ភ្នំពេញ : បុរសម្នាក់ជាសន្តិសុខឯកជនម្នាក់ ដេកស្លាប់ក្នុងមុ៉ងមិនដឹងមូលហេតុនៅពេលយាមនៅក្រុម ហ៊ុនឃ្យូប៊ី(០១៣)ដោយបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងអ្នកដំណើរចោមរោមមើល កាលវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី២១ ខែ មីនា ឆ្នាំ ២០១៧នៅចំណុចអាគារលេខ៨២៥ABC ក្រុមហ៊ុនប្រព័ន្ធលេខទូរស័ព្ទឃ្យូប៊ី(០១៣) តាមផ្លូវព្រះមុន្នីវង្ស ក្រុម៣២ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បុរសវ័យចំនាស់ម្នាក់ដេកស្លាប់ក្នុងម៉ុងពេលយាមនៅក្រុមហ៊ុនប្រពន្ធលេខទូរស័ព្ទឃ្យូប៊ី(០១៣)ដោយមិនទាន់ដឹងមូលហេតុហើយប្រជាពលរដ្ឋនិងអ្នកដំណើរជិះឆ្លងកាត់ចផមរោមមើលពេញហើយនិងប្ដឹងសមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យកន្លែងកើតហេតុដើម្បីតើបុរសសន្តិសុខឯកជនស្លាប់មូលហេតុអ្វីអោយច្បាស់លាស់ ។
សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានបានប្រាប់ថាថាសពបុរសស្លាប់មានឈ្លោះ ថន សុខា ភេទប្រុស អាយុ៥៩ឆ្នាំមុខរបរសន្តិសុខPHOENIXនិងកម្មករសំណង់ស្នាក់នៅផ្ទះលេខ៣៧០ ផ្លូវលំ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដោយស្លាប់ដេកនៅក្នុងម៉ុងនៅជាប់ក្រុមហ៊ុនឃ្យូប៊ីបន្ទាប់ពីបុរសម្នាក់ជាសន្តិសុខយាមជាមួយគ្នាទៅដាស់អោយភ្ញាក់ហើយសពមានសភាពរឹងស្ដូកក្រោយមកក៏សមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យកន្លែងកើតហេតុពេលចុះមកដល់ត្រួតពិនិត្យរួចក៏ទាក់ទងនគរបាលស្នងការរាជធានីភ្នំពេញផ្នែកកោសល្យវិច្ឆ័យនិងគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញដើម្បីរកមូលហេតុ ។
បើកតាមសំដីសមត្ថកិច្ចនគរបាលផ្នែកកោសល្យវិច្ឆ័យក្រោយពីការត្រួតពិនិត្យសពបុរសសន្តិសុខឯកជនស្លាប់ដោយសារមូលហេតុខ្យល់គ(គ្រាំងបេះដូងស្លាប់)ដោយសារតែបុរសជនរងគ្រោះធ្វើការចំនួន២វេនថ្ងៃធ្វើការកម្មករសំណង់យប់ធ្វើការសន្តិសុខឯកជនយាមក្រុមហ៊ុនប្រពន្ធលេខទូរស័ព្ទគិតទៅ២៤ម៉ោងលើ២៤ហើយហូបចុកមិនគ្រប់គ្រាន់ផងសំរាកមិនគ្រប់ផងធ្វើម៉េចទ្រទ្រុងបាននេះយោងតាមសំដីកូនប្រុសឈ្មោះ ថន ប៉ូលីន ភេទប្រុស អាយុ២៥ឆ្នាំមុខរបរជាងថតរូបស្នាក់នៅជាមួយឱពុកកន រោយកើតហេតុសពពេលត្រួតពិនិត្យចប់បានប្រគល់អោយក្រុមគ្រួសារយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណីខ្មែរយើង ៕