Monday, January 20, 2025
Homeព័ត៌មានជាតិបុរសចំណាស់ជនជាតិចិន ដេកស្លាប់ ក្នុងសណ្ឋាគារ

បុរសចំណាស់ជនជាតិចិន ដេកស្លាប់ ក្នុងសណ្ឋាគារ

ខេត្តសៀមរាប ៖ បុរសវ័យចំណាស់ ជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ យ៉ាងអាណោចអាធ័ម នៅក្នុងបន្ទប់សណ្ឋាគារ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ លេខ២១៩ សណ្ឋាគារដ្រាហ្គោន ស្ថិតក្នុងក្រុម ទី១៩ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

បុរសរងគ្រោះ មានឈ្មោះ HAN ZHI- SENG អាយុ៧៣ឆ្នាំ ជាជនជាតិចិន មុខរបរ ភ្ញៀវទេសចរ កាន់លិខិតឆ្លងដែនលេខ H43 619690។

តាមប្រភពពីបុគ្គលិកសណ្ឋាគារខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នៅពេលដែលបុគ្គលិក សណ្ឋាគារដើរឆ្លងកាត់បន្ទប់ជនរងគ្រោះ ក៏ប្រទះ ឃើញទ្វារចំហរ លុះពេលអើតចូលទៅមើល ក្រែងភ្ញៀវភ្លេចចាក់សោទ្វារ នឹងអាលប្រាប់ ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្តូកស្តឹង ក្នុងបន្ទប់ ទើបមានការភ្ញាក់ផ្អើលហៅបុគ្គលិក ផ្សេងទៀតមក ជួយពិនិត្យ ទើបដឹងថា ជន-រងគ្រោះស្លាប់បាត់ទៅហើយ ក៏រាយការណ៍សុំ អន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

រហូតមកដល់ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១៧ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និង ធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរង- គ្រោះបានស្លាប់ដោយសារខ្យល់គរ ពោលគឺ មិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹក ទៅតម្កល់ទុកនៅក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ រង់ចាំផ្តល់ដំណឹងដល់ស្ថានទូតនិងទាក់ទងក្រុម គ្រួសារមកទទួលដឹកទៅកាន់ស្រុកកំណើតឯ ប្រទេសចិនវិញ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី៕

RELATED ARTICLES