Friday, March 7, 2025
Homeព័ត៌មានជាតិចាញ់​បោក​អ្នក​ស្គាល់​គ្នា​អស់​ម៉ូតូ​១គ្រឿង ប្រាប់​បង​ប្អូន​ថា ចោរ​វាយ​ប្លន់​

ចាញ់​បោក​អ្នក​ស្គាល់​គ្នា​អស់​ម៉ូតូ​១គ្រឿង ប្រាប់​បង​ប្អូន​ថា ចោរ​វាយ​ប្លន់​

ភ្នំពេញ៖យុវសិស្សម្នាក់ ចាញ់បោកអ្នកស្គាល់គ្នាអស់ម៉ូតូមួយគ្រឿងបែជាទៅប្រាប់បងប្អូននិងឪពុកម្តាយថាចោរវាយប្លន់យកទៅវិញ។ករពីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង១៣និង១៥នាទី

រសៀលថ្ងៃទី២០មិនា២០១៧នៅខាងក្រោយសាលាយ៉ាម៉ាបិកកូផ្លូវលំភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

យុវសិស្សខាងកើឈ្មោះ ថា សុខឃៀង អាយុ១៧ឆ្នាំសិស្សសាលាBELTEI ស្នាក់នៅផ្ទះលេខ៩០៨ផ្លូវលំក្រុម០៦ភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ចំណែក

អ្នកបោកម៉ូតូជាអ្នកស្គាល់គ្នាគ្រាន់តែដឹងថាឈ្មោះ ចនក្រោយសាលាយ៉ាម៉ាបិកកូផ្លូវលំភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

តាមសំដីយុវសិស្សខាងលើដោយខ្លួនខ្លាចបងប្អូនស្តីបន្ទោសក៍ក្រឡៃរឿងថាមានចោរវាយប្លន់យកម៉ូតូបាត់ហើយពេលនោះធ្វើអោយមានការភ្ញាក់ផ្អើដល់សមត្ថកិច្ចស្ទាក់ផ្លូវគ្រប់ច្រកល្ហក់

ដើម្បីកំណត់មុខសញ្ញាតែក្រោយពីហៅយុវសិស្សខាងលើមកធ្វើការសាកសួរតាមជំនាញត្រូវបានយុវសិស្សខាងលើសារភាពប្រាប់វិញថាតាមពិតខ្លួនចាញ់បោកអ្នកដ្គាល់គ្នាទេតែដោយខ្លាចម៉ែឪនិងបងប្អូនស្តីបន្ទោសទើបក្រឡៃសាច់រឿងទៅ។

នៅចំពោះមុខសមត្ថកិច្ចយុវសិស្សបានសារភាពថានៅមុនកើតហេតុខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាកស្កូបពីសេរី២០១៤

ពណ៌ ផ្ការឈូក ពាក់ស្លាកលេខភ្នំពេញ1CA-1024ទៅផ្ទះជនសង្ស័យដើម្បីទាលុយដែលជំពាក់ពេលទៅដល់ជួបជនសង្ស័យបានប្រាប់ថាអត់លុយទេពេលនោះជនសង្ស័យបានខ្ចីម៉ូតូជិះដោយប្រាប់ថាទៅបញ្ចាំទូរស័ព្ទយកលុយមកអោយជនរងគ្រោះក្រោយពីបានម៉ូតូជិះហើយទៅបាត់រហូតតែម្តងទៅ។

បច្ចុប្បន្នយុវសិស្សខាងលើបានដាក់ពាក្យបណ្តឹងប្តឹងជនសង្ស័យខាងលើពីបទរំលោភលើទំនុកចិត្តនិងសុំអោយសមត្ថកិច្ចតាមចាប់ជនសង្ស័យុកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

RELATED ARTICLES