ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានប្រកាសប្រែក្លាយតំបន់ការ- ពារធម្មជាតិទៅជាតំបន់អភិវឌ្ឍន៍ទេសចរណ៍ ធម្មជាតិ ដើម្បីឱ្យការងារអភិរក្សតំបន់ការពារ ធម្មជាតិ កាន់តែពេញលេញ និងជួយលើកស្ទួយ ជីវភាពប្រជាសហគមន៍។
លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន បានថ្លែងបែបនេះនៅក្នុងវេទិកាស្តីពី “ភាពរស់រវើករបស់ប្រជាជនយើងបេតិកភណ្ឌ វប្បធម៌ជាអត្តសញ្ញាណរបស់យើងបរិស្ថានជា អនាគតរបស់យើង” ដែលរៀបចំរួមគ្នារវាង ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ នៅព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នៅទីស្តីការ ក្រសួងបរិស្ថាន។
លោកសាយ សំអាល់ បានថ្លែងថា“យើង នឹងប្រែក្លាយតំបន់ការពារធម្មជាតិទៅជាតំបន់ មួយ ដែលមានការអភិវឌ្ឍផ្នែកទេសចរណ៍ធម្មជាតិ ចូលរួមក្នុងការលើកស្ទួយជីវភាពប្រជា- សហគមន៍ នៅជុំវិញតំបន់ ការពារធម្មជាតិ ទាំងអស់ឱ្យបានល្អប្រសើរ តាមរយៈការបង្កើត តំបន់ទេសចរណ៍ធម្មជាតិនានា បង្កើតមុខរបរ បង្កើនចំណូលនិងបង្កើនការអប់រំបណ្តុះបណ្តាល ធនធានមនុស្សនៅតំបន់នោះ ដើម្បីឱ្យបងប្អូន ចេះគ្រប់គ្រងផលដែលបានមកពីវិស័យទេស- ចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងធ្វើឱ្យការងារអភិរក្សតំបន់ការពារធម្មជាតិ ទាំងនោះ ឱ្យកាន់តែពេញលេញថែមទៀត។ យើងគួរបង្កើតឱ្យមានសាលារៀននៅតាមតំបន់ ទាំងនោះ ឱ្យបានច្រើនបន្ថែមទៀត ដើម្បីផ្តល់ ឱកាសដល់កូនៗប្រជាពលរដ្ឋនៅជុំវិញតំបន់ ការពារធម្មជាតិមានលទ្ធភាពគ្រប់គ្រាន់ក្នុង ការសិក្សា ហើយឯកឧត្តមចង់ឱ្យកូនអ្នកស្រុក ទាំងនោះ បានសិក្សាឱ្យបានខ្ពស់”។
យោងតាមប្រភពក្រសួងបរិស្ថាន បានឱ្យ ដឹងថា វេទិកាមានការចូលរួមអធិបតីពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមាន ចូលរួមពីក្រសួង-ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ អាជ្ញាធរថ្នាក់ក្រោម ជាតិទាំង២៥ រាជធានី-ខេត្ត រួមទាំងមន្ទីរ ទេសចរណ៍ និងមន្ទីរបរិស្ថាន នាយកតំបន់ការពារធម្មជាតិ និងវិស័យឯកជន ប្រមាណ៤០០ នាក់ មានគោលបំណង ១-ពិភាក្សា និងចែក រំលែកបទពិសោធន៍លើការងារអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិក្នុង ទិសដៅកៀរគរធនធានហិរញ្ញវត្ថុ សម្រាប់ការងារ ធនធានធម្មជាតិ។ ២-បំផុសនិងលើកស្ទួយ តួនាទីសហគមន៍ទេសចរណ៍ធម្មជាតិភ្នាក់ងារ ទេសចរណ៍ និងមគ្គុទេសក៍ទេសចរណ៍ក្នុងការងារការពារ និងអភិរក្សធនធានធម្មជាតិ។ ៣- ជំរុញ និងបង្កើនកិច្ចសហការ រវាងអ្នកពាក់ព័ន្ធ ទាំងអស់នៅក្នុងការអភិរក្សធនធានធម្មជាតិ។ ៤-ចងក្រងនូវធាតុចូលសម្រាប់វេទិកា ថ្នាក់ ជាតិ ស្តីពីការការពារ និងអភិរក្សធនធានធម្ម- ជាតិ។
លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន បានមានប្រសាសន៍ថា តំបន់ការពារ ធម្មជាតិមានសក្តានុពលយ៉ាងធំធេង សម្រាប់ អភិវឌ្ឍទេសចរណ៍ធម្មជាតិ ដោយសារទេស- ភាពធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ ជីវៈចម្រុះ សម្បូណ៌បែប ព្រៃឈើ សត្វព្រៃ សត្វស្លាប ទឹកធ្លាក់ ឆ្នេរ និងកោះស្រស់ស្អាត បេតិកភណ្ឌ ធម្មជាតិ បុរាណដ្ឋាន និងវប្បធម៌ដែលទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេង កម្សាន្ត ធ្វើឱ្យប្រជាសហគមន៍អាចស្រូបយក ថវិកាតាមរយៈការផ្តល់សេវាកម្មនានា រួមទាំង ការលក់អាហារ និងលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗ។ តាមរយៈកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន មានភារកិច្ច គ្រប់គ្រងតំបន់ការពារធនធានធម្មជាតិ រហូត ដល់ទៅ៧.៣លានហិកតារ ក្រោយពីបង្កើតនូវ របៀងអភិរក្សជីវៈចម្រុះនៃតំបន់ការពារធម្ម- ជាតិទាំង៤៥ ដែលក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វ តំបន់ការពារទេសភាព តំបន់ ប្រើប្រាស់ច្រើនយ៉ាង តំបន់ឧទ្យានសមុទ្រ តំបន់ បេតិកភណ្ឌធម្មជាតិ។
គួរបញ្ជាក្ក់ថា នៅក្នុងវេទិកាស្តីពី “ការ ការពារនិងគ្រប់គ្រងធនធានធម្មជាតិ” រៀបចំ ឡើង កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ រាជរដ្ឋាភិបាល បានជំរុញឱ្យក្រសួងបរិស្ថាន រៀបចំគម្រោងអភិវឌ្ឍន៍សហគមន៍តំបន់ការពារធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាសហគមន៍ ក៏ដូចជាការកាត់បន្ថយ ការពឹងអាស្រ័យលើផល និងអនុផលព្រៃឈើ និងការបរបាញ់សត្វព្រៃ។ ការរៀបចំសហគមន៍ តំបន់ការពារធម្មជាតិ ជាពិសេសសហគមន៍ ទេសចរណ៍ធម្មជាតិ គឺជាយន្តការមួយដ៏សំខាន់ នៅក្នុងកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ សហគមន៍ និងការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។ បច្ចុប្បន្ន នេះ ក្រសួងបរិស្ថានបានបង្កើតសហគមន៍តំបន់ ការពារធម្មជាតិចំនួន១៣៧សហគមន៍ ដែល គ្របដណ្តប់ភូមិចំនួន២៤៣ ភូមិក្នុងឃុំ-សង្កាត់ ចំនួន ៧២ មានសមាជិកចូលរួមសរុប៣២០២៨ គ្រួសារ និងចូលរួមគ្រប់គ្រងផ្ទៃដីព្រៃ សរុប ១៩៣៩៩២ហិកតារ ជុំវិញតំបន់ការពារធម្ម- ជាតិ។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងបរិ- ស្ថាន និងបានឯកភាពជាមួយឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបរិស្ថាន ដែលថាបច្ចុប្បន្ននេះ ប្រជា- ពលរដ្ឋដែលមានជីវភាពមធ្យមមានចំនួនច្រើន ហើយអ្វីដែលសំខាន់ គឺប្រជាពលរដ្ឋត្រូវការ សេវាពីរសំខាន់ គឺធ្វើកីឡាដើម្បីសុខភាព និង ការដើរកម្សាន្ត ដែលទាមទារឱ្យមានកន្លែង សម្រាប់ធ្វើទេសចរណ៍។
លោកថោង ខុន បានលើកឡើងពីសក្តា- នុពលតំបន់ទេសចរណ៍ជាច្រើនកន្លែង នៅក្នុង ប្រទេសកម្ពុជា ដែលទេសចរណ៍បានដើរតួនាទី សំខាន់ណាស់ នៅក្នុងកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារការរកប្រាក់ ចំណូលការលើកកម្ពស់ជីវភាពរស់នៅ និងកាត់ បន្ថយភាពក្រីក្រការអភិរក្សបេតិកភណ្ឌធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ។ វិស័យទេសចរណ៍ និងបរិស្ថាន គឺជាគូស្វាមីភរិយា ដែលត្រូវការ គ្នាទៅវិញទៅមកដោយទេសចរណ៍ត្រូវការ តំបន់អភិរក្សតំបន់អភិរក្ស ត្រូវការទេសចរណ៍៕