ប្រុសស្នេហ៍មិនចូលដណ្តឹងស្រីលួងមករួមរ័កថែម២ដងរួចប្តឹងប៉ូលិសចាប់
ភ្នំពេញ ៖ បុរសកំហូចម្នាក់ មានប្រពន្ធកូនរួចទៅហើយ បែរជាមកអួតអាងថាខ្លួននៅ កំលោះនិងព្យាយាមទាក់ទងស្នេហ៍ក្រមុំម្នាក់ ស្នាក់នៅបន្ទប់ជួលជាប់គ្នា រហូតដល់បានខ្លួន ប្រាណនាងញឹកញាប់ និងសន្យាថាចូលស្តី តែចាំ បាត់ៗមិនឃើញប្រុសធ្វើតាមសន្យា ក៏ស្រាវជ្រាវ ប្រវត្តិ ទើបដឹងថា ប្រុសជើងល្អនេះ មានប្រពន្ធ រួចហើយ ទីបំផុត ក្រុមគ្រួសារខាងស្រីបានរៀប អន្ទាក់ហៅខាងប្រុសមកដេករួមរ័កជាមួយខាង ស្រីបាន២ដងទៀត ទើបប្តឹងឱ្យសមត្ថកិច្ចចាប់ វាយខ្នោះដល់ក្នុងបន្ទប់ជួលតែម្តង។
ករណីខាងលើនេះ បានកើតមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល តាមផ្លូវបេតុង ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹង– មានជ័យ ខណ្ឌមានជ័យ។
ភាគីខាងស្រីដែលចាញ់សម្តីលួងលោម របស់ប្រុសព្រានរហូតដល់លង់ទាំងចិត្តផុងទាំង ខ្លួនប្រាណនេះ មានឈ្មោះមាំង រដ្ឋា អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិ–សង្កាត់កើតហេតុខាងលើ។ ចំណែក ភាគីប្រុសព្រាន មានឈ្មោះវង្ស ចិត្រា អាយុ ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ ជួលក្បែរគ្នា។
តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ ថា នាងនិងប្រុសព្រានខាងលើ ស្នាក់នៅបន្ទប់ ជួលក្បែរគ្នា លុះក្រោយមកខាងប្រុសចេះតែ តាមលួងលោមប្រលោមសុំស្នេហ៍ពីនាងដោយ អួតអាងថា រូបគេគឺជាកំលោះខ្លួនមួយមិនមាន ពាក់ព័ន្ធនឹងស្រីណាឡើយ ពិសេសមិនដែល ស្គាល់សោះរឿងស្នេហាប្រុសស្រី ទើបធ្វើឱ្យ នាងជឿលង់សម្តីប្រុសព្រាន រហូតដល់លង់ខ្លួន ព្រមស្ម័គ្រចិត្តប្រគល់ព្រហ្មចារីទៅឱ្យគេដោយ គ្មានស្តាយស្រណោះក្រោយពីស្តាប់ឮសម្តីខាង ប្រុសប្រាប់ថា គេនឹងប្រាប់ម្តាយឱ្យចូលស្តីដណ្តឹង នាងធ្វើជាប្រពន្ធ។
នារីរងគ្រោះបន្តថា ពួកនាងបានលួចលាក់ ទាក់ទង និងរួមរ័កជាមួយគ្នាតាំងពីអំឡុងឆ្នាំ ២០១៦មកម៉្លេះ និងធ្លាប់បានរួមរ័កគ្នាជាច្រើន ដងទៀតផង។ តាំងពីបានប្រាណមក នាងចេះ តែដេកទន្ទឹងរង់ចាំប្រុសស្នេហ៍ចូលស្តីដណ្តឹងតែចាំបាត់ៗ មិនឃើញប្រុសធ្វើតាមសន្យាសោះ លុះនាងសាកសួរប្រុសថ្លើមថ្លៃ ចេះតែរកលេស នេះលេសនោះ មកដោះសាជានិច្ច ចំណែកនាង ក៏មិនទាន់សង្ស័យអ្វីដែរ។
នារីរងគ្រោះបញ្ជាក់ថា លុះមកដល់ពេល ថ្មីៗនេះ នាងសួរនាំរឿងរៀបការ ប្រុសស្នេហ៍ ហេងស៊យនេះ ក៏រកលេសដោះសាដូចលើកមុន ទៀត ទើបធ្វើឱ្យនាងនឹកសង្ស័យ ក៏ដាច់ចិត្ត ទម្លាយរឿងរ៉ាវឱ្យក្រុមគ្រួសារនាងបានដឹង ដើម្បីជួយគិតគូរដោះស្រាយគ្នា។ បន្ទាប់មក ក្រុមគ្រួសារនាងបានស្រាវជ្រាវពីប្រវត្តិរបស់ ប្រុសជើងល្អនេះ ទើបដឹងថា គេមិនមែននៅ កំលោះអីនោះទេ តាមពិតគេមានប្រពន្ធ និង ថែមទាំងមានកូនរួចទៅហើយ នៅឯស្រុកកំណើតទៀតផង ទើបបានជាមិនព្រមចូលស្តី ដណ្តឹងនាងសោះ តាមពិតគេយកនាងគ្រាន់តែ ជាការលេងសើចបំពេញតណ្ហាម្តងម្កាលប៉ុណ្ណោះ។
នារីរងគ្រោះ បានឱ្យដឹងទៀតថា បន្ទាប់ មក នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ សាច់ញាតិនាងក៏រៀបអន្ទាក់ដោយឱ្យនាងអន្ទង ហៅប្រុសព្រានខាងលើ មកដេករួមរ័កជាមួយ គ្នាក្នុងបន្ទប់ជួល ហើយប្រុសជើងល្អ ក៏បោល មករកនាងតាមការណាត់មែន ហើយយប់នោះ ប្រុសស្នេហ៍ថែមទាំងបានរួមរ័កជាមួយនាងពេញ មួយយប់ រហូតដល់បានសម្រេច២ដងទៀតផង។ បន្ទាប់មក នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៧ សាច់ញាតិនាងក៏ដាក់ពាក្យបណ្តឹងឱ្យ សមត្ថកិច្ចចុះមកចាប់ឃាត់ខ្លួនប្រុសស្នេហ៍ហេង ស៊យរូបនេះ ដល់ក្នុងបន្ទប់តែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ វង្ស ចិត្រា បានសារភាពថា រូបគេពិតជាធ្លាប់ មានប្រពន្ធមែន តែបានបែកបាក់គ្នាយូរហើយ ហើយរូបគេបានស្រលាញ់គ្នាជាមួយនារីរងគ្រោះ ខាងលើ អស់រយៈពេល៣ឆ្នាំមកហើយ និងធ្លាប់ រួមរ័កគ្នាបានម្តងពីរដងដែរ និងបានសន្យាជាមួយនាងថា នឹងឱ្យម៉ែចូលស្តីដណ្តឹងនាង ហើយ រូបគេពិតជាបានប្រាប់ម៉ែមែន តែម៉ែថាចាំដល់ ថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ គាត់ត្រឡប់មកពី ធ្វើការនៅប្រទេសថៃវិញ គាត់នឹងចូលស្តីដណ្តឹង រៀបការឱ្យពួកគេទាំង២នាក់ ក្លាយជាប្តីប្រពន្ធ ពេញច្បាប់។ ស្រាប់តែមិនដឹងយ៉ាងម៉េចខាងស្រី បានណាត់ជួបរូបគេចូលទៅរួមរ័កជាមួយនាង បាន២ដង រួចក៏ប្តឹងប៉ូលិសឱ្យចុះចាប់ខ្លួនរូបគេ ប្តឹងចោទថា រូបគេចាប់រំលោភតែម្តង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជ– ធានីភ្នំពេញ ដើំម្បីចាត់ការបន្តតាមនីតិវិធី៕ ណន អ៊ាត