Friday, March 7, 2025
Homeព័ត៌មានជាតិភរិយាលោក កែម ឡី ប្រតិកម្មអ្នកជេរព្រះសង្ឃ

ភរិយាលោក កែម ឡី ប្រតិកម្មអ្នកជេរព្រះសង្ឃ

ភរិយាលោក​កែម ឡី ប្រតិកម្ម​នឹង​អ្នកជេរ​ប្រមាថ​ព្រះ​សង្ឃ ប្រៀប​ធៀប​ពិធី​ហែ​សព​សម្តេច​សុខ អាន-លោក​កែម ឡី

ភ្នំពេញ ៖ ភរិយាលោកបណ្ឌិតកែម ឡី ដែលកំពុងរស់នៅឯក្រៅប្រទេសជាមួយកូនៗ ទាំង៥ បានប្រតិកម្មនឹងអ្នកលេងហ្វេសប៊ុកមួយ ចំនួន ដែលបានប្រើពាក្យជេរប្រមាថព្រះតេជ- គុណប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃ ឯករាជ្យ ដើម្បីយុត្តិធម៌សង្គមផង បន្ទាប់ពី ព្រះសង្ឃអង្គនេះ បានសរសេរប្រៀបធៀបរវាង ពិធីហែសពសម្តេចសុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រិទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ថា មិន សូវមានមហាជនទៅចូលរួមច្រើនដូចពិធីហែ សពលោកបណ្ឌិតកែម ឡី អ្នកស្រាវជ្រាវសង្គម ដើម្បីការអភិវឌ្ឍ។

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ព្រះតេជគុណប៊ុត ប៊ុនតិញ ខណៈកំពុងគង់នៅ ឯសហរដ្ឋអាមេរិក បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់ព្រះអង្គថា “ក្នុងនាមជាជនរួមជាតិ រួម ប្រទេស និងរួមសាសនា អាត្មាភាពសូមចូល រួមរំលែកទុក្ខជាមួយគ្រួសារនៃសព។ អាត្មាភាព ក៏ចូលរួមសោកស្តាយផងដែរ ដែលមិនសូវឃើញ មានជនរួមដង្ហែសពទៅបូជាបើប្រៀបធៀបទៅ នឹងការដង្ហែសពលោកឧត្តមបណ្ឌិតកែម ឡី”។

ភ្លាមៗបន្ទាប់ពីបានឃើញសំណេររបស់ ព្រះតេជគុណប៊ុត ប៊ុនតិញ ខាងលើ ក៏មានអ្នក លេងហ្វេសប៊ុកជាច្រើន បានចូលមកបញ្ចោញ យោបល់ (Comment) ក្នុងនោះគណនីហ្វេសប៊ុកឈ្មោះ “ទស្សនៈឆេវឆាវ” បានសរសេរថា “កើតចាស់ឈឺស្លាប់ជារឿងធម្មជាតិ ខ្លួនបួស ជាសង្ឃ គួរអីរៀនធម៌ អប់រំមនុស្ស តាមផ្លូវ ធម៌ព្រះពុទ្ធ តែបែរជាដើរ ខុសពីឱវាទព្រះពុទ្ធ។ សង្ឃឹមថា ពេលតេជគុណ ឬម្តាយតេជគុណ ឬ ម្តាយតេជគុណងាប់ នឹងមាន មនុស្សពេញម៉ា ប្រទេសទៅដង្ហែច្រើនជាងខ្មោច លោកកែម ឡី”។

ក្រោយពេលបានទទួលរងការប្រមាថ បែបនេះ ព្រះតេជគុណប៊ុត ប៊ុនតិញ បានសរសេរ បញ្ចោញយោបល់ឆ្លើយតបវិញថា “ពុទ្ធោវាទ ដែលព្រះគ្រូអប់រំឱ្យនិយាយសច្ចធម៌។ សច្ចធម៌ ជាសេចក្តីពិតទៀងត្រង់ពិត ដោយធម្មជាតិ ដោយមិនបាច់ថែមរបោយ ឬការពារ។ សច្ចៈ នៅត្រង់ថា លោកកែម ឡី ជាមនុស្សសាមញ្ញ គ្មានអំណាច គ្មានតួនាទីអីសូម្បីតែបន្តិច តែ ពេលឃាតករសម្លាប់គាត់ មានមនុស្សរាប់លាន នាក់់ ចូលរួមសោកស្តាយ និងចូលរួមដង្ហែសព លោក។ តើនេះជាការពិត ឬមួយអាត្មាមើល មិនឃើញការពិត? អាត្មាកូនអ្នកស្រែ ខ្វះបុណ្យ ស័ក្តិ ខ្វះអំណាច ដូច្នេះមិនប្រាថ្នាឱ្យបងប្អូន ណាហែសពញាតិសន្តានអាត្មានោះទេ។ នេះជា សេចក្តីពិត តើហេតុអីក៏សត្វក្នុងលោកនេះ ទទួល ការពិតមិនបាន”។

ដោយឡែក អ្នកស្រីប៊ូ រចនា ភរិយារបស់ លោកបណ្ឌិតកែម ឡី អ្នកស្រាវជ្រាវសង្គម និង ជាអ្នកវិភាគនយោបាយ ដែលត្រូវខ្មាន់កាំភ្លើង បាញ់ប្រហារ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៦ កន្លងទៅនោះ បន្ទាប់ពីបានឃើញការ បញ្ចោញយោបល់របស់ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ “ទស្សនៈឆេវឆាវ” ប្រមាថដល់ព្រះសង្ឃ និងដល់ស្វាមីអ្នកស្រីដូចខាងលើនេះ អ្នកស្រី បានបញ្ចោញប្រតិកម្មធ្ងន់ៗតបវិញផងដែរ។

អ្នកស្រីប៊ូ រចនា បានសរសេរ Comment ដោយប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកស្រី ថា “ខ្ញុំបានមើលឃើញថា ទង្វើ (ទស្សនៈ ឆេវ- ឆាវ) ដូចជាឈ្លើយមែនទែន តើអ្នកឯងមាន ឪម៉ែប្រដៅទេ បានជានិយាយ គ្មានការពិតអី តិចសោះ។ តើអ្នកឯងមានបើកភ្នែកមើកអត់ ថា សព្វថ្ងៃនេះ នៅប្រទេសកម្ពុជា មានរឿងអ្វី ខ្លះ? ហើយប្រជាពលរដ្ឋយំស្រែករាល់ថ្ងៃ តើ អ្នកឯងមានមើលឃើញនូវការឈឺចាប់របស់ ពួកគាត់អត់? បើសិនរឿងទាំងអស់នេះប៉ះពាល់ លើគ្រួសារអ្នកឯង តើអ្នកឯង ចេះឈឺចាប់អត់? ខ្ញុំសួរដូចឆោត តើ កែម ឡី បានទៅជេរប្រមាថ ដល់គ្រួសារអ្នកឯងឬ បានជាតាមចងពៀរ ដោយ គាត់បានស្លាប់ទៅហើយនោះ? ហើយការដែល គាត់ស្លាប់នេះគាត់មិនបានស្លាប់ដោយសារជំងឺ ទេ គឺមានឃាតករចង្រៃមកបាញ់ប្រហារគាត់ ទាំងនៅទីនោះ ពោរពេញទៅដោយកាមេរ៉ា សុវត្ថិភាពនៅបិទបាំងមិនបើកកាមេរ៉ាសុវត្ថិភាព ឱ្យមើលភ្លាមៗផង ខ្ញុំពិតជាឆ្ងល់ណាស់ តើអ្នក ឯងចេះ វិភាគអត់? ឬចេះតែជេរទេ? អ្នកឯង កុំចេះ តែដើរចោទ មុននឹងនិយាយស្អីមួយ ត្រូវ ស៊ើបអង្កេតឱ្យបានច្បាស់សិន ចាំនិយាយ។ ការ ជេរ ប្រមាថព្រះសង្ឃដែលស្មោះសរ បរិសុទ្ធ កម្ម នឹងតាមស្នងអ្នកឯងនូវអំពើដែលខ្លួនបានសាង នោះមិនខាន។ ហេតុអ្វីបានជាអ្នកឯងនិយាយ រឿងកខ្វក់ ដោយមិនដឹងការពិត ចេះតែនិយាយ? ខ្ញុំនិយាយត្រង់ ខ្ញុំពិតជាអាណិតម្តាយឪពុកអ្នក ណាស់ ដែលមានកូនដូចរូបអ្នកអ៊ីចឹង!”។

ទោះជាយ៉ាងណា ឆ្លើយតបនឹងសំណេរ ប្រតិកម្មរបស់អ្នកស្រីប៊ូ រចនា ខាងលើ គណនី ហ្វេសប៊ុក “ទស្សនៈឆេវឆាវ” បានសរសេរនៅ ថ្ងៃដដែលនោះថា “ខ្លួនជាសង្ឃ តែចិត្តមិនប្រាកដ ជាសង្ឃនោះទេ!!! ខ្ញុំនិយាយការពិតមិនមែន និយាយការពារនោះទេ!!! នេះជាទ្រឹស្តីបណ្ឌិត កែម ឡី ដែលគាត់បាននិយាយ!! ដូច្នោះអ្វី ដែលខ្ញុំរិះគន់សង្ឃអង្គទៅតាមទង្វើដែលគាត់ បាននិងកំពុងធ្វើ និងបានធ្វើពីមុនៗមក!!”។

គននីហ្វេសប៊ុកដដែលបានសរសេរបន្ថែម ថា “ព្រះសង្ឃជាស្រែបុណ្យ ប្រគេនចំណីនំបាន ដល់ទៅដូនតាដែលស្លាប់មានពៀរនៅនរកឃោរឃៅឃុំឃាំងទុក។ ខ្លះបួសជាសង្ឃចិត្តវង្វេង ដើរអួតក្តែងៗសង្ឃឯករាជ្យតាមពិតជាសង្ឃ ចិត្តចោលម្សៀតមារយាទប្រៀបបានជនឃោរ- ឃៅ។ ឯករាជ្យឯណាអាត្មាអញ៣ម៉ឺនស៊ីឆ្ងាញ់ បុណ្យសពកែមឡីផ្ញើលុយទៅម៉ែទិញផ្ទះទិញ ដី ដុល្លារថ្មីៗផ្ញើធនាគារ!”៕កុលបុត្រ

RELATED ARTICLES