ភ្នំពេញ ៖ អ្នកគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ នៅសាលាឯកជនម្នាក់ បន្ទាប់ពីចូលផ្សាររកទិញខោអាវ បានហើយមកវិញឆ្លៀតចូលទិញថ្នាំពេទ្យ រួចរាល់ហើយងាកក្រោយ មូ៉តូត្រូវបានចោរលួចយកទៅបាត់ កាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅផ្សារចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ស្រ្តីរងគ្រោះមានឈ្មោះ អុ៊ន សុភី អាយុ២៤ឆ្នាំ ជាគ្រូបង្រៀន សាលាភាសារអន្តរជាតិវេសខេម ផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៃ មានទីលំនៅភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ ចំណែកមូ៉តូដែលចោរលួចយកទៅបាត់ម៉ាក ស៊ុយហ្ស៊ុយគីនិច ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1CM-0733 ។
តាមស្រ្តីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ បន្ទាប់ពីបញ្ចប់ម៉ោងបង្រៀនសិស្ស ឆ្លៀតទៅផ្សារចោមចៅ ដោយយកមូ៉តូទៅដាក់ផ្ញើរនៅកន្លែងទទួលបញ្ញើរម្តងរួចហើយ ទិញបានខោអាវរួចរាល់ហើយ ចេញមកវិញ យកម៉ូ៉តូចេញរៀបនឹងវិលត្រឡប់ជិះទៅផ្ទះហើយ តែនឹកឃើញ រកទិញថ្នាំពេទ្យ សម្រាប់កូនឈឺ រួចក៏យកមូ៉តូចតដាក់មុខផ្សារ ឆ្លៀតទៅទិញថ្នាំពេទ្យមួយភ្លៀត ចេញមកវិញ មូ៉តូត្រូវបានជនសង្ស័យកាច់សោរកជិះយកទីបាត់ ទាំងខោអាវ ទាំងសម្ភារៈបង្រៀនសិស្ស ដោយទៅជាមួយ ។
ក្រោយកើតហេតុជនរងគ្រោះ រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ឲ្យជួយអន្តរាគមន៍ស្រាវជ្រាវ និងកំណតៀម៧ខសញ្ញាខាងលើ ៕