ខេត្តកំពង់ចាម ៖ ស្ត្រីវ័យកណ្តាលម្នាក់ កំពុងដេកលង់លក់ក្នុងដំណេក ស្រាប់តែត្រូវ ក្មួយប្រុសបង្កើតម្នាក់ ស្នាក់នៅផ្ទះជាមួយគ្នា លបបើកមុងចូលចាប់រំលោភទាំងកំរោល ធ្វើ ឱ្យស្ត្រីជាម្តាយមីងស្រែកឆោឡោផ្អើលដល់អ្នក ជិតខាងជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនយុវជន ជាក្មួយប្រុសល្មោភកាម ប្រគល់ឱ្យសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់។
ករណីក្មួយប្រុសប៉ុនប៉ងរំលោភសេពសន្ថវៈ ម្តាយមីងបង្កើតទាំងកណ្តាលអធ្រាត្រនេះ បាន កើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិតាអុង ឃុំតាអុង ស្រុកចំការលើ។
ស្ត្រីរងគ្រោះ ដែលត្រូវក្មួយប្រុសបង្កើត ប៉ុនប៉ងចាប់រំលោភសេពសន្ថវៈ មានឈ្មោះវ.អ អាយុ៤៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ កើតហេតុខាងលើ។ ចំណែកជនសង្ស័យល្មោភ- កាមមានឈ្មោះទឹម ប្រាក់ អាយុ២៤ឆ្នាំ ជា ពលករចំណាកស្រុក ទើបនឹងត្រឡប់មកពីធ្វើ ការនៅប្រទេសថៃ សព្វថ្ងៃស្នាក់នៅផ្ទះជាមួយ ស្ត្រីរងគ្រោះជាម្តាយមីង។
តាមសម្តីស្ត្រីរងគ្រាះ បានរៀបរាប់ប្រាប់ ថា ផ្ទះរបស់គាត់នេះ មានគ្នាស្នាក់នៅចំនួន៣ នាក់ ដែលរួមមានគាត់ បងស្រី (ម្តាយបង្កើត របស់ជនសង្ស័យ) រួមនិងជនសង្ស័យម្នាក់ទៀត ដែលទើបនឹងត្រឡប់មកពីធ្វើការនៅស្រុកថៃ វិញ។ នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៧ គាត់បានចូលសម្រាក ក្នុងមុងដូចសព្វមួយដង រហូតមកដល់វេលា ម៉ោង២និង៥០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ខណៈដែលគាត់ កំពុងដេកលង់លក់ ស្រាប់តែមានអារម្មណ៍ថា ដូចជាមានមនុស្សមកទ្រោបពីលើ លុះពេល គាត់បើកភ្នែកមើលក៏ប្រទះឃើញជនសង្ស័យ ជាក្មួយប្រុសបង្កើត កំពុងពោបពីលើគាត់ និង ប៉ុនប៉ងចាប់គាត់រំលោភសេពសន្ថវៈប្រៀបបាន នឹងខ្លាដាច់ចំណីរាប់ឆ្នាំមកអ៊ីចឹង។ ភ្លាមនោះ គាត់បានស្រែកប្រាប់ជនសង្ស័យថា ហេតុអ្វីធ្វើ បែបនេះ យើងជាម្តាយមីងឯងណា តែជនសង្ស័យមិនស្តាប់នោះទេ ដឹងតែពីប៉ុនប៉ងចាប់ គាត់រំលោភសេពសន្ថវៈឱ្យខាងតែបាន ទើប គាត់បានប្រឹងរើបម្រះផង ស្រែកឆោឡោផង ខាំ ខ្វាច ខ្ញាំជនសង្ស័យផង បង្កឱ្យផ្អើលដល់ ម្តាយជនសង្ស័យ និងអ្នកជិតខាងមកជួយចាប់ ជនសង្ស័យជាប់ រួចរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍នាំខ្លួនជនសង្ស័យយក ទៅចាត់ការតាមច្បាប់តែម្តង។
ស្ត្រីរងគ្រោះ បន្តថា ក្មួយប្រុសនេះ (ជន- សង្ស័យឈ្មោះទឹម ប្រាក់) កន្លងមក បានចេញ ទៅធ្វើការជាកកម្មរនៅឯប្រទេសថៃឯណោះ និងទើបត្រឡប់មកវិញ កាលពីពេលថ្មីៗនេះ ប៉ុណ្ណោះ ប៉ុន្តែតាំងពីវិលមកដល់ស្រុកកំណើត វិញ ជនសង្ស័យហាក់ដូចជាមនុស្សមិនសូវគ្រប់ ទឹក និងមានអាការដូចមនុស្សញៀនថ្នាំទៀតផង ស្រាប់តែមកដល់យប់កើតហេតុ ក៏ធ្វើសកម្មភាព ចាប់គាត់រំលោភសេពសន្ថវៈទាំងកំរោលតែម្តង។
លោកអធិការនគរបាលស្រុកចម្ការលើ បាន បញ្ជាក់ថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ ថា មានករណីរំលោភសេពសន្ថវៈកើតឡើង សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ទឹម ប្រាក់ នាំយកមកសាកសួរតាមនីតិវិធីតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារភាពថា រូបគេពិតជាបានប៉ុនប៉ងរំលោភ ម្តាយមីងបង្កើតប្រាកដមែន ដោយសារតែ អារម្មណ៍តណ្ហាដុតរោលពេក ទើបលែងស្គាល់ ខុសត្រូវប្រព្រឹត្តអំពើបែបនេះចំពោះម្តាយមីង បង្កើតខ្លួនឯងតែម្តង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលា ដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី៕ សុភ័ណ្ឌ
ខេត្តកំពង់ចាម ៖ ស្ត្រីវ័យកណ្តាលម្នាក់ កំពុង…