Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកឥណ្ឌូណេសុី​ ​ជំពាក់បំណុល បរទេសលើសមុន៣,៤% ដើមឆ្នាំ២០១៧

ឥណ្ឌូណេសុី​ ​ជំពាក់បំណុល បរទេសលើសមុន៣,៤% ដើមឆ្នាំ២០១៧

បំណុល៖ យោងតាម​ស្ថិតិ​ដែលចេញផ្សាយ​ដោយ​ធនាគារ​កណ្តាលឥណ្ឌូណេស៊ី​​បង្ហាញថា​បំណុលក្រៅប្រទេស​នេះ​បានកើនឡើង​៣,៤%​ពីមួយឆ្នាំទៅមួយឆ្នាំ​ដែល​ស្មើនឹង​៣២០,៣​ប៊ីលានដុល្លារ​ក្នុងខែមករា​ឆ្នាំ​២០១៧ ។

ប្រភពដដែល​បានឲ្យ​ដឹងទៀតថា​កើនឡើង​នេះ​ត្រូវបាន​ជំរុញ​ដោយ​កំណើន​១២,៤%​ពីមួយឆ្នាំទៅមួយឆ្នាំ​ដែលមាន​ចំនួន​១៦១,២ប៊ីលានដុល្លារក្នុងការ​ខ្ចី​បុល​ពីបរទេសសម្រាប់វិស័យសាធារណៈ​ ដែល​បង្កើតបាននូវការបង្កើនល្បឿន​កំណើន​ពី​១១%​ដែលគេ​សង្កេត​ឃើញសម្រេចបានកាលពីខែធ្នូ​ឆ្នាំទៅ ។

ម្យ៉ាងវិញទៀត​ បំណុលបរទេស​ក្នុងវិស័យឯកជន​ក្នុងខែមករា​បានថយចុះ​៤,៣%​ពីមួយឆ្នាំទៅមួយឆ្នាំ​ឬស្មើនឹង​១៥៩​ប៊ីលានដុល្លារ​ ។

វិស័យ​ហិរញ្ញវត្ថុ​ ផលិតកម្ម រ៉ែនិង​ទំនិញប្រើប្រាស់​​ស្មើនឹង​ជាង​៧៦%​នៃ​បំណុល​បរទេស​របស់​បណ្តាក្រុមហ៊ុន​ឯកជន​ក្នុង​ខែ​មករា​។​

ធនាគារ​កណ្តាល​បាន​ប្តេជ្ញា​បន្ត​ត្រួតពិនិត្យ​លើបំណុល​បរទេស​របស់​ឥណ្ឌូណេស៊ី​ជាពិសេសក្នុង​វិស័យ​ឯកជន​ ដោយ​លើកឡើងថាខ្លួនចង់​ធានាបាន​នូវ​ការខ្ចី​​បុល​ដើរ​តួនាទី​​​នៅក្នុង​ការអភិវឌ្ឍ​របស់​ប្រទេសនេះ​ដោយគ្មាន​ការជំរុញ​បង្កើតឡើង​នូវ​ហានិភ័យ​ដែល​អាច​ប៉ះពាល់ដល់​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ចឡើយ ។

បើតាម​សេចក្តីថ្លែងការណ៍​មួយ​របស់ខ្លួន​បង្ហាញថា​ធនាគារកណ្តាល​ឥណ្ឌូណេស៊ី​សម្លឹងឃើញនូវ​ការអភិវឌ្ឍ​បំណុល​បរទេស​ក្នុងខែ​មករា​នៅ​តាម​មាន​ភាព​ល្អ​ប្រសើរ​ ប៉ុន្តែ​ខ្លួនបន្ត​ប្រុងប្រយ័ត្ន​អំពី​ហានិភ័យ​នៅក្នុង​សេដ្ឋកិច្ចជាតិ​ដដែល​។

ទិន្នន័យបង្ហាញថា​បំណុល​បរទេស​រយៈ​ពេល​វែងនិង​ខ្លី​បានកើនឡើង​១,៩%​និង​១៤,៧%​ក្នុងខែមករា​ ។ បំណុល​បរទេស​រយៈ​ពេល​វែង​បន្ត​​ស្ថិតនៅខ្ពស់​ជាង​គេ​ក្នុង​បំណុល​បរទេស​សរុប​ដែលស្មើនឹង​៨៦,៥% ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES