Friday, March 7, 2025
Homeព័ត៌មានជាតិឃាត់​ជន​សង្ស័យ​២​នាក់ មុខ​សញ្ញា​លួច​ម៉ូតូ

ឃាត់​ជន​សង្ស័យ​២​នាក់ មុខ​សញ្ញា​លួច​ម៉ូតូ

ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានធ្វើការល្បាតនិងបានឃាត់ខ្លួនមុខសញ្ញាចោរ លួចកាច់សោកម៉ូតូបានចំនួនពីរនាក់និងម៉ូតូមួយគ្រឿង​ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង​៥និង៣០នាទីល្ងាច ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំនុចតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ខាងមុខវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ ស្ថិតក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនសង្ស័យទី១ឈ្មោះ ធី ចាន់រិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យមានស្រុកកំណើតនៅខេត្តកំពង់ចាម។ ជនសង្ស័យទី២ឈ្មោះ ជា សុភាព អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រុម៩ ភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យមានស្រុកកំណើតភូមិកោះចរាម ឃុំកោះចរាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

បើតាមសម្តីពីលោក ឯម ភារីនាយប៉ុស្តិ៍ស្តីទីស្ទឹងមានជ័យបានរាប់រៀបអោយដឹងថានៅមុនពេលកើតហេតុកម្លាំងរបស់ពួកគាត់បានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីកាត់បន្ថយបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានរបស់ពួក ។ លុះពេលល្បាតមកដល់ចំនុចកើតហេតុខាងលើក៏ប្រទះឃើញជនសង្ស័យឈ្មោះ ធី ចាន់រិទ្ធ កំពុងដើរគួរឲ្យសង្ស័យបានឃាត់ខ្លួនយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ខណះពេលនោះជនសង្ស័យខាងលើបានឆ្លើយសារភាពថាកន្លងមករូបគេរួចទាំងបក្សពួកឈ្មោះជា សុភាព ធ្លាប់បានលួចយកម៉ូតូមួយគ្រឿងម៉ាក ហុងដា
ឌ្រីម សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ ១GA៤៣៣៩ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំនុចតាមបណ្តោយផ្លូវវេងស្រេង ខាងមុខកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង៦និង៤០នាទីយប់ថ្ងៃដដែល នៅត្រង់ចំនុចកើតហេតុខាងលើ រួមទាំងម៉ូតូមួយគ្រឿងម៉ាក ​និច ពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខក្លែងក្លាយភ្នំពេញ ១GA៤៣៣៩ យកមកសាកសួរបន្ត។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថាម៉ូតូ​និចខាងលើពួកគេបានធ្វើសកម្មភាពលួចកាច់សោកយកចេញមកពីសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ​រីឯស្លាកលេខពួកគេបានដោះចេញម៉ូតូហុងដាឌ្រីមខាងលើយកមកដាក់វិញ។

បច្ចប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ធបាលស្ទឹងមានជ័យកំពុងកសាងសំណំរឿងបញ្ចូបនទៅអធិការដ្ធានខណ្ឌមានជ័យដើម្បីរងចាំការចាត់ការតាមនីតិវិធី​ ៕ សោល វ៉ាន់ណាល់

RELATED ARTICLES