្លាមឡើយ។

FRANCE-POLITICS-GOVERNMENT-POLICE

លោក Barnard Cazeneuve រដ្ឋមន្ត្រីមហាផ្ទៃបារាំង

 

RELATED ARTICLES